វិធី​បំបាត់​មុខ​ជាំ ​មុខ​អាចម៌​រុយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ត្រឹម​រយៈ​ពេល​៥​ថ្ងៃ​

អង្គារ, ១៩ ឧសភា ២០២០

60

បញ្ហាដ៏ធំបំផុតរបស់មនុស្សស្រីគឺផ្ទៃមុខមានបញ្ហា កើតមានមុន មុខមិនភ្លឺ ស្រស់ថ្លា ជាពិសេសផ្ទៃមុខ ជាំខ្លាំង និង​កើត​មាន​អាចម៌​រុយ​ច្រើន​គឺ​ជា​អ្វីមនុស្សស្រីមានការបារម្ភខ្លាំងបំផុត ក្នុងការព្យាបាលឲ្យជាសះស្បើយ។

ប៉ុន្តែបញ្ហា​ទាំងអស់​នេះលែង​កង្វល់​ទៀត​ហើយ ​ដោយថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាអំពីវិធីងាយដើម្បីបំបាត់មុខជាំ មុខ​អាចម៌​​រុយ​យ៉ាង​​មាន​ប្រសិទ្ធ​​ភាព​ត្រឹម​​រយៈ​​ពេល​​ថ្ងៃ​​។ ជាដំបូង​យើងត្រូវមានគ្រឿងផ្សំចំនួន២មុខគឺ ស្ករស និងក្រូចឆ្មា

. ស្ករស ចំនួន ២ស្លាបព្រាបាយ
. ទឹកក្រូចឆ្មា ចំនួន ចំនួន៤ស្លាបព្រា 

របៀបធ្វើ៖ ដាក់ល្បាយទាំង​ពីរចូលគ្នាក្នុងកូនចាន រួចកូរឲ្យសប់ហើយត្រូវប្រាកដថាល្បាយទាំងពីររលាយចូលគ្នា ម៉ត់ល្អ។ 
របៀបប្រើប្រាស់៖ យកល្បាយទាំងពីរដែលបានរលាយចូលគ្នា លាបនៅលើផ្ទៃមុខរួចធ្វើការម៉ាស់សាជារង្វង់ដោយថ្មមៗ រួចទុក​ចោល​ក្នុងរយៈពេល១៥នាទី លាងចេញជាមួយទឹកស្អាត។ ដើម្បីទទួល​បាននូវប្រសិទ្ធភាពខ្ពស់ អ្នកទាំងអស់គ្នាត្រូវ​តែ​ព្យាយាម​ធ្វើវា​ឲ្យ​ទៀង​ទាត់​ពី ២ដងទៅ៣ដង ក្នុងមួយសប្ដាហ៍ នោះបញ្ហាមុខជាំ និងអាចម៌រុយឆាប់បាត់ជាបណ្ដើរៗ៕

ប្រភព៖ YOUTUBE

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...