ស្ដែងៗ! ស្ដ្រីម្នាក់ត្រូវគ្រូសិល្ប៍បណ្ដេញព្រលឹងខ្មោចព្រាយ ដែលចូលសណ្ឋិតចេញពីខ្លួន

ព្រហស្បតិ៍, ១២ ធ្នូ ២០១៩

249

ស្រ្តីម្នាក់ត្រូវបានក្រុមគ្រួសារនាំយកមកឱ្យគ្រូខ្មែរម្នាក់មើល ក្រោយពីនាងមានអាការបែបមនុស្សត្រូវខ្មោចចូល និងមានសភាព​គួរឱ្យ​ខ្លាច។

ស្រ្តីដែលគេពុំស្គាល់ឈ្មោះរូបនោះ ត្រូវបានអ្នកគ្រូមន្តសិល្ប៍ឈ្មោះ ឆុង ស៊ីណែត សូត្របាលី និងគាថាបណ្ដេញព្រលឹងខ្មោច​ព្រាយ​បិសាច​ចេញ​ពី​ក្នុងខ្លួន ខណៈដែលសមាជិកក្នុងក្រុមគ្រួសារនាងបានមកជួយចាប់ដៃ ចាប់ជើង កុំឱ្យនាងរើបម្រះ ដើម្បីឱ្យ​អ្នក​គ្រូ​សិល្ប៍​ប្រតិបត្តិពិធី​បណ្ដេញ​ព្រលឹង​អាក្រក់ចេញ។

ព្រលឹងខ្មោចដែលចូលសណ្ឋិតក្នុងខ្លួនស្រ្តីរូបនោះបានស្រែកលួងលោម អង្វរដល់អ្នកគ្រូសិល្ប៍ ឆុង ស៊ីណែត កុំឱ្យធ្វើបាប​គេ ហើយ​បាន​លើក​ឡើង​ថាអ្នកគ្រូ និងកូនចៅអ្នកគ្រូពិត​ជាខ្លាំងពូកែ ដែលគេព្រម​ខ្លាចហើយ កុំធ្វើបាបគេ។ ស្របពេល​ជាមួយគ្នានោះ អ្នកគ្រូ​មិន​បង្អង់​ក្នុងការសូត្រ​បាលី និងកោះ​ហៅ​ដល់បារមី​ផ្សេងៗឱ្យដកហូតយក​ព្រលឹងខ្មោចចេញពីខ្លួន​ស្រ្តីរូបនោះ។ ស្រ្តី​ខ្មោច​ចូល​រូបនោះ​ត្រូវ​អ្នកគ្រូ គ្រប​ក្រណាត់​ក្រហម​លើក្បាល រួចគាត់ដាក់ដៃច្រត់​ក្បាលនាង ហើយសូត្របាលី​បណ្ដេញព្រលឹង​ចេញ​តែម្ដង។

ក្រោយមក ស្រ្តីរូបនោះបានសន្លប់ភ្លាមៗស្ដែងៗ ខណៈដែលការបណ្ដេញព្រលឹងខ្មោចនោះ បានសម្រេចក្រោម​ថ្វីដៃរបស់អ្នកគ្រូ ឆុង ស៊ីណែត។ ចង់ដឹងថា ទិដ្ឋភាពនោះយ៉ាងណាខ្លះ? សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពវីដេអូពីផេក អ្នកគ្រូឆុងស្រីណែត

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...