តើ​រា​ង​កាយ​​អ្នក​​​នឹង​​ផ្លាស់​​ប្តូរ​​យ៉ាង​​ម៉េច​​ ​បើ​អ្នក​ឈប់​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​?

ចន្ទ, ១៣ មេសា ២០២០

25

ជាការពិតទំលាប់នៃការញ៉ាំស្ករច្រើន អាចប៉ះពាល់ដល់សុខភាពមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងធ្វើ ឲ្យអ្នកឆាប់ចាស់ និង​មាន​ស្បែ​ក​​​មិន​ភ្លឺ​ស្រស់​ថ្លា​ផង​ដែរ​។ ដូច្នេះប្រសិនបើអ្នកដកស្ករចេញ ពីរបបអាហារ ប្រចាំថ្ងៃ តើ​រាង​កាយ​របស់​អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រ​យោ​ជ​ន៍​​អ្វី​​ខ្លះ?​​

១. ស្បែកភ្លឺស្រស់ថ្លាក្មេងជាងវ័យ៖ ការទទួលទានជាតិស្ករលើស អាចធ្វើឱ្យស្បែកងាយស្ងួត បាត់បង់សំណើម និង​មាន​ស្នាម​ជ្រួ​ញ​​លេច​ឡើង​។​ ម៉្យាងទៀត glycation ក៏បណ្តាលឱ្យរង្វង់ភ្នែកមាន សភាពខ្មៅងងឹត ផងដែរ។ដូច្នេះ​គួរតែ​កាត់​បន្ថយ​ជាតិ​ស្ករ​ទើប​ទទួល​បាន​ ​ស្បែក​ស្អាត​ក្មេង​ជាង​វ័យ។​

២. ស្រកគីឡូ៖ ជាការពិតនៅពេលដែលអ្នកកាត់បន្ថយការទទួលទានជាតិស្ករ ក្នុងរបបអាហារប្រចាំថ្ងៃ វាមានន័យ​​ថា​រាងកាយ​នឹង​កា​ត់​​​បន្ថយ​កា​ឡូរី​ច្រើន​។ យោងតាមព័ត៌មានសុខភាព បានអោយដឹងថា កំហាប់​អាំង​ស៊ុយ​លីន​កាន់​តែខ្ពស់​ខ្លាញ់​ក្បាល​ពោះ​កាន់​តែ​​ច្រើន​​។​​ ដូច្នេះរបបអាហារដែលមានសុខភាពល្អដែលមានជាតិស្ករតិចជួយឱ្យរាងកាយមានស្ថេរភាពនិងស្គមជាងមុន។

៣. ការពារការពុកធ្មេញ៖ នៅពេលដែលអ្នកទទួលទានអាហារភេសជ្ជៈជាតិស្ករច្រើន វានឹងធ្វើឱ្យបាក់តេរីងាយជ្រាបចូលធ្មេញ នោះ​​វា​បញ្ចេញ​ជាតិ​អាស៊ីត​ច្រើន​ ដែល​បណ្តាលឱ្យបាក់តេរីបង្កើតដង្ហើមមាន ក្លិនមិនល្អ ជាពិសេសងាយនិងធ្វើឲ្យធ្មេញពុកផុយ។ ដើម្បី​ធ្វើ​ឱ្យ​មាត់​ធ្មេញ​ស្អាត​និង​មាន​ធ្មេញ​រឹង​មាំ​ល្អ​ អ្នក​គួរតែកំណត់ការប្រើប្រាស់អាហារផ្អែមនិងអនាម័យមាត់ឱ្យបានទៀងទាត់។

៤. កាត់បន្ថយភាពតានតឹង៖ យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ កូឡុំបៀនៅ សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា​អ្នក​ដែ​ល​​​ញ៉ាំ​ស្ករ​ច្រើន​ងាយ​នឹង​ឆាប់​ខឹង​ អារម្មណ៍ងាយនឹងស្ត្រេស ជាង អ្នកដែលញ៉ាំតិច។ ទោះ​យ៉ាង​ណាក៏​ដោយ​អ្នក​ជំនាញ​ជា​ច្រើន​បាន​ណែ​នាំ​ថា​នៅ​ពេល​អ្នក​មាន​អារម្មណ៍ធុញទ្រាន់ឬស្ត្រេសអ្នកត្រូវញ៉ាំបង្អែមខ្លះ។ ប៉ុន្តែ​សូម​ចាំថា​ការ​ញ៉ាំ​តែ​ក្នុង​បរិមាណ​គ្រប់​គ្រា​ន់​​​នឹង​នាំ​ពុំ​គួរ​​ប្រើ​ប្រាស់​ហួស​កម្រិត​ដែល​អាច​ធ្វើ​ឱ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់ធ្ងរឡើង។

៥. គេងលក់ស្រួល៖ ស្ករគឺជា​សមាសធាតុ​ដែលអាច​ធ្វើឱ្យអ្នក​មានការប្រុង​ប្រយ័ត្នជាង​មុនប៉ុន្តែផ្ទុយ​ទៅវិញ​វាក៏ជាមូល​ហេតុនៃការ​គេង​មិន​​លក់​ដែរ​។​ ជាពិសេសការទទួលទានស្ករជួយជំរុញការផលិតអរម៉ូន cortisol ដែល​អាចធ្វើ​ឱ្យអ្នកតាន​តឹង កាន់​តែខ្លាំង​ប៉ះ​ពា​ល់​​​​ដល់​​​ដំណេក​​​។​​​ ដូច្នេះ​​ដើម្បី​​ធានា​​បាន​នូវការ​គេង​ឱ្យបាន​គ្រប់គ្រាន់​និងគេង​លក់ស្កប់​ស្កល់​អ្នកគួរ​តែកំណត់​ការញ៉ាំ​បង្អែម​នៅ​ពេល​​ល្ងាច​​៕​​

ប្រភព៖ Guu.vn

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...