ធ្លាប់​ឆ្ងល់​អត់? ​ហេតុអ្វី​បាន​ជា​ពេល​ខ្លះ​ក្រោក​ពី​គេង ​មិន​ចង​ចាំ​អំពីសុបិន​សោះ​

សៅរ៍, ២៩ សីហា ២០២០

58

លោក Lambert  អ្នក​ស្រាវជ្រាវ​មួយ​រូប​ប្រាប់​ពី​សុខភាព​ថា​ ប្រសិន​បើ​អ្នក​ណា​ម្នាក់​គេង​មិន​គ្រប់គ្រាន់ ​បរិមាណ​នៃ​ការ​គេង​ដែល​ពួក​គេ​ជួប​នឹង​ធ្លាក់​ចុះ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ចងចាំ​នូវ​សុបិន​នៅ​ថ្ងៃ​បន្ទាប់។ សូម្បី​តែ​ចរិត​បុគ្គលិក​លក្ខណៈ​ ក៏​អាច​ជា​ការ​ចង្អុល​ប​ង្ហាញ​​ថា ​តើ​នរណា​ម្នាក់​នឹង​អាច​ចងចាំ​សុបិន​របស់​ពួកគេ​ដែរ​ទេ។

រូបភាពតំណាង

ទន្ទឹម​នឹង​នេះ​ ក៏​មាន​ភាព​ជាក់ស្ដែង​ដែល​ពួកគេ​បាន​ផ្ដោត​ លើ​អ្វី​ដែល​នៅ​ខាង​ក្រៅ​ច្រើន ​​ហើយ​មាន​ការ​លំបាក​ក្នុង​ការ​ចងចាំ​សុ​បិ​ន​។ និយាយ​ជា​រួម​ មនុស្ស​បែបនេះ​ងាយ​នឹង​សុបិន​តែ​ក៏​ងាយ​នឹង​ភ្លេច​ទៅ​វិញ។

កត្តា​ផ្សេង​ទៀត​ដូចជា​ស្ត្រេស​ឬ​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ក៏​អាច​បណ្ដាល​ឱ្យ​មនុស្ស​មាន​សុបិន​អាក្រក់ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​ចង់​ចង់​ចាំ​នៅ​ថ្ងៃ​បន្ទាប់។ ឧទាហរណ៍​មនុស្ស​ម្នាក់​ដែល​មាន​ទុក្ខ​ព្រួយ​បន្ទាប់ពី​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ ក៏​អាច​សុបិន​អំពី​ការ​ស្លាប់ ​និង​ចងចាំ​នៅ​រឿង​អាក្រក់ៗ​ដូចគ្នា។ ការ​ចងចាំ​សុបិន​នៅ​ថ្ងៃ​បន្ទាប់​ អាច​ប៉ះពាល់​ដល់​អារម្មណ៍​និង​បណ្ដាល​ឱ្យ​មាន​ភាព​តានតឹង ​ឬ​ការ​ថប់​បារម្ភ​កាន់​តែ​ខ្លាំង ​ហើយ​ពួកគេ​មិនចង់ចងចាំ​វាឡើយ។

លោក Andrillon ក៏​បាន​និយាយ​ថា​ដែរ​ថា “ អំឡុង​ពេល​នៃ​ដំណេក​ខ្លះ ទិន្នន័យ​មួយ​ចំនួន កំពុង​បញ្ជូន​ព័ត៌មាន​ទៅ​ក្នុង​ខួរក្បាល​ ប៉ុ​ន្តែ​​មិន​ទទួល​បាន” ។ នៅ​ពេល​ភ្ញាក់​ដឹង​ខ្លួន ​ខួរក្បាល​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​យ៉ាងតិច ២ នាទី ​ដើម្បី​ចាប់ផ្ដើម​បង្កើត​​សមត្ថ​ភាព​​នៃ​​ការ​ចងចាំ។

រូបភាពតំណាង

នៅ​ក្នុង​ការ​សិក្សា​ឆ្នាំ ២០១៧ ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី Frontiers in Human Neuroscience ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ប្រ​ទេ​ស​​បារាំង​បាន​តាមដាន​លំនាំ​ដំណេក​របស់​មនុស្ស ១៨ នាក់ ​ដែល​បាន​រាយការណ៍​ពី​ការ​ចងចាំ​សុបិន​របស់​ពួកគេ​ ស្ទើរ​តែ​រាល់ថ្ងៃ​ មនុស្ស ១៨ នាក់ផ្សេង​ទៀត​ គឺ​កម្រ​នឹង​ចងចាំ​សុបិន​របស់​ពួកគេ​ណាស់។ ក្រុម​នេះ​បាន​រក​ឃើញ​ថា​ បើ​ប្រៀបធៀប​ជាមួយ​ក្រុម​ដែ​ល​​ចងចាំ​​សុបិន ​គឺពួកគេបាន​ភ្ញាក់​​ពី​ដំណេក​ញឹកញាប់​នៅ​ពេល​យប់។ ការ​ភ្ញាក់​ពី​កណ្ដាល​យប់​មាន​រយៈពេល​ជា​មធ្យម ២ នាទី​ស​ម្រា​ប់​​ឲ្យ​ពួកគេ​ប្រមូល​មកវិញ​ នៅ​សុបិន​ដែល​ពួកគេ​បាន​សុបិន​ពី​យប់។

ប៉ុន្តែ​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ​ការ​រួមផ្សំ​គ្នា​នៃ​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ​ អាច​ជា​ហេតុផល​ដែល​យើង​ភ្លេច​សុបិន​របស់​យើង​៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...