មកដឹងទាំងអស់គ្នា! នេះជារបៀបសង់ផ្ទះ កុំឲ្យឆុងជាមួយនឹងឆ្នាំកំណើត

សៅរ៍, ០៣ សីហា ២០១៩

564

ការសាងសង់គេហដ្ឋានរស់នៅគេតែងតែដេញរកពេលា ថ្ងៃណាល្អ ថ្ងៃណាមិនល្អ ដើម្បីកុំឲ្យសាងសង់ទៅជួបគ្រោះភ័យ ឬ​សេចក្ដី​អន្តរាយ​ណាមួយ​កើត​មានឡើង។ ដូច្នេះគ្រូទាយ ភាគច្រើនមុននឹងទស្សន៍ទាយជោគជាតារាសី គ្រូទាយ​សួរខែឆ្នាំម្ចាស់​ផ្ទះ​សិន ដើម្បី​ដេញ​រកពេលា។ តើសាងសង់ផ្ទះដូចម្ដេច ដើម្បីកុំឲ្យឆុង​ជាមួយឆ្នាំកំណើត?

ដូច្នេះមកមើល​ការសង់ផ្ទះ កុំឲ្យឆុងជាមួយនឹងឆ្នាំកំណើតរបស់ខ្លួន៖

១. លោកអ្នកដែលកើតក្នុងឆ្នាំជូត ហាមសាងសង់ផ្ទះបែរខ្នងផ្អែកទៅរកទិសខាងត្បូង ព្រោះទិសខាងត្បូងពុំ​មែន​ជា​បង្អែក​ទេ តែ​ជា​សត្រូវ​របស់​អ្នកកើតឆ្នាំជូត។ បើអ្នកកើតនៅតែជម្នះសង់ផ្ទះបែរខ្នងទៅរកទិសខាងត្បូងនេះ នឹងធ្វើឲ្យជួបរឿងក្ដៅ​ក្រហាយ​រស់​នៅ​មិន​សុខ និង​នៅមិនជាប់លាប់នឹងផ្ទះសម្បែង។

២. លោកអ្នកដែលកើតក្នុងឆ្នាំឆ្លូវ ហាមសាងសង់ផ្ទះបង្អែកខ្នងទៅរកទិសនិរតី ព្រោះទិសនេះជាសត្រូវរបស់អ្នកកើត​ឆ្នាំ​ឆ្លូវ រស់​នៅ​គ្មាន​សុភមង្គល។

៣. លោកអ្នកដែលកើត​ក្នុងឆ្នាំខាល ហាមសាងសង់ផ្ទះផ្អែកខ្នងទៅរកទិសនិរតី ព្រោះទិសនេះជាគូអាឃាត​របស់លោកអ្នក​កើត​ឆ្នាំ​ខាល។

៤.លោកអ្នកដែលកើតក្នុងឆ្នាំថោះ មិនគួរសាងសង់ផ្ទះបែរខ្នងទៅរកទិសខាងលិច ព្រោះទិសនេះជាសត្រូវរបស់លោកអ្នក​ដែល​កើត​ក្នុង​ឆ្នាំ​ថោះ ព្រោះ​វាអាចជួបរឿងអពមង្គលក្នុងជីវិត។

៥. លោកអ្នកដែលកើតក្នុងឆ្នាំរោង ហាមសាងសង់ផ្ទះបែរខ្នងទៅរកទិសពាយ័ព្យ ព្រោះទិសនេះជាសត្រូវរបស់អ្នកកើតឆ្នាំ​រោង ហើយ​​ធ្វើ​ឲ្យ​​យើង​​ជួប​តែ​មនុស្ស​បោកប្រាស់។

៦.លោកអ្នកដែលកើតក្នុងឆ្នាំម្សាញ់ ហាមសាងសង់ផ្ទះបែរខ្នងទៅទិសពាយ័ព្យ ព្រោះទិសនេះជាសត្រូវអាឃាតរបស់អ្នក​កើត​ឆ្នាំ​ម្សាញ់ ធ្វើ​ឲ្យ​រាសី​យើង​ធ្លាកចុះ។

៧. លោកអ្នកដែលកើតក្នុងឆ្នាំមមី ហាមសាងសង់ផ្ទះបែរខ្នងទៅរកទិសខាងជើង ព្រោះទិសនេះជាសត្រូវអាឃាតរបស់​លោក​អ្នក​កើត​​ឆ្នាំ​​មមី។ ដូច្នេះគួរប្រយ័ត្នប្រយែង និងចៀសវាងសាងសង់ ឬទិញផ្ទះដែល​បែរខ្នងទៅរកទិសនេះ​ឲ្យសោះ។

៨. លោកអ្នកកើតក្នុងឆ្នាំមមែ ហាមសាងសង់ផ្ទះបែរខ្នងទៅរកទិសឦសាន ព្រោះទិសនេះជាសត្រូវអាឃាតរបស់លោក​អ្នក​កើត​ឆ្នាំ​មមែ ធ្វើ​ឲ្យ​​យើង​ប្រកប​​មុខរបរ​អ្វីមិនសូវកាក់កបប៉ុន្មានឡើយ។

៩. លោកអ្នកើតក្នុងឆ្នាំវក ហាមសាងសង់ផ្ទះបែរទៅរកទិសឦសាន ព្រោះទិសនេះជាគូសត្រូវអាឃាតរបស់អ្នកើតឆ្នាំវក មិន​សូវ​មាន​សុភមង្គល​នៅ​ក្នុង​ក្រុមគ្រួសារ។

១០. លោកអ្នកកើតក្នុងឆ្នាំរកា ហាមសង់ផ្ទះបែរខ្នងទៅរកទិសខាងកើត ព្រោះទិសនេះជាសត្រូវរបស់អ្នកកើតឆ្នាំរកា អាច​ធ្វើ​ឲ្យ​យើង​ជួប​គ្រោះ​ភ័យ​អន្តរាយដល់អាយុជីវិតទៀតផង។

១១. លោកអ្នកកើតក្នុងឆ្នាំច ហាមសង់ផ្ទះបែរខ្នងទៅរកទិសអាគ្នេយ៍ ព្រោះទិសនេះជាសត្រូវរបស់អ្នកកើតឆ្នាំច បើលោក​អ្នក​នៅ​តែ​ជម្នះ​ធ្វើ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​អាច​នឹង​ជួបរឿងអពមង្គលដល់ជីវិត។

១១. លោកអ្នកកើតក្នុងឆ្នាំកុរ គួរចៀសវាងសង់ផ្ទះបែរខ្នងទៅទិសសអាគ្នេយ៍ ព្រោះទិសនេះជាសត្រូវរបស់អ្នកកើតឆ្នាំកុរ បើ​លោក​អ្នក​នៅ​តែ​ជម្នះ​សាង​សង់ នោះនឹងធ្វើឲ្យរាសីរបស់លោកអ្នកធ្លាក់ចុះ ប្រកបការងារអ្វីៗមិនសូវបានសម្រេចឡើយ៕

ដោយ៖ អនត្តា

ព័ត៌មាន​ទាក់ទង​

Loading...