សុបិន​ហេតុ​ទាំង ​៥ ​អាច​ឱ្យ​ប្រផ្នូល​វាស​នា​ដល់​ពេល​ក្លាយ​ជា​អ្នក​មាន​ហើយ​

ព្រហស្បតិ៍, ៣០ កក្កដា ២០២០

62

សុបិន​ភាគច្រើន​ត្រូវ​បាន​បកស្រាយ​ទាក់ទង​ នឹង​ទ្រព្យសម្បត្តិ​និង​ភាព​ជោគជ័យ​ ដែល​អាច​ជំរុញ​យើង​ទៅ​តាម​ដាន​គោលដៅ​ប៉ង​ទុ​ក​។ បើ​ឃើញ​រឿង​ទាំង ៥ នេះ​នៅ​ក្នុង​សុបិន​របស់​យើង​ នោះ​ឱកាស​គឺ​ជា​រឿង​ល្អៗ កំពុង​ស្ថិត​នៅ​លើ​យើង​ហើយ។

១. សុបិន​ឃើញ​ស្រុក​ដែល​មាន​ផលិត​​ទឹកដោះគោ​និង​ទឹកឃ្មុំ

ស្រុក​ដែល​មាន​ទឹកដោះគោ​និង​ទឹកឃ្មុំ​ គឺ​ជា​និមិត្តរូប​ពី​ឋានសួគ៌​នៃ​ភាព​បរិបូរណ៍​ដែល​ព្រះ​បាន​ប្រទាន​ពរជ័យ។ ហើយ​ទឹកដោះគោ​និង​​ទឹក​ឃ្មុំ​​បាន​ភ្ជាប់​ជាមួយ​នឹង​​ភាព​រុងរឿង។

សុបិន​ឃើញ​ឃ្មុំ​ផលិត​ទឹកឃ្មុំ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សត្វ​ល្អិត​ដែល​ខិតខំ​ធ្វើការ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​ការ​ខិតខំ​​ផ្ដល់​ល​ទ្ធ​ផ​ល​​ផ្អែមល្ហែម។ ចំណែក​ទឹកដោះគោ​ក្នុង​បរិមាណ​ច្រើន ​ក៏​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​និង​សុភមង្គល​ដែរ។

២. គ្រាប់​ធញ្ញជាតិ​ជា​អំណោយ​ដ៏​មាន​តម្លៃ​របស់​ផែនដី

ធញ្ញជាតិ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​អំណោយ​មួយ​ដ៏​សំបូរ​បែប​នៅ​លើ​ផែនដី។ ការ​ប្រមូល​ផល​សម្បូរ​បែប​ជា​ទូទៅ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ប្រាក់​ចំណេញ​ទ្រព្យសម្បត្តិ​ និង​សុភមង្គល។ សុបិន​គ្រាប់​ធញ្ញជាតិ​មាន​ន័យ​ថា ​សំណាង​ល្អ​កំពុង​រង់ចាំ​យើង​យ៉ាង​បរិ​បូ​ណ៌​។

៣. លេខ​សំណាងលេខ ៨

សុបិន​ឃើញ​លេខ ៨ មានន័យថា​ទ្រព្យសម្បត្តិ​ភាព​ជោគជ័យ ​និង​ការ​ទទួល​បាន​សម្ភារៈ​ គឺ​ស្ថិតនៅ​ក្នុង​ភាព​ជោគជ័យ​សម្រាប់​យើ​ង​។ ​ចំពោះ​វប្បធម៌​ចិន​និង​អាស៊ី​ដទៃ​ទៀត​លេខ ៨ ត្រូវ​គេ​បាន​ចាត់​ទុក​ថា​ជា​លេខ​សំណាង​ ព្រោះ​តួអក្សរ​ចិន​បានបញ្ចេញ​សំ​ឡេ​ង​ស​ម្រា​ប់​​ភាព​​រុងរឿង។

សូម្បី​តែ​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង​ ក៏​បាន​កំណត់​ពេល​វេលា​នៅ​ម៉ោង ៨ និង ៨ នាទី​ល្ងាច។ នៅ​ថ្ងៃ​ទី ៨ ខែ ​សីហា ​ឆ្នាំ ២០០៨ ។ មូលហេតុ​មួយ​ទៀត​ដែល​លេខ ៨ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​លេខ​សំណាង​ គឺ​ដោយ​សា​រ​​តែ​វា​មាន​រាង​ស៊ី​ចង្វាក់​គ្នា​ល្អឥតខ្ចោះ​ និង​មា​ន​​តុល្យ​ភាព​ដែល​តារាវិទូ​ចិន​ចាត់​ទុក​ថា​ល្អ។

៤. សុបិន​ឃើញ​ឥន្ទ្រី​ហោះ

ឥន្ទ្រី​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​និមិត្តរូប​នៃ​ភាព​ក្លាហាន​ការ​ប្ដេជ្ញា​ចិត្ត​ និង​ភាព​ក្លាហាន។ នៅ​ក្នុង​ទេវកថា​ក្រិក ​សត្វ​ឥន្ទ្រី​​គេ​ចាត់​ទុក​ថា​ជា​​សត្វ​​ចិញ្ចឹម​របស់ Zeus ។ បើ​មានការ​តស៊ូ​ យើង​នឹង​អាច​ឈាន​ដល់​មហិច្ឆតា​ខ្ពស់​របស់​យើង។

៥. ប្រាក់

សុបិន​ឃើញ​​ប្រាក់​ជា​និមិត្តរូប​នៃ​ការ​ទទួល​បាន​សម្ភារៈ​និង​ពរជ័យ​ហិរញ្ញវត្ថុ។ ប្រាក់​ត្រូវ​បាន​បកស្រាយ​ថា​ជា​ភាព​សំបូរ​បែប​នៃ​រាង​កា​យ​​និង​​ចិត្ត​ ទោះបី​ជា​មាន​ការ​ព្រួយបារម្ភ​ក៏​ដោយ ​ក៏​ភាព​ជោគជ័យ​និង​សុភមង្គល​នឹង​កើត​មាន​ឆាប់ៗ​នេះ។ ម៉្យាងវិញទៀត​ការ​ស្វែ​ង​រក​​ប្រាក់​​មាន​ន័យ​ថា​ សំណាង​ស្ថិត​នៅ​ខាង​យើង​ ហើយ​យើង​នឹង​ទទួល​បាន​ជោគជ័យ​លើ​គ្រប់​កិច្ចការ​ដែល​បាន​ធ្វើ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...