ស្វែងយល់ពីអត្ថន័យ ទាក់ទងនឹងការ​ចងខ្សែអំបោះ​​នៅជុំវិញកដៃ ​ក្នុងជំនឿខ្មែរ

ព្រហស្បតិ៍, ២០ មិថុនា ២០១៩

277

ប្រពៃណីចងខ្សែ​​អំបោះ​នៅ​ជុំវិញកដៃ​របស់​ខ្មែរយើង នៅតែបន្ត​​រហូតមកដល់​សព្វ​ថ្ងៃនេះ មិនថាកាលៈទេសៈ​ណានោះទេ តែងតែ​សង្កេត​ឃើញ​​បងប្អូនខ្មែរ​​មួយចំនួន មានខ្សែអំបោះ​​នៅជាប់នឹងកដៃ​ទាំង​ស្រីទាំងប្រុស។ តើការចងខ្សែ​​អំបោះនៅជុំវិញកដៃ​របស់​ខ្មែរ មាន​អត្ថន័យ​ដូចម្ដេច?

សឹងតែ​គ្រប់កាលៈទេសៈទៅហើយ ដែលខ្មែរយើងយក​ខ្សែអំបោះចង​នៅជុំវិញកដៃ ដូចជា ពេលរៀបការ  ការទទួល​ធ្វើជាកូនធម៌ ការចងមិត្តភាព បុណ្យលៀងអារក្ស ការចូលក្នុង​សាសនា ការចាក​ចេញ​ពីសាសនា ពិធីកំបុត​ត្បូង ការរំដោះពីគ្រោះថ្នាក់​​ដល់ស្លាប់ ដូចជា​បន្ទាប់​ពីការ​ធ្លាក់​ពីលើដើមឈើ និងពីការ​លង់ទឹក​ជាដើម។ នេះបើតាមប្រសាសន៍​លោកអ៊ំអាចារ្យ ប៉ក់ ផើង បានឲ្យដឹង​ដូច្នេះ។

លោកអ៊ំបានឲ្យដឹង​ទៀតថា ការចងខ្សែអំបោះ​នៅជុំវិញកដៃ ដើម្បីបន់ស្រន់ដល់​ព្រលឹងទាំង៩ ឲ្យជួយថែរក្សា​ការពារ​នូវ​ឧបទ្រព​ចង្រៃ​ឲ្យបរវៀរ​ចៀសចេញឆ្ងាយ និងប្រកប​ការងារអ្វីឲ្យ​បានទទួលជោគ​ជ័យ។ ម្យ៉ាងទៀត កុំឲ្យព្រលឹង​តូច ធំ ចេញ​ពីខ្លួន កាល​ណា​ព្រលឹង​​ណាមួយ​ចេញពីខ្លួន ធ្វើឲ្យ​អ្នកនោះ​ភ្លេចភ្លាំង ​ដូចជាពុំមានសតិ​​គ្រប់គាន់ និង​ជួបគ្រោះថ្នាក់​ផ្សេងៗ ដល់អាយុ​ជីវិត​ទៀតផង៕

ដោយ៖ អនត្តា

ព័ត៌មាន​ទាក់ទង​

Loading...