យើងទាំងអស់គ្នាដឹងហើយថា សុបិនគ្មានពណ៌គ្មានក្លិន ហើយអ្វីដែលយើងស្រមៃនៅក្នុងសុបិនគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ អ្វីដែលយើងបានឃើញនៅក្នុងសុបិន អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់យើង។
នេះជារឿងអស្ចារ្យទាំង ៧ ដែលយើងមិនធ្លាប់បានដឹងពីសុបិនទាល់តែសោះ៖
១. ខួរក្បាលធ្វើសកម្មភាពពេលយើងសុបិន
តើអ្នកធ្លាប់គេងមិនលក់ ហើយរសាប់រសល់ក្នុងខួរក្បាលដែរឬទេ? នេះក៏ដោយសារតែខួរក្បាលសម្រេចចិត្តមិនឱ្យបិទទាល់តែសោះ។ អ្វីដែលអស្ចារ្យដែលមនុស្សភាគច្រើនមិនមិនធ្លាប់បានដឹងពីមុនមក គឺថា ផ្នែកជាច្រើននៃខួរក្បាល ពិតជាមានសកម្មភាពនៅពេលយើងគេងពិតមែន។
វាមានដំណាក់កាលផ្សេងៗគ្នានៃការគេងរបស់មនុស្ស ដែលផ្នែកផ្សេងៗនៃខួរក្បាលពាក់ព័ន្ធ ជាពិសេសផ្នែកដែលមើលឃើញនៃកោសិកាមនុស្ស និងប្រព័ន្ធអវយវៈដែលទទួលខុសត្រូវចំពោះអារម្មណ៍របស់យើង។
២. សត្វនិងសុបិន
វេជ្ជបណ្ឌិតមិនប្រាកដ ១០០% ថាសត្វឆ្កែ អាចសុបិនបានទេ ប៉ុន្តែពួកវាត្រូវបានគេធ្វើរោគវិនិច្ឆ័យថា បានចូលទៅក្នុង REM (អង្គចងចាំ) ដែលតាមនិយមន័យគឺចលនានៃការគេងបើកភ្នែក។ ការគេងបែបនេះ កើតឡើងចំពោះថនិកសត្វគ្រប់ប្រភេទ។
ជាទូទៅថនិកសត្វប្រើវិធីនេះជាយន្តការការពារ ពីព្រោះពួកវាអាចភ្ញាក់ដឹងខ្លួនភ្លាមៗនៅពេលពួកវាចូលក្នុងដំណាក់កាល REM ដូចដែលវេជ្ជបណ្ឌិតបានសន្និដ្ឋាន។ លំនាំនេះប្រែប្រួលពីសត្វមួយទៅសត្វមួយ ហើយជាការពិត វាខុសគ្នាសម្រាប់សត្វទាំងអស់ដែរ។
៣. មនុស្សញៀនកញ្ឆាមិនអាចសុបិន
មនុស្សដែលបានប្រើកញ្ឆា ពួកគេគេងលក់គ្មានសុបិនអ្វីទាំងអស់! សូម្បីតែមនុស្សដែលជក់បារីជាប្រចាំក៏និយាយដូចគ្នា ដែលបណ្ដាលឱ្យគ្រូពេទ្យសន្និដ្ឋានថា ប្រហែលជាកញ្ឆា បានធ្វើឲ្យមានភាពរញ៉េរញ៉ៃជាមួយការគេង។ ហើយមនុស្សដែលបានឈប់ប្រើកញ្ឆា ពួកគេក៏ចាប់ផ្ដើមមានសុបិនឡើងវិញ។ វេជ្ជបណ្ឌិតក៏បានស្រាវជ្រាវថា កញ្ឆាពិតជាប៉ះពាល់ដល់ការគេងរបស់មនុស្សជាច្រើន (បន្ទាប់ពីការធ្វើតេស្តជាច្រើនលើអ្នកជក់បារីនិងអ្នកញៀនកញ្ឆា)។
៤. ភាពខុសគ្នានៃសុបិនរវាងបុរសនិងស្ត្រី
តាមការស្រាវជ្រាវបានបញ្ជាក់ថា បុរសនិងស្ត្រីមានសុបិនខុសគ្នា។ ឧទាហរណ៍សុបិនរបស់ស្ត្រីមានរយៈពេលយូរជាង ចំណែកសុបិនរបស់បុរសគឺខ្លីជាង។ ស្រដៀងគ្នានេះដែរ សុបិនរបស់ស្ត្រីពាក់ព័ន្ធនឹងអារម្មណ៍ជាច្រើន ចំណែកសុបិនរបស់បុរសមិនមានច្រើននោះ។ ដោយឡែកគឺថាជិត ៨% នៃសុបិនរបស់មនុស្ស រាប់បញ្ចូលទាំងផ្លូវភេទមនុស្សប្រុស ជាទូទៅសុបិនពីកន្លែងចៃដន្យនិងមនុស្ស ចំណែកហើយស្ត្រីមានទំនោរចង់សុបិនពីកន្លែងដែលគេស្គាល់ និងមនុស្សដែលនៅជិតពួកគេ។
៥. មនុស្សពិការភ្នែកក៏អាចសុបិនឃើញរូបភាព
យើងប្រហែលជាគិតថាសម្រាប់មនុស្សពិការភ្នែក វាមិនអាចទៅរួចទេ ដែលអាចសុបិនឃើញរូបភាពដូចមនុស្សធម្មតាទៀត។ ប៉ុន្តែសូម្បីតែមនុស្សពិការភ្នែកពីកំណើតក៏ដោយ ក៏អាចយល់សុបិនឃើញរូបភាពភាពរស់រវើកដូចមនុស្សធម្មតាដែរ។ បើទោះបីជាពួកគេមិនអាចមើលឃើញ នៅក្នុងជីវិតពិតក៏ដោយ។
៦. ៩០ % នៃសុបិនគឺមនុស្សមិនចងចាំសុបិនឡើយ
ជិត ៥០% នៃសុបិនក្នុងរយៈពេល ៥ នាទី យើងនៅចងចាំ តែបន្ទាប់ពីយើងភ្ញាក់ពីគេង គឺនៅសល់ ៩០% យើងនឹងបំភ្លេចចោលក្នុងរយៈពេល ១០ នាទីមិនខាន។ ទោះបីជាយើងគិតថា អាចនៅចងចាំសុបិនក៏ដោយ តែវាផ្ដល់ឱ្យយើងដូចជាមួយភ្លែត ទីបំផុតយើងនឹងភ្លេចវាទាំងអស់។
៧. កុមារសុបិនអាក្រក់ច្រើនជាងមនុស្សពេញវ័យជឿឬមិនជឿ
កុមារមានសុបិនអាក្រក់ច្រើនជាងមនុស្សពេញវ័យធម្មតា ជាពិសេសនៅពេលអាយុដែលមិនអាចនិយាយបាន។
ទារកជាធម្មតាយំនៅពេលឃើញមនុស្ស ឬនៅពេលពួកគេនៅក្បែរមនុស្សប្លែកមុខ ពីព្រោះពួកគេបានដឹងពីអនាគតរបស់ពួកគេម្នាក់ៗ។ ប៉ុន្តែនៅពេលក្មេងចាប់ផ្ដើមចេះនិយាយ និងធ្វើអន្តរកម្ម ពួកគេនឹងបាត់បង់អំណាចទាំងនោះ៕
ប្រភពអត្ថបទ៖ kampucheathmey
ដោយ៖ សាង ស្រីល័ក្ខ