ផ្លែ​ឈើ ​៥​មុខ ​ផ្តល់​សំណើម​ដល់​ស្បែក​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ក្នុង​រដូវ​ក្តៅ​

ពុធ, ២៩ មេសា ២០២០

43

អាកាសធាតុនៅក្នុងរដូវប្រាំង គឺពិតជាក្ដៅខ្លាំងដែលជាហេតុធ្វើឱ្យស្បែករបស់អ្នកស្ងួត មិនមានជាតិទឹក គ្រប់គ្រាន់ផ្ដល់​សំណើម​ដល់​ស្បែក ​ដែលវាអាចបណ្ដាលឲ្យស្បែកអ្នកមានភាពជ្រីវជ្រួញមិនភ្លឺស្រស់ថ្លា ។

យ៉ាងណាមិញរឿងទាំងអស់នេះលែងជាបញ្ហាទៀតហើយ ដោយថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់ ឲ្យទទួលទានផ្លែឈើ៥មុខ ដែល​ផ្ដល់​សំណើម​ដល់​ស្បែក​ភ្លឺស្រស់ថ្លា ទន់រលោង យ៉ាងមានប្រសិទ្ធភាព។ 

១. ផ្លែប៉ោម៖ ផ្លែប៉ោមមានបរិមាណទឹកច្រើនដែលបំពេញបន្ថែមដល់ស្បែកនិងរាងកាយ។ លើស​ពីនេះទៅ​ទៀតវីតាមីនសេ​នៅក្នុង​ផ្លែ​ប៉ោម​ អាច​រារាំង​ការបង្កើតមេឡាញីកាត់បន្ថយការកន្ត្រាក់ និងមេឡាញីននៅលើស្បែក។ ម្យ៉ាងទៀតជាតិអាស៊ីត នៅក្នុង​ផ្លែ​ប៉ោ​ម​​​អាច​​​ធ្វើ​​​ឱ្យ​​​រន្ធ​​​ញើស​​​រួ​ម​​តូច​ ​​​និង​ការ​ពារ ​មិន​ឱ្យ​កើត​មុន​ថែមទៀតផង។

២. ផ្លែក្រូច៖ ការបរិភោគផ្លែក្រូចជាទៀងទាត់ មិនត្រឹមតែផ្តល់សារធាតុចិញ្ចឹមប៉ុណ្ណោះទេ វាអាចបំពេញបន្ថែមជាតិទឹក និង​​ផ្តល់​សំ​ណើ​ម​​ដល់​ស្បែក​ផង​ដែរ។ ក្រៅពីនេះផ្លែក្រូចក៏សំបូរទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម ​និង​វីតាមីនសេ​ដែល​ជួយឱ្យស្បែក​ភ្លឺ​រលោង​​ជួយ​ប្រឆាំង​ភាព​ចាស់​បង្កើន​ភាព​ធន់ និងកាត់បន្ថយជំងឺ រលាកស្បែកប្រតិកម្មអាលែហ្សីទៀតផង។ 

៣. ផ្លែចេក៖ ចេកសំបូរទៅដោយវីតាមីន A, B និង E ដែលមានភាពធន់ នឹងធ្វើឲ្យស្បែកស្អាត ក្មេង ជាងវ័យ។ លើសពីនេះ​អ្នក​អាច​​កិន​ចេក​លាយ​ជាមួយ​ទឹក​ឃ្មុំ​ដើម្បី​ធ្វើម៉ាសថែរក្សាស្បែកមុខ ជួយឱ្យស្បែកសពណ៌ផ្កាឈូករលោង។

៤. ផ្លែប៉េងប៉ោះ៖ ប៉េងប៉ោះមានផ្ទុកជាតិទឹកច្រើន និងវីតាមីនសេ ជាតិដែក ប៉ូតាស្យូម ផូស្វ័រ ស្ពាន់ធ័រ ... ដែលវាមាន​ប្រសិទ្ធិ​ភាព​ផ្តល់​​សំណើម​ជួស​ជុល​កោសិកាចាស់ៗឡើងវិញ និងបង្កើតជាកូឡាជែនក្នុង ស្បែក ការពារស្បែក​ស្ងួតបន្ថយ​ដំណើរ​ការ​ចាស់​នៃ​ស្បែក​។

៥.ផ្លែល្ហុង៖  ផ្លែល្ហុងផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិជាច្រើន ជាពិសេសផ្លែល្ហុងជាអង់ស៊ីម ដែលមាន​មុខងារ​ក្នុង​ការ​ជ​ម្រុះ​​កោ​សិ​កា​ដែល​ងាប់​ចេញ​ពី​ស្បែក​។ បន្ថែមពីលើការទទួលទានល្ហុង អ្នកអាចធ្វើជាម៉ាស់អបមុខមុខរួមផ្សំជាមួយទឹកឃ្មុំ និង​ទឹក​ដោះ​គោ​ជូរ ​ដើម្បី​បង្កើនប្រសិទ្ធភាព លាងសម្អាតផ្តល់ឱ្យស្បែកសម៉តទន់រលោង៕

ប្រភព៖ phunutoday

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...