ព្រឺ​សម្បុរ! ​ក្រោយ​បាន​ស្ដាប់​វីដេអូ​របស់​បង​ប្អូន​តារា ​Tik​Tok ​ផ្កាយ ​ធ្វើ​ពិធី​បញ្ចាន់​រូប​រៀប​រាប់​ពី​គ្រោះ​ថ្នាក់​

អង្គារ, ៣០ មិថុនា ២០២០

84

មហាជនជាច្រើនប្រហែលជាបានដឹងហើយអំពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់តារា TiKTok ដ៏ល្បី ផ្កាយ ឈ្មោះពេញ ចាន់ សម្បត្តិរតនផ្កាយ ដែលបណ្ដាលឲ្យតារាប្រុសរូបនេះ បាត់បង់ជីវិត។

យ៉ាងណាមិញ ក្រុមគ្រួសាររបស់តារា TikTok រូបនេះ នៅមិនទាន់អស់ចិត្តអាឡោះអាឡៃជាមួយនឹងផ្កាយ ក៏បានឃើញធ្វើពិធីបញ្ចាន់រូបឲ្យផ្កាយចូលក្នុងរូបលោកយាយម្នាក់ ដែលពេលនោះគឺពិតជា​ស្ដែងៗ​មែន​ទែន​​។ ក្នុងនោះដែរ ក្រុមគ្រួសាររបស់ផ្កាយបានស្រែកទ្រហ៊ោយំគ្រប់ៗគ្នា ក្រោយពីស្ដាប់ផ្កាយដែលចូលរូបលោកយាយនោះ បាននិយាយរៀបរាប់ហេតុការណ៍ក្នុងថ្ងៃគ្រោះថ្នាក់នោះ។

វីដេអូនេះ បានធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកតាមគ្រប់ៗគ្នា ដោយអាណិតដល់គ្រួសាររបស់តារា Tik Tok នេះ។ បើចង់ដឹងកាន់តែច្បាស់សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

ប្រភពវីដេអូ៖ SoKun David

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...