អា​ហារ​​​ ​៧ ​មុខ ​ដែល​ងាយ​នឹង​បង្កឲ្យមុ​ខកើតមុន

ចន្ទ, ០៦ មេសា ២០២០

93

ផ្ទៃមុខមានមុន គឺមកពីមានបញ្ហាផ្សេងៗគ្នា ដូចជា លាងសម្អាតគ្រឿងសម្អាងមិនបានល្អ ឬប៉ះត្រូវធូលី ហើយ​ជា​ពិ​សេ​ស​សូ​ម្បី​តែ​រ​ប​​​​ប​​អាហារ និងភេសជ្ជៈ ក៏ជាកត្តាដ៏ធ្ងន់ធ្ងរ ដែលបង្កឲ្យមុខកើតមុនផងដែរ។

ខាងក្រោមនេះជាបញ្ជីអាហារទាំង ៧ មុខ ​សម្រា​ប់​មនុ​ស្ស​កើ​ត​មុន​​ដែល​គួរ​ចៀ​ស​វាង​ ​បើ​មិន​ចង់​ឲ្យ​កើ​ត​មុនកាន់តែធ្ងន់ធ្ងរឡើង។

១. អាហារដែលផ្ទុកជាតិកាបូអ៊ីដ្រាត៖ អាហារដែលផ្ទុកជាតិកាបូអ៊ីដ្រាតច្រើនរួមមាននំប៉័ង នំខេក និងភេសជ្ជៈផ្អែមៗ។ កា​បូ​អ៊ី​ដ្រា​ត​​ចម្រាញ់ដែលមាននៅក្នុងអាហារទាំង នេះត្រូវបានស្រូបចូលទៅក្នុង ចរន្តឈាម​យ៉ាង​លឿន​ដែល​បណ្តាល​ឲ្យកម្រិតជាតិស្ករ​និង​អាំ​​ង​​ស៊ុយលីនកើនឡើង។ កំរិត​អាំងស៊ុយលីន​ខ្ពស់​នឹងជួយជំរុញការផលិតជាតិខ្លាញ់​ហើយ​នេះជាផលអាក្រក់យ៉ាងខ្លាំង​ចំពោះ​អ្នក​ដែល​​​​កើតមុន។

២. ជាតិខ្លាញ់៖ ការប្រើប្រាស់អាហារដែលមានជាតិខ្លាញ់ច្រើន ហួសប្រមាណដូចជាក្រែមទឹកដោះ គោជូរ និង​ឈីស វាមិន​ត្រឹម​តែ​ធ្វើ​​​ឲ្យយបញ្ហាមុនកាន់តែធ្ងន់ធ្ងរ​ប៉ុណ្ណោះទេ​តែថែមទាំងធ្វើឲ្យស្បែកអ្នក កើតមានខ្លាញ់លើសនៅផ្ទៃមុខផងដែរ។

៣. អាហាររហ័ស៖  ការប្រើអាហាររហ័សញឹកញាប់ ដែលផ្ទុកថាមពលច្រើនពេក ដូចជាហាំប៊ឺហ្គឺ សាច់មាន់ចៀន សាច់ក្រក​…​ជា​មូ​ល​​​ហេតុមួយដែលបណ្តាលឱ្យកើត មុនជាប់លើមុខរហូត។  ជាមួយ នឹងហានិភ័យនៃការកើតមុនរហូតដល់ ៤៣% នៃមនុស្ស​ដែល​ចូ​​ល​​ចិត្តអាហាររហ័ស។ 

៤. សូកូឡា៖ សូកូឡាមានភាពធន់នឹងភាពចាស់ និងការពារស្បែករបស់អ្នកពីផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់​ដោយ​កាំ​រស្មី​អ៊ុល​ត្រា​​​វីយូ​​​។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកទទួលទានវាច្រើនហួសពេក ពួកគេ​អាចប្រែជាមិនល្អ​និងបណ្តាល​ឲ្យស្បែក​របស់​អ្នក​​​​​ឡើងមុនច្រើនជាងធម្មតា។

៥. អាហារសមុទ្រ៖ ​​ការ​បរិភោគ​​អាហារសមុទ្រច្រើនពេកដូចជា បង្គា ក្តាមសមុទ្រ សារាយ ... ក៏អាចធ្វើឲ្យកើតមុន នៅ​លើ​មុខ​រប​ស់​​អ្ន​ក​បាន​ដែ​រ​ ​ដោយ​សា​រ​ធាតុកាអ៊ីយ៉ូតមានផ្ទុកខ្ពស់នៅក្នុងអាហារទាំងនេះ។ លោកបណ្ឌិត Harvey Arbesman នៃ​សា​កល​វិទ្យា​ល័​​យ​ Buffalo (សហ​រដ្ឋ​អា​​មេរិក)​​ ធ្លាប់បានអះអាងថា៖ “ ចាប់តាំងពីទសវត្សឆ្នាំ ១៩៦០ អ៊ីយ៉ូត​ត្រូវបានគេស្គាល់​ថាជាសារធាតុ​ដែ​ល​​ធ្វើ​ឲ្យកើត​​​មុន​​​កាន់​តែ​​ធ្ងន់ធ្ងរ”។ 

៦. ទឹកផ្លែឈើដប៖ នៅក្នុងទឹកផ្លែឈើដប ច្រើនតែមានជាតិ ស្ករច្រើន។ ដូច្នេះការប្រើប្រាស់ភេសជ្ជៈ នេះជាប្រចាំពិត នឹង​បង្ក​គ្រោះ​​​​​​ថ្នាក់​​ដល់ស្បែករបស់អ្នកណាស់ ពួកគេធ្វើឱ្យកើតមុនកាន់តែច្រើនថែម ទៀត។

៧. ភេសជ្ជៈមានជាតិកាបូននិងអាល់កុល៖ ការប្រើប្រាស់ជាតិអាល់កុល និងភេសជ្ជៈ​ដែលមានជាតិកាបូន​អាច​ធ្វើ​ឲ្យស្បែក​របស់​អ្នកមានភាពច្របូកច្របល់ពីព្រោះភេសជ្ជៈទាំងនេះច្រើនតែធ្វើឲ្យយរាងកាយបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងអរម៉ូនធ្វើឲ្យឆាប់ចាស់​មុនអាយុ ថែមទាំងធ្វើឱ្យស្បែកមានសភាព ជ្រើញជ្រួញ។ 

ប្រភព៖ bestie.vn

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...