គួរដឹង! ​​ខ្មោចចាស់ទុំទាំង ៣ ប្រភេទ នៅក្នុង​ជំនឿខ្មែរ​ដែល​តែងតែ​ប្រកាន់ខឹង

អាទិត្យ, ០៩ មិថុនា ២០១៩

366

ពិធីសែនចាស់ទុំនេះជាផ្នែកមួយនៃលទ្ធិព្រលឹងនិយម។ បណ្ដាជនជាតិខ្មែរជឿថា ព្រលឹងដូនតា ឪពុកម្ដាយនៅ​តាមថែរក្សា ហើយ​ជួន​កាល​ដាក់ទោស​ទណ្ឌ​ចំពោះ​កូនចៅ​ផងដែរ។

កាលណាមានមនុស្សក្នុងគ្រួសារឈឺ គេតែងប្រញាប់ទៅរកគ្រូទស្សន៍ទាយឲ្យដឹងថា តើឈឺដោយសារអ្វី? បើគ្រូមើលក្បួនទស្សន៍​ទាយ​ថា​ត្រូវខ្មោច​ចាស់ទុំ​ធ្វើ គេត្រូវវែកញែក​ឲ្យដឹងទៀតថា តើខ្មោចចាស់ទុំប្រភេទ​ណាដែលធ្វើឲ្យឈើ។ នេះបើតាមប្រសាសន៍​លោក​ព្រឹទ្ធាចារ្យ​ប្រចាំ​ភូមិតាកោង បានឲ្យដឹងដូច្នេះ។

លោកព្រឺទ្ធាចារ្យចាស់ព្រឹទ្ធចាសព្រេងរូបនេះ បានមានប្រសាសន៍បន្តទៀតថា តាមប្រពៃណីខ្មែរពីបុរមបុរាណរៀងមក គេធ្លាប់ដឹង​ថា​មាន​ខ្មោច​ចាស់ទុំ ៣​ប្រភេទ ដែលធ្លាប់​តែ​ប្រកាន់ខឹង​សម្បារ​ដល់កូនចៅ ខ្មោចចាស់ទុំ៣ប្រភេទនោះគឺ៖

១. ចាស់ទុំក្រមុំកម្លោះ គឺយុវជននិងយុវនារី លបលួយស្នេហាស្រលាញ់គ្នាដោយបានខ្លួនប្រាណរហូតដល់មានផ្ទៃពោះ ធ្វើកន្លងនឹងប្រពៃណីក៏ដូចជាក្បត់ចិតឪពុកម្ដាយ។

២. ចាស់ទុំទំនាក់បំពង់ គឺបរសមានប្រពន្ធហើយ ខូចគ្នាដោយលួយលាក់ជាមួយនឹងស្ត្រីមានប្ដីហើយ ឬស្ត្រីមេម៉ាយ។ 

៣. ចាស់ទុំមាត់ពាក្យ គឺមនុស្សក្នុងក្រុមគ្រួសារសាច់ញាតិ ឈ្លោះទាស់ទែងគ្នាតមមាត់ តមក មិននិយាយស្ដីរកគ្នា។

កាលណាមានបាតុភូតទាំងបីបែបនេះកើតឡើងនៅក្នុងក្រុមគ្រួសារណាមួយហើយ បើមនុស្សចាស់ៗនៅក្នុងគ្រួសារនេះមិនដឹង ហើយក៏​ពុំមាន​ការដោះស្រាយ​បែបណា​មួយនោះ ព្រលឹងដូនតាតែងតែខឹងសំបារយ៉ាងខ្លាំង ហើយនឹងធ្វើឲ្យមនុ្សណាម្នាក់ក្នុង​ត្រកូល​នោះ​ឈឺ ក្នុងន័យចង់ព្រមានអំពីហេតុដែលមិនរវាំងពិនិត្យមើលការខុសត្រូវក្នុងវង្សត្រកូន បណ្ដែត​បណ្ដោយ​ឲ្យមាន​ការ​ថ្លោះធ្លោយ​ជ្រុលជ្រួសបែបនេះ៕

ដោយ៖ អនត្តា

ព័ត៌មាន​ទាក់ទង​

Loading...