កម្ចាត់មុន​តូច​ធំ​ចេញ​ពី​ផ្ទៃ​មុខ ជា​មួយ​គ្រឿង​ផ្សំ​ធម្មជាតិ​ងាយៗ​មាន​នៅ​ក្នុងផ្ទះ

អាទិត្យ, ០៥ មេសា ២០២០

56

សម្រាប់អ្នកដែលមានមុនតូចធំ នៅលើផ្ទៃមុខ ឥឡូវនេះលែងជាក្ដីបារម្ភទៀតហើយ។ ដោយ​អ្នក​ទាំង​អស់​គ្នា​គ្រា​ន់​តែ​ប្រើ​គ្រឿង​ផ្សំ​ធ​​ម្ម​ជាតិងាយៗ​នៅផ្ទះក៏អាចកម្ចាត់មុនទាំងនោះបានយ៉ាង មានប្រសិទ្ធភាព ហើយ​អ្នក​ទាំង​អស់​គ្នា​មិន​ចាំ​បាច់​ចំណាយ​លុយ​រាប់​រាយ​​ ក៏​មិនចាំបាច់ចំណាយពេល​ច្រើនដែរ។ 

១. រមៀត៖ រមៀតមានផ្ទុកសារធាតុ Curcumin ដែលជាសមាសធាតុផ្សំជាមួយនឹងសារធាតុប្រឆាំង នឹងការរលាកខ្លាំង។ រមៀត​មិន​​ត្រឹម​​តែ​ប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ សារធាតុ Curcumin ក៏ជួយការពារអាំងស៊ុយលីន (ភ្នាក់ងារបង្កឱ្យកើតមុនផងដែរ)។ 

២. តែបៃតង៖ អ្នកអាចផឹកតែបៃតងរាល់ថ្ងៃ ព្រោះតែបៃតងដើរតួនាទីយ៉ាងល្អក្នុងការជួយធ្វើឲ្យផ្ទៃមុខរបស់អ្នក ទន់ ភ្លឺស្រស់ថ្លា មា​​ន​​សំណើម ថែមទាំងបញ្ជៀសរាល់បញ្ហាមុខរោលកន្ទួលផងដែរ។ 

៣. ទឹកឃ្មុំ៖ ទឹកឃ្មុំ ជាប្រភពអាហាររូបត្ថម្ភដែលមានសុខភាពល្អ និងជាគ្រឿងផ្សំថែរក្សាសម្រស់ដ៏ប្រសើរបំផុត។ ទឹកឃ្មុំ​មាន​ប្រ​សិ​ទ្ធ​​​​​ភាពបំផុតជាមួយបញ្ហាមុខមុន និងស្នាមខ្មៅ ជាពិសេសការកើតមុន លាក់កប់នៅសាច់តែម្ដង។ 

សូមសាកល្បងវិធីសាស្ត្រងាយៗខាងលើនេះ ដើម្បីទទួលបានមុខស្អាតបែបធម្មជាតិ គ្មានមុន គ្មានស្នាម និង​មិន​ចំណាយ​លុយ​ច្រើន​​​៕ 

ប្រភព៖ guu.vn 

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...