ចរិតលក្ខណៈរបស់មនុស្ស ដែលអាចសម្គាល់ដឹង​​តាមរយៈ​ចិញ្ចើម​ទាំង​១១ប្រភេទ

អង្គារ, ១៦ កក្កដា ២០១៩

1.5K

ការមើលអំពីចរិតលក្ខណៈ​របស់មនុស្ស មិនថាជនជាតិខ្មែរយើង ឬបរទេសទេ ភាគច្រើនមើលទៅតាម​កាយវិកាយ សកម្មភាព ទឹកមុខរបស់​មនុស្សនោះ ទើបគេអាចស្មាន ឬដឹងពីចរិត​លក្ខណៈរបស់មនុស្សម្នាក់បាន។ ដោយឡែក សម្រាប់ជនជាតិចិន​វិញ គេអាចមើលដឹងពីចរិតលក្ខណៈរបស់មនុស្សបាន ដោយមើលតាមចិញ្ចើម​ភ្នែក។ តើចិញ្ចើមភ្នែកបែបណា​ទើបបង្ហាញ​ពីចរិត​របស់​មនុស្ស?

ចិញ្ចើមទាំង​១១ប្រភេទ​តាមជំនឿចិន ដែលយើងអាចមើលដឹងពីចរិតលក្ខណៈរបស់មនុស្សបាន៖

១. ចិញ្ចើមស្អាត រលោង ដុះមានរបៀប មិនក្រាស់ មិនស្ដើង មើលទៅគួរឲ្យស្រឡាញ់ ជាចិញ្ចើមបង្ហាញពីភាពឈ្លាសវៃ រៀនឆាប់ចេះចំណាំឆាប់បាន។

២. ចិញ្ចើមមិនស្អាត រោមចិញ្ចើមដុះគ្មានរបៀប ជំពាក់គ្នា លក្ខណៈមិនគួរឲ្យមើល ហៅថាចិញ្ចើមមិនស្អាត បញ្ជាក់ថាខួរក្បាលអន់ រៀនក្រចេះ។

៣. ចិញ្ចើមវែង បង្ហាញថាជាមនុស្សមានអារម្មណ៍ត្រជាក់ មានភាពអត់ធ្មត់ខ្ពស់។ រីឯចិញ្ចើមខ្លី បង្ហាញថាជាមនុស្សឆែវឆាវ មាន​ភាព​អត់ធ្មត់តិច ធ្វើការងារ​មិនចេះស៊ូទ្រាំ។

៤.ចិញ្ចើមធំ បង្ហាញថា ជាមនុស្សមានចិត្តក្លាហាន មានតម្រូវការច្រើន ឬលោភខ្លាំង។ ចំណែកចិញ្ចើមតូច បង្ហាញថា​ជា​មនុស្ស​កំសាក។

៥.រោមចញ្ចើមក្រាស់ ស្ដើង ឬតិច ច្រើន បង្ហាញពីអារម្មណ៍ទន់ភ្លន់ ឬកាចសាហាវ។

៦. រោមចិញ្ចើមល្អិត បង្ហាញថា ជាអ្នកមានស្នាដៃផ្នែកសិល្បៈ។

៧. ចិញ្ចើមមានរបៀប គឺចិញ្ចើមដុះរៀងគ្នាមានរបៀប មានចរិតសុភាព សកម្មភាព មានរបៀបរៀបរយ។

៨.ចិញ្ចើមគ្មានរបៀប គឺជាចិញ្ចើមកន្ទ្រើង ជំពាក់គ្នា ជាមនុស្សមានអារម្មណ៍ច្របូកច្របល់ ធ្វើអ្វីច្រើនតែចេញក្រៅព្រំដែន។

៩. រោមចិញ្ចើមបញ្ឈរឡើង-សំយ៉ុងចុះរួមកណ្ដាល បញ្ជាក់ថា ឲ្យកម្លាំចិត្ត បង្ហាញចេញតាមរយៈភាពរឹងមាំ ទន់ជ្រាយកំសាក។

១០.ចញ្ចើមទូលាយ-ចង្អៀត ចន្លោះពីគល់ចិញ្ចើមទៅគល់ចិញ្ចើមមួយទៀត បង្ហាញថា ចំណុចចាប់អារម្មណ៍ឬក្ដីប្រាថ្នាបង្ហាញ​តាមរយៈ​លក្ខណៈ​ការងារ​ទូលាយ ឬការងារកំប៉ិកកំប៉ុក។

១១. ចិញ្ចើមខ្ពស់-ទាប ក្បែរភ្នែកហៅថាទាប ជាឧត្តមគតិឬរសនិយម បង្ហាញចេញតាមរយៈផ្នែកខ្ពស់ឬផ្នែកទាប់។ ផ្នែកខ្ពស់​បញ្ជាក់​ពី​ខាងមុខ​វិជ្ជាជីវៈ ផ្នែកទាបប​ង្ហាញខាង​សម្ភារនិយម។

ដោយ៖ អនត្តា

ព័ត៌មាន​ទាក់ទង​

Loading...