សុបិនគឺជាការប្រមូលផ្ដុំនៃការចងចាំ និងគំនិតដែលកើតឡើងជាមួយគ្នា ដូចជាខ្សែភាពយន្ត។ សុបិនបានមកពីទិន្នន័យទាំងអស់ដែលធ្លាប់ឃើញ និងប្រមូលបានពីជីវិតរបស់អ្នក។ ផ្នែកមួយនៃខួរក្បាលគេហៅថា “ មិនដឹងខ្លួន” ដែលវាជាកន្លែងដែលអ្នកផ្ទុកការភ័យខ្លាច រំញ័រ ថាមពល និងគំនិតរបស់អ្នក។ អ្នកអាចឃើញអ្វីៗគ្រប់យ៉ាងនៅសុបិនទាំងល្អនិងអាក្រក់។
សុបិនមួយចំនួនមានភាពស្រស់ស្អាតដែលបន្សល់ទុកនូវឥទ្ធិពលរីករាយនៅពេលភ្ញាក់ឡើង។ ខណៈពេលដែលក្ដីសុបិនផ្សេងទៀតបែរជាគួរឱ្យខ្លាច ទាំងនោះត្រូវបានគេហៅថា សុបិនអាក្រក់។
១. មនុស្សក្នុងសុបិន្ត
បើសុបិនអំពីនរណាម្នាក់ អាចមានន័យថា ពួកគេមានពិតជាមានមែននៅក្នុងជីវិត ដោយសារអ្នកបានគិតអំពីពួកគេ ឬធ្លាប់ពាក់ព័ន្ធនឹងគ្នា។
ប្រសិនបើបានឃើញនរណាម្នាក់នៅក្នុងក្ដីសុបិនដ៏រីករាយ នោះមានន័យថា អ្នកស្ថិតនៅក្នុងកន្លែងល្អជាមួយមនុស្សនោះនៅក្នុងជីវិតពិត ។ តែបើឃើញពួកគេស្ថិតក្នុងស្ថានភាពឆ្គាំឆ្គងជាមួយអ្នក វាឆ្លុះបញ្ចាំងពីក្នុងជីវិតពិតនាពេលបច្ចុប្បន្ន ឬបើអ្នកគិតចំពោះនរណាម្នាក់ ហើយសុបិនពីគេ នោះមានន័យថា អ្នកឲ្យតម្លៃទៅគេខ្លាំង។
២. សម្លាប់នរណាម្នាក់ក្នុងសុបិន្ត
យើងឆ្លងកាត់អារម្មណ៍អវិជ្ជមានជាច្រើននៅក្នុងគំនិតជារៀងរាល់ថ្ងៃ ហើយពេលខ្លះយើងសល់អារម្មណ៍អវិជ្ជមានមួយចំនួនយូរពេក ហើយវាក៏បង្ហាញខ្លួនក្នុងសុបិនរបស់យើង។ នៅពេលសុបិនថា កំពុងសម្លាប់នរណាម្នាក់ នោះមានន័យថា អ្នកមិនចូលចិត្តមនុស្សនោះទេ។ អ្នកខ្លាចពួកគេ ហើយចង់នៅឆ្ងាយពីពួកគេតាមដែលអាចធ្វើទៅបាន។
៣. សុបិនឃើញតែមនុស្សដដែលៗច្រើនថ្ងៃ
ឃើញមនុស្សដដែលៗនៅក្នុងសុបិន មានន័យថា ពួកគេចាំបាច់ណាស់សម្រាប់អ្នក។ ប្រហែលអ្នកមានរឿងត្រូវនិយាយជាមួយម្នាក់នោះ ហើយដោះស្រាយបញ្ហារវាងអ្នកទាំងពីរ ឬក៏អាចមានន័យថា បេះដូងអ្នកចង់និយាយអ្វីដែលលាក់ទុកជាយូរ៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ សាង ស្រីល័ក្ខ