ចែកគ្នាដឹង! បាលីសម្រាប់សូត្រមុនពេលចូលដេក ដើម្បីកុំឱ្យយល់​សប្តិអាក្រក់

ពុធ, ១៧ កក្កដា ២០១៩

541

នៅពេលចូលដេកនៅពេលយប់ មនុស្សជាច្រើន​យល់សប្តិ សឹងតែមួយយប់​យល់​សប្តិប្រហែល​១០០រឿង អ្នកខ្លះយល់សប្តិ​ឃើញ​អ្វីៗ​​​ដែល​ជា​​អពមង្គល​ដល់ជីវិត អ្នកខ្លះទៀត​យល់សប្តិឃើញ​ខ្មោចលង ឬឃើញខ្មោច ព្រាយ បិសាច មកតាមទារ​​យក​ព្រលឹង​ជាដើម។ 

អាស្រ័យហេតុនេះហើយ បានជាមានបាលី​មួយឃ្លា ដែលលោកអ៊ំអាចារ្យ ស៊ឿង បានប្រាប់អ្នកសារពត៌មាន​យើងឲ្យដឹងដូច្នេះថា បាលីនេះ គេសូត្ររៀប​នឹងចូលដេក សូត្រមួយចប់ ឬពីរចប់ ដើម្បីការពារ​កុំឲ្យមានយល់សប្តិអាក្រក់មកយាយីនៅក្នុង​សុបិន​របស់​យើង។ បាលីនេះ គេសូត្រថា យន្ទន្និមិត្តំ អវមង្គលញ្ច យោ ចាមនាបោ សកុណស្ស សទ្ទោ បាបគ្គហោ ទស្សុបិនំ អកន្តំ ពុទ្ធា​នុភា​វេន ធម្មានុភាវេន សង្ឃានុភាវេន វិនាសមេន្តុ។ បាលីនេះ មានន័យថា និមិត្តអាក្រក់ឯណាក្ដី អពមង្គលឯណាក្ដី សំឡេង​សត្វ​មិនជាទី​គាប់ចិត្ត​​ឯណាក្ដី បាបគ្រោះឯណាក្ដី សុបិនអាក្រក់មិន​ជាទីពេញចិត្តឯណាក្ដី ដោយអានុភាពនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាម្ចាស់ សូមឲ្យនិមិត្ត​អាក្រក់​​ជាដើម​នោះវិនាស​បាត់ទៅ។

លោកអ៊ំក៏បានបញ្ជាក់​ទៀតថា នៅពេលយើងសូត្របាលី​នេះ​មុនពេលចូលដេក ធ្វើឲ្យយើងសម្រាន្តលង់លក់ស្រួល ដោយគ្មាន​យល់​សប្តិ​​ឃើញ​អ្វីឡើយ ធ្វើឱ្យយើងដេកលក់ស្កប់ស្កល់​​ពេញមួយយប់តែម្ដង។

តើលោកអ្នកជឿទេ ថាបាលីនេះ យើងសូត្រមុនពេលចូលគេងធ្វើឲ្យយើងមិនមានយល់សប្តិអាក្រក់?

ដោយ៖ អនត្តា

ព័ត៌មាន​ទាក់ទង​

Loading...