ឆុតណាស់! អ្នកគ្រូហុងស៊ុយ ទាយពីអ្វីដែលកើតឡើងនៅឆ្នាំ២០២០ ដូចដឹងមុនអ៊ីចឹង

ពុធ, ២៩ មករា ២០២០

1.1K

កាលពីថ្មីៗនេះកម្មវីធី«ហុងស៊ុយបែបវិទ្យាសាស្រ្ដ» បានរៀបចំសិក្ខាសាលាហុងស៊ុយប្រចាំឆ្នាំ២០២០ ដោយបានធ្វើឡើងកាល​ពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ដែលបានទស្សន៍ទាយពីហុងស៊ុយឬអ្វីដែលកើតឡើងក្នុងឆ្នាំ២០២០នេះ។ ក្នុងនោះ អ្នកគ្រូដែល​ជាគ្រូ​ហុងស៊ុយបែបវិទ្យាសាស្រ្ដ បានទស្សន៍ទាយ​ឃើញថា ឆ្នាំ២០២០នេះ ប្រទេសមួយចំនួននឹងជួបបញ្ហាសុខភាពជាខ្លាំង ដែលនឹង​មាន​​កើតជំងឺ​ផ្ដាសាយ ដែលមិនមែនជាជំងឺផ្ដាសាយធម្មតាទេ។

ដោយឡែកបន្ទាប់ពីបានស្ដាប់គ្រូហុងស៊ុយបានទស្សន៍ទាយរួច ស្រាប់តែប៉ុន្មានថ្ងៃក្រោយចូលដល់ឆ្នាំ២០២០ មក មានការផ្ទុះ​រឿង​វីវុស​កូរ៉ូណាដោយមានការភ្ញាក់ផ្អើលទូទាំងប្រទេសក្នុងពិភពលោក ដែលធ្វើអោយមាន​មនុស្សស្លាប់ និងឆ្លងមេរោគ​នេះជា​ច្រើន​នាក់។ ទន្ទឹមនឹងនោះ បានធ្វើអោយទស្សនិកជនមួយចំនួន​ដែលនិយម​តាមដានកម្មវិធី«ហុងស៊ុយបែបវិទ្យាសាស្រ្ដ» មានការភ្ញាក់​ផ្អើល​ជាខ្លាំងដែលមិនគួរអោយជឿថាការទស្សន៍ទាយ​នេះពិតជាឈុត​ខ្លាំងណាស់ ស្របពេលដែលក្រសួង​សុខាភិបាល​បាន​ប្រកាស​ថាមានអ្នកឆ្លង​ជំងឺវីរុសកូរ៉ូណា​ចំនួនមួយម្នាក់​នៅកម្ពុជា។ 

នេះបើយោងតាមវីដេអូថ្មីមួយដែលកម្មវីធី«ហុងស៊ុយបែបវិទ្យាសាស្រ្ដ» បានបង្ហោះ ដែលអ្នកគ្រូបាននិយាយបញ្ជាក់បន្ថែម​ពីអ្វី​ដែល​បាននិយាយ​នៅថ្ងៃ​ធ្វើសិក្ខាសាលានោះ។ បើចង់ដឹងកាន់ច្បាស់ថា​ការទស្សន៍ទាយនេះឈុតយ៉ាងណា?​តោះចូល​មើល​វីដេអូ​ទាំងអស់គ្នា!

ប្រភព៖ វីដេអូ 

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...