តោះ! មកដឹងពីរបៀបមើល​ចរិត​លក្ខណៈ​​របស់​មនុស្ស​​តាម​រយៈ​ថ្ងាស

ចន្ទ, ០២ កញ្ញា ២០១៩

1.2K

មនុស្សនៅលើលោកនេះ តែងតែមានចរិតលក្ខណៈ ឥរិយាបថខុសៗគ្នា និងចំណេះដឹងខុសៗគ្នា អ្នកខ្លះស្លូត អ្នកខ្លះកាច អ្នក​ចំណេះ​​ខ្សោយ អ្នក​ខ្លះ​​មាន​ប្រាជ្ញា​វៀងវៃ។ ដូច្នេះចរិតលក្ខណៈបែបនេះ ហើយគេអាចមើលទៅលើថ្ងាសមនុស្សនោះ គេ​ដឹង​មនុស្ស​ជា​​មនុស្ស​​របៀប​ណា​​ហើយ។ តើថ្ងាស​របៀបណា​ទៅ ដែលបញ្ជាក់ថាមនុស្សនោះ ជាមនុស្សមានចរិតលក្ខណៈដូចម្ដេចខ្លះ?

គេអាចមើលអាមើលចរិតលក្ខណៈរបស់មនុស្សបាន ដោយគេដឹងថា មនុស្សនោះជាមនុស្សរបៀបណានោះ  គេមើលទៅ​លើ​ថ្ងាស​៤​ប្រភេទ៖

១.មនុស្សមានថ្ងាសខ្ពស់៖ ជាមនុស្សមានរសនិយម​ខ្ពស់ សំដៅដល់​មនុស្សចូលចិត្ត​ការសិក្សាផ្សេងៗ ចូលចិត្តបង្កើត​រូប​ភាព​​ស្រមើ​ស្រមៃ​ ​មាន​ឧត្តម​គតិ​ខ្ពស់ មានចរិតស្រមៃចង់បានខ្ពស់ ស្រឡាញ់កិត្តិយស​ជាងអ្វីៗទៅទៀត។ ម្យ៉ាងទៀតជាមនុស្សឆ្មើង​ឆ្មៃ យក​គំនិត​​ខ្លួន​ឯង​​ជា​ធំ។

រូបភាពតំណាង

២. ថ្ងាសទាប៖ មនុស្សដែលថ្ងាសទាប គឺជាមនុស្ស​ចិត្តងាយ អាត្មានិយម មិនចាប់អារម្មណ៍​មុខជំនួញ ឬឆន្ទៈ​អ្វីទាំងអស់​ស្វែងរក​តែ​សម្ភារៈ ដើម្បី​​សម្រួល​​​ដល់​ភាព​សុខស្រួល​​ក្នុងជីវភាព​​រស់នៅ​​ប៉ុណ្ណោះ។

៣. មនុស្សដែលមានថ្ងាសទូលាយ៖ គឺជាមនុស្សចិត្តធំ សំដៅដល់តម្រូវការច្រើនទាំងផ្នែកទទួល និងការសម្ដែងក្រៅ។ សម្រាប់​ផ្នែក​​​ទទួល​​​សំដៅ​​​ដល់​​អ្វីៗ​​ក៏​ទទួល​ទុកពិចារណា​ទាំងអស់ រីឯផ្នែកសម្ដែងមកក្រៅ សំដៅដល់ទង្វើ។ ដោយសារតម្រូវការ​មាន​ច្រើន​នេះ​ហើយ ធ្វើ​ឲ្យ​គេ​មាន​​ចំណេះដឹង​ទូលំទូលាយ មានសមត្ថភាពច្រើនផ្នែក ហើយ​សម្របខ្លួន​ឲ្យស៊ីគ្នានឹង​មជ្ឃដ្ឋាន​បានយ៉ាង​រហ័ស។

រូបភាពតំណាង

៤. មនុស្សដែលមានថ្ងាសចង្អៀត៖ ជាមនុស្សមានចិត្តចង្អៀត សំដៅដលការទទួលដឹងឮព្រមទាំងទង្វើស្ថិតនៅក្នុងលក្ខណៈ​ចង្អៀត ឬ​ក៏​មាន​ដែន​កំណត់ ហើយមិនមែនជាមនុស្សគ្មានបានការនោះទេ គ្រាន់តែចាប់​អារម្មណ៍​ជាពិសេសលើ​រឿងណាមួយ។ បើ​លក្ខណៈ​ទូទៅ​ល្អ​​ក្លាយ​ជា​​អ្នក​ជំនាញការ ព្រោះគេមានសមាធិក្នុងការសិក្សាខ្ពស់ និងស្វែងយល់ទាល់តែដល់ស្នូលពិតៗ។ មាន​ចរិត​មិនប្រាថ្នាខ្ពស់ ប៉ុន្តែ​រាង​កាយ​ស្ពឹក​ស្រពន់ ជា​មនុស្ស​ប្រយ័ត្ន​ប្រយែង​ខ្លួនខ្ពស់ និយាយ​ស្ដីទន់ភ្លន់ ឫកពារ​សុភាពរៀបរយ ស្រឡាញ់​កេរ្តិ៍ឈ្មោះ ប្រកាន់​ខ្ជាប់​​នូវ​ទំនៀម​​ទម្លាប់៕

ដោយ៖ អនត្តា

ព័ត៌មាន​ទាក់ទង​

Loading...