ការសង់ទ្វារខាងមុខផ្ទះ គេមិនចេះ​តែដាក់ៗទេ គេត្រូវរៀបចំ​ឲ្យត្រូវទិសដៅ ទើបមានសិរីសួស្ដី

ពុធ, ១៧ កក្កដា ២០១៩

320

តាមគោលការ​ហុងស៊ុយ សង់ផ្ទះសម្បែង គេត្រូវតែរៀបចំដាក់ទ្វារ​ផ្ទះឲ្យបានត្រឹមត្រូវ ទើបយើងទទួលបានសិរីសួស្ដី និងសុភមង្គល។ តើទ្វារផ្ទះដាក់​របៀបណា ទើបនាំមកនូវសិរីសួស្ដី និងសុភមង្គល?

ក្បួនតម្រារបៀប​​សាង​សង់ផ្ទះ​​គេត្រូវឲ្យ​រៀបចំទ្វារ ៤កន្លែង ដើម្បីទទួល​បានសិរីសួស្ដី៖

១. ច្រកផ្លូវចូលផ្ទះស្ថិតនៅចំកណ្ដាល​ផ្នែកខាងមុខ គឺជាសិរិសួស្ដី ប្រសិនបើផ្នែកខាងមុខ​នៃច្រកចូល គឺជាទីរាបស្មើ ឬជាស្រះទឹក សួនច្បារ​ជាដើម រឹតតែល្អ។

២.ខាងមុខផ្ទះ យានយន្តធ្វើដំណើរក្នុងទិសដៅពីស្ដាំទៅឆ្វេង។ ករណីនេះប្រសិនបើទ្វារផ្ទះស្ថិត​នៅខាងឆ្វេង អាចចាត់ទុកថាជាសិរី​សួស្ដី ព្រោះទ្វារ​ផ្ទះ​នៅខាងឆ្វេង​​បើចំហទទួលយកខ្យល់ដង្ហើម ដែលបង់ផាត់​មកពីខាងស្ដាំ​តាមទិសដៅរបស់ផ្លូវ។

៣. ខាងមុខផ្ទះ យានយន្តរត់ពីខាង​ឆ្វេងទៅស្ដាំ។ ករណីនេះ ប្រសិនបើផ្ទះនៅខាងស្ដាំ ចាត់ទុកថាជាសិរីសួស្ដី ព្រោះទ្វារផ្ទះ​ស្ថិតនៅ​ខាងស្ដាំ​បើកចំហ​ទទួលយក​ខ្យល់​ដង្ហើម​ដែលបក់ផាត់​ពីខាងឆ្វេង​តាមទិសដៅរបស់ផ្លូវ។

៤. ច្រកទ្វារខាងមុខពុំមែនជាផ្លូវថ្នល់ទេ តែជាទីលានធំទូលាយ។ ករណីនេះបើទ្វារ​ផ្ទះស្ថិតចំកណ្ដាល ឬខាងឆ្វេង អាចចាត់​ទុកថា ជា​សិរីសួស្ដី។ 

ដោយ៖ អនត្តា

ព័ត៌មាន​ទាក់ទង​

Loading...