អា​ហា​រ​ ​៤​ ​ប្រ​ភេ​ទ​ ​ដែល​មិន​គួរ​ញុំា​ជា​មួយ​ភេ​ស​ជ្ជៈ​មាន​ជា​តិ​អា​ល់​កុល​

អាទិត្យ, ១២ មេសា ២០២០

59

​ថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាអំពី អាហារដែលមិនគួរញុំាជាមួយភេសជ្ជៈមានជាតិអាល់កុល។ ព្រោះមាន​អាហារមួយ​ចំនួន​ប្រ​ឆាំង​​​និង​ជាតិ​អាល់កុល​ ដែល​ជា​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងដល់សុខភាពរាងកាយ។ 

១.  អាហារជាតិប្រៃ៖ នៅពេលអ្នកផឹកជាតិអាល់កុល ជាមួយអាហារដែលមានជាតិ វាមានឥទ្ធិពល យ៉ាងខ្លាំង​ដែល​បណ្ដាល​ឱ្យ​រាង​កាយ​​ផលិតទឹកនោមកាន់តែច្រើន ដែលវានឹងរារាំងដល់ អ័រម៉ូនដែល ដើរតួក្នុងការស្រូបយកទឹក នោះអាចនាំឱ្យខ្វះជាតិទឹក (ក​ង្វះ​​ជាតិ​ទឹក​ក្នុង​រាង​កាយ​កង្វះ​ទឹក)​។​

២. ភីហ្សា៖ ប្រសិនបើអ្នកញ៉ាំភីហ្សាបន្ទាប់ពីទទួលទានស្រវឹងរួច អាចបណ្តាលឱ្យមានការច្រាលអាស៊ីត។ ជាតិអាល់​កុលអាច​ប​ណ្តា​​ល​ឱ្យ​មាន​ការច្រា​លអា​ស៊ីត​ដោយ​បន្ថយការ​រំលាយ​អាហារ​របស់ក្រពះ ​និងបន្ធូរសាច់​ដុំនៅបំពង់អាហារ​ខាងក្រោម ​(ដែលនឹង​រារាំង​អា​ស៊ីត​​ក្រពះ​​ពី​​ការ​​វិល​​​ត្រឡប់​​​ទៅ​​បំពង់​​អាហារ​​វិញ)​។​​

៣. នំប៉័ង៖ អ្នកមានអារម្មណ៍ហើមពោះ បន្ទាប់ពីញ៉ាំនំបុ័ងជាមួយស្រាបៀរ នេះមានន័យថាអ្នកអាចជួប ប្រទះ​នូវបរិមាណ​ផ្សិត​ច្រើ​ន​​​ពេក​​នៅ​​ក្នុង​​ខ្លួន​​។​​ ឬមានដំបៅនៅក្នុងប្រព័ន្ធរំលាយអាហារ ដោយសារទាំងស្រាបៀរនិងនំប៉័ងមានសមាសធាតុផ្សិតច្រើន នៅ​ពេល​ញ៉ាំ​វត្ថុពីរ​ចូល​គ្នា​អាច​បណ្តាល​ឱ្យ​ទល់​លាមក​ ​និង​ហើម​ពោះ​ ​ដូ​ច្នេះ​គួរ​ចៀស​វាង​ទទួល​ទាន​អាហារ​ប្រភេទ​នេះ​រួម​ជាមួយ​ស្រា​បៀរ​។​

៤. អាហារដែលមានជាតិខ្លាញ់៖ អាហារចៀនមានជាតិខ្លាញ់ច្រើន អាចបណ្តាលឱ្យមានការច្រាលអាស៊ីត ជាពិសេស​ញ៉ាំរួមគ្នា​ជាមួយ​គ្រឿង​ស្រវឹង​ ដែល​បណ្ដាល​ឱ្យ​​មាន​ជម្ងឺ​ក្រពះ​៕​

ប្រភព៖ goodlifeupdate

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...