ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំចិន មានគុណសម្បត្តិ​ច្រើនយ៉ាង​ដែលអ្នក​នឹកស្មាន​មិនដល់

អង្គារ, ២១ មករា ២០២០

88

ជិតចូលឆ្នាំចិនហើយ! ជារឿយៗ​យើងឃើញ​មនុស្សម្នាជាច្រើនដែលមានជាប់សែស្រឡាយចិន​ចាប់ផ្តើមតុបតែងផ្ទះ​របស់ពួកគេ។ ការ​សម្អាត​ផ្ទះ​ជារឿង​​មួយ​ដែល​ល្អ​ ព្រោះ​ប្រៀបដូចជា​យើងបោសសម្អាតអ្វីៗដែលមិនល្អចេញពីផ្ទះ។ អ្នកទាំង​អស់គ្នា​មានឆ្ងល់​ទេ​ថា​ ហេតុអីចាំបាច់​ធ្វើពិធីនេះ? ចង់ដឹងថាមានអ្វីកើតឡើងខ្លះ មកតាមដានជាមួយគ្នា៖

១. បំបាត់ភាពរញ៉េរញ៉ៃពេញមួយឆ្នាំ៖ ពេញមួយឆ្នាំយើងប្រហែលជារវល់នឹងការងារនិងជីវិត។ រហូតដល់ការធ្វេស​ប្រហែស​ក្នុង​ការ​​​រៀប​ចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ ដូច្នេះពេលវេលាចូលឆ្នាំថ្មីគឺជាពេលវេលាដ៏ល្អសម្រាប់យើង​ដើម្បីរៀបចំផ្ទះឱ្យមានរបៀប​រៀប​រយ។ 

២. បង្កើតបរិយាកាសថ្មី៖ ឆ្នាំថ្មី មានពេលដ៏ស្រស់ស្អាត។ ថ្មីជាងមុនបន្តិច យើងអាចបង្កើតបរិយាកាស​ថ្មីសម្រាប់គេហដ្ឋានរបស់​យើង​​ដោយ​​ផ្លាស់ប្តូរ​គ្រឿងសង្ហារឹម​ទៅទីតាំង​ផ្សេង។ រកមើលការតុបតែងថ្មី ដើម្បីជំនួស​ពីការតុបតែងកាលពីឆ្នាំមុននោះគឺដូចជា​ទទួល​បាន​ផ្ទះថ្មីអញ្ចឹង! នោះមើលទៅស្រស់ស្អាតប្លែក។ 

៣. ជួយសន្សំប្រាក់៖ មនុស្សជាច្រើន​ប្រហែលជា​ឆ្ងល់ពីរបៀបថែរក្សាផ្ទះរៀបចំផ្ទះ​រៀបចំ​តុអ្វីដែល​ជាបញ្ហា​ហិរញ្ញវត្ថុ ជាការពិត​ដើម្បី​​រៀប​​ចំ​ផ្ទះ ឱ្យមានរបៀបរៀបរយ ជួយយើងសន្សំប្រាក់។ ដោយសារតែផ្ទះមានភាពញ៉េរញ៉ៃ ទើបនៅពេលចង់បាន​អ្វីមួយ​អាចរក​មិន​​ឃើញរបស់ដែលចង់បាន។ នោះធ្វើឱ្យយើងត្រូវចំណាយប្រាក់ ដើម្បីទិញរបស់របរថ្មីម្តងហើយម្តងទៀត។ ព្យាយាម​រៀបចំ​ផ្ទះ​ឲ្យ​បាន​ស្អាត​និងមាន​របៀបរៀបរាយ។ ដូច្នេះយើងអាច​យកនិងប្រើប្រាស់​បានរហ័ស និងងាយស្រួល មិនចាំបាច់រុះរើ​ផ្ទះឱ្យ​មាន​ភាព​ច្របូក​ច្របល់ និងអាច​សន្សំប្រាក់​បានដែរ។

ប្រភព៖ goodlifeupdate.com

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...