ជិះមិនប្រយ័ត្ន កិនកូនព្រាយ​ងាប់ ម៉ែព្រាយ​យំ​ល្ហេមល្ហាម តាមទារ​សំណង​ដល់ផ្ទះ

សៅរ៍, ០៨ មិថុនា ២០១៩

17.4K

នារីម្នាក់ត្រូវបានព្រាយក្បាលប្រាំបីចូលខ្លួន ហើយទួញយំសោកកើតទុក្ខមិនសុខចិត្ត ព្រោះតែនាងបានជិះជាន់កូនរបស់​ព្រាយនោះ​រហូត​ដល់​ងាប់ បង្កការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញសង្គម។

តាមរយៈវីដេអូមួយដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកអ្នកគ្រូ ឆុង ស្រីណែត បានបង្ហាញឲ្យដឹងថាម្ដាយព្រាយដែលបាន​មក​ចូល​សណ្ឋិត​ក្នុងខ្លួន​នារី​រូបនោះ បាននិយាយ​ជាភាសាអ្វីម្យ៉ាង​ដែលពិបាកនឹងស្ដាប់យល់ តែមានន័យចង់បញ្ជាក់ថានាងមានការខឹង​សម្បារ​ជាខ្លាំង ព្រោះតែ​គេ​បានបាត់បង់​កូនជាទីស្រលាញ់ ដោយសារតែនារីម្នាក់នោះជិះកិនកូនរបស់គេទាល់តែបាក់ឆ្អឹង លៀន​អណ្ដាត រហូត​ដល់ងាប់​យ៉ាងវេទនា។

រូបភាព៖ អ្នកគ្រូ ឆុង ស្រីណែត

ម្ដាយព្រាយបានបន្តទៀតថា កាលពីពេលថ្មីៗនេះនារីរូបនោះបានទៅកម្សាន្តនៅកន្លែងឆ្ងាយមួយ ហើយស្រាប់តែជិះទៅកិនកូន​របស់​នាង​ដែល​នៅ​លេង​លើផ្លូវ។ ជាមួយគ្នានោះ អ្នកគ្រូមន្តអាគមបានសួរនាំរកហេតុផលជាច្រើននាទី ហើយក៏បានស្រុះស្រួល​គ្នា​ជា​ធម្មតា​វិញ ដោយតម្រូវឲ្យមានការផ្ដល់សំណងតាមរយៈការធ្វើគ្រឿងដង្វាយផ្សេងៗ និងទីកន្លែង​ស្នាក់អាស្រ័យនៅសម្រាប់​ម្ដាយ​ព្រាយ​ដ៏កម្សត់​រូបនោះផ​ងដែរ។

ចង់ដឹងថា រឿងរ៉ាវពិតនៅពីក្រោយការជិះកិនកូនព្រាយងាប់ មានដំណើរដើមចមបែបណាខ្លះ? តើម្ដាយព្រាយបាននិយាយ​អ្វីខ្លះ​ពេល​ចូល​សណ្ឋិត​ក្នុងខ្លួន​ស្រ្តីរូបនោះ? សូមទស្សនាវីដេអូ​ខាងក្រោម៖

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...