សកម្មភាព ៤ យ៉ាង​ ល្អសម្រាប់បេះដូង ជួយកាត់​បន្ថយ​ការថប់អារម្មណ៍​ក្នុងជីវិត

សៅរ៍, ១៦ ឧសភា ២០២០

49

វាជារឿងធម្មតាទេដែលមនុស្សមានអារម្មណ៍មិនស្រួល ឬកើតអារម្មណ៍ថប់ ដោយសារតែស្ថានភាពអវិជ្ជមាន នោះត្រូវតែ​ជួបប្រទះ​ដោយ​ជៀស​មិន​រួច​ ដូច្នេះមនុស្សជាច្រើន​កំពុងស្វែងរកវិធីដើម្បី​ជួយកាត់បន្ថយការថប់​អារម្មណ៍និង​កាត់បន្ថយភាព​អវិជ្ជ​មានក្នុង​ជីវិត​។  

១.រៀនអគុណនិងសុំទោសខ្លួនឯង
កំហុសតែងតែកើតឡើង នៅពេលយើងធ្វើអ្វីមួយដូច្នេះកុំបន្ទោសខ្លួនឯង ប្រសិនបើលទ្ធផលមិនដូចការរំពឹងទុក ព្រោះអ្វីដែល​ល្អ​បំផុត​ដែល​អ្នក​គួរធ្វើនៅពេលនេះគឺ សូមអរគុណចំពោះភាពក្លាហានដែលអ្នកបានធ្វើ ហើយសូមអភ័យ​ទោសចំពោះខ្លួនឯង​ដោយ​មិន​​ធ្វើ​​ឱ្យ​​វា​​ប្រសើរ​​ឡើង​​។

២. ចំណាយពេលឲ្យពេញលេញជាមួយគ្រួសារនិងមនុស្សជាទិស្រលាញ់
ជីវិតរបស់យើងទាំងអស់ឈរលើភាពមិនប្រាកដប្រជានោះទេដូច្នេះសូមប្រើរាល់នាទីនិងវិនាទីដើម្បីទទួលបានតំលៃបំផុត វា​សំ​ខា​ន់​​​ណាស់ ​ជាពិសេសចំណាយពេលវេលាជាមួយគ្រួសារឬជាមួយមនុស្សជាទីស្រលាញ់ព្រោះពួកគេ តែងតែផ្តល់របស់ល្អៗ និង​ពា​ក្យ​​ល្អៗ ​ឱ្យគ្នាទៅវិញទៅមក។ ក្នុងករណីថ្ងៃណា មួយមានរឿងមិននឹកស្មានដល់កើតឡើង យើងមិន​ចាំបាច់អង្គុយ​ហើយ​មាន​អារ​ម្មណ៍​​សោក​​ស្តាយ​​ឬ​​សោក​​សៅ​អ្វីទេនៅពេលក្រោយ។

៣. ធ្វើអ្វីដែលអ្នកចង់ធ្វើ
ការដែលយើងសម្រេចចិត្តធ្វីអ្វីមួយដែលយើងចង់ធ្វើ វាជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នក ព្រោះអ្នកនិង មានអារម្មណ៍​រីករាយ​ក្នុង​ការ​​​ធ្វើ​ជា​មួយ​វា មិនធុញទ្រាន់ និងមិនមានអារម្មណ៍ថាហត់នឿយ។ 

៤. កំណត់គោលដៅសម្រាប់អនាគត
រស់នៅក្នុងជីវិតជាប្រព័ន្ធ នឹងជួយឱ្យយើងមើលឃើញគោលដៅ និងអ្វីដែលត្រូវធ្វើឱ្យកាន់តែច្បាស់ រួមទាំងការមិនខ្ជះខ្ជាយ​ពេល​វេលា​ដោយ​ឥត​ប្រយោជន៍។ ការមានគោលដៅនៅក្នុងចិត្តមិនមែនជាសុបិនទេ ប៉ុន្តែវាគឺជាអ្វីមួយដែល​នឹងជួយ​ជំរុញឱ្យ​អ្នកហ៊ាន​រស់​នៅ​ក្នុង​ជីវិត​ឱ្យ​បានពេញលេញហ៊ានសាកល្បង និងមានកំហុស រហូតដល់អ្នករកឃើញអ្វីដែលត្រឹមត្រូវ ហើយចូល​កាន់តែ​ជិត​នឹង​​ពាក្យ​ជោគ​ជ័យ​។ 

ប្រភព៖ Goodlife

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...