រឿងរ៉ាវមួយចំនួន​ពីសត្វ​កញ្ចាញ់ចេក ដែលអ្នក​ពុំធ្លាប់​បានដឹង​នៅក្នុង​ជំនឿខ្មែរ

ពុធ, ០៥ មិថុនា ២០១៩

314

សត្វកញ្ចញ់ចេក ជាសត្វមួយប្រភេទ ខ្លះមាន​សម្បុរ​លឿងខ្ចី ខ្លះបៃតង ជាពួកកង្កែប តែមានទីលំនៅខុសគ្នាពីកង្កែប ច្រើននៅ​អាស្រ័យ​នឹងស្លឹកឈើ រន្ធឈើ​​ដែលសើម​​​និង​ត្រជាក់។ តើសត្វកញ្ចាញ់ចេក មានលក្ខណៈ​ពិសេស​ដូចម្ដេច ដែល​យើង​គួរ​យល់​ដឹង?

ទាក់ទងនឹង​សត្វកញ្ចាញ់ចេកនេះដែរ នៅតាមស្រុកភូមិខ្លះ ឬនៅតាមតំបន់ខ្លះ គេមានជំនឿថា នៅពេលទឹកនោម​សត្វកញ្ចាញ់ចេក​ធ្លាក់​​ប៉ះចំ​លើភ្នែក នាំឲ្យភ្នែកឡើងបាយ​បណ្ដាលឲ្យខ្វាក់ ហើយបើធ្លាក់​លើដៃ ឬជើងវា​នឹងធ្វើឲ្យហើម។ នេះបើតាមប្រសាសន៍​លោក ព្រឹទ្ធាចារ្យ ប៊ុន សៀន បានប្រាប់អ្នកសារពត៌មានយើងឲ្យដឹងដូច្នេះ។

លោកព្រឹទ្ធាចារ្យពូកែវោហាររូបនេះ ក៏បានមានប្រសាសន៍បន្ថែមទៀតថា បើសិនជាកញ្ចាញ់ចេកចូលទៅក្នុងពាងទឹកផឹក ត្រូវតែ​ចាក់​ទឹក​នោះ​ចោល បើពុំធ្វើដូច្នោះទេវានឹងនាំឲ្យកើតជំងឺឈ្លង់។ ម្យ៉ាងទៀត បើសិនជាកញ្ចាញ់ចេកទំលើ គឺជាប្រផ្នួល​ចង្រៃ​ដែល​គេហៅថា គ្រោះដល់ខ្លួន ហើយ​​ដើម្បីបញ្ចៀស​គ្រោះចង្រៃនេះ គេត្រូវតែឲ្យស្ត្រី​មេម៉ាយ​មក​ចាប់កញ្ចាញ់ចេកនោះ​ចេញ ឬក៏​ឲ្យ​ម្ដាយ​ក្មេក​ចាប់ក៏​បាន​ដែរ៕ 

ដោយ៖ អនត្តា

ព័ត៌មាន​ទាក់ទង​

Loading...