ធ្លាប់​ដឹង​ទេ​? ​ក្លិ​ន​​ទឹក​អប់​អាច​ប្រាប់​ពី​និស្ស័យ​ពិត​នៃ​​​មនុស្ស​ម្នាក់​​ៗ​​បាន​

ពុធ, ២៧ ឧសភា ២០២០

65

ទឹកអប់​ ​ប្រើ​សម្រាប់​លុបបំបាត់​ក្លិន​មិន​ល្អ​នៅ​ជាប់​ខ្លួនប្រាណបង្កើនភាពទាក់ទាញ បង្កើតអារម្មណ៍ល្អ​ដល់សាមីខ្លួន មិនតែ​ប៉ុ​ណ្ណោះ​​មាន​​ការ​​​សិក្សា​​ស្រាវ​​ជ្រាវ​​​ឃើញ​​ថា​ ​តាមរយៈ​ក្លិន​ទឹកអប់​នីមួយៗ ដែលយើង​ចូលចិត្ត​​​អាច​ប្រាប់​ពីនិស្ស័យ​​នៃ​មនុស្ស​ម្នាក់ៗ​បាន​​ផង​​​។

ខាងក្រោមនេះ ​ជា​ការ​សម្គាល់​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​​ក្នុង​ការ​ប្រើប្រាស់​ទឹកអប់​ទៅតាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ៖

ក្លិន​វ៉ានីឡា ផ្កា​ម្លិះ​ ​ស្ករគ្រាប់​ ​សូកូឡា​ ​ឬ​ក្លិន​ផ្អែម​

ជាមនុស្ស​មាន​ភាព​សប្បាយ​រីករាយ​ ​ ​និង​មាន​រស​និយម​​ខ្ពស់​ក្នុង​របៀបរ​ស់នៅ។​ ​ប្រសិនបើ​ឱ្យ​ពួកគេ​រៀបចំ​កម្មវិធី​ជប់លៀង​ ​ឬ​កម្ម​វិធី​​ផ្សេងៗ​ ​ច្បាស់​ជាធ្វើឲ្យភ្ញៀវ​ពេញ​ចិត្តមិនខកបំណងឡើយ។ ​ដោសារពួកគេ​មាន​គំនិត​ថ្មីៗ​ ​និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ​ ទើបពួក​គេ​​និយម​​ធ្វើ​​​អ្វី​​​ប្លែកៗ​​ជានិច្ច​។​ ​នៅ​ក្នុង​វិស័យ​ការងារ​ ​ភាគច្រើននៃអ្នក​ចូលចិត្ត​ក្លិន​វ៉ានីឡា​ ​ជា​មនុស្ស​ស្វាហាប់​ ​រហ័សរហួន​ ​និង​រប៉ិល​រប៉ូច​​។​

ក្លិន​ក្រូចឆ្មារ រាង​ហឹរ ឬ​ក្លិន​ប្រហើរ

ជា​ប្រភេទ​មនុស្ស​ដែល​មានការ​ផ្តោត​អារម្មណ៏​ខ្លាំង​នៅ​ពេល​គេ​ធ្វើអ្វី​មួយ​ ​ពោល​គឺ​ផ្ចិត​ផ្ចង់​ក្នុង​ការងារ​។ ​ក្រុមមនុស្សនិយមក្លិននេះ ​ភាគ​​ច្រើន​​ជា​​មេ​ដឹក​នាំ​គេ។ ម្យ៉ាងទៀត​ពួកគេ​មាន​ម​ហិច្ច​តា​ខ្ពស់​ក្នុង​ការ​សម្រេច​បំណង​ឱ្យ​ខាន​តែ​បាន។​ ពួកគេក៏ជា​មនុស្ស​ដែល​មិន​សូវ​​ចូល​ចិត្ត​​លេង​សើច​​ច្រើន​ ​និយាយ​ម៉ាត់ៗ​ត្រង់ៗ​ច្បាស់ៗ និង​មិនសូវ​បត់បែន​ច្រើន។​ ​មិនតែប៉ុណ្ណោះពួកគេ​ជា​បុគ្គល​​លេច​ធ្លោ​​ខ្លាំង​​នៅ​កន្លែង​​រស់​នៅ ​ឬ​នៅកន្លែងធ្វើការផងដែរ។​

ក្លិនផ្កាកុលាប​ ​និង​ប្រហើរ​ឈ្ងុយ​តិចៗ

ជាមនុស្ស​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​មិន​ថា​ពេល​ធ្វើ​ការ​ ​ការ​និយាយ​ស្តី​ ​ឬ​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​នោះ​ទេ។​ ​ពួក​គេ​មាន​ការ​​គិត​គូ​​បាន​​វែង​ឆ្ងាយ​ ​​គិត​​មុន​បាន​ធ្វើ​តាម​ក្រោយ។​ ​​ហេតុ​នេះ​​បាន​ជា​ពួក​គេ​មាន​ការ​សម្រេច​ចិត្ត​ខ្ពស់​ ​មួយ​ដឹង​មួយ​ ​មិន​វៀច​វេរ​ ​ឬ​លម្អៀង​​ទៅ​​ខាង​ណា​​ឡើយ ​ប៉ុន្តែពួកគេជាមនុស្សឆាប់ភ្លេច។​ ​

ក្លិន​ផ្កា​ឡាវេន​ឌ័រ

ជា​ប្រភេទ​មនុស្ស​រួសរាយ​រាក់ទាក់​។​ ​ពួកគេ​ទៅណាមកណា​រមែងតែ​ង​មាន​មនុស្ស​រាប់អាន​ច្រើន​។​ ​ជាបុគ្គលមាន​មិត្តភក្ដិ​ច្រើន​ ​និង​មាន​​បណ្តាញ​​គ្រប់​ទិស​ទី​​។​ ​ជា​អ្នកចូលចិត្ត​ធ្វើការ​ជា​ក្រុម​ ហើយ​មិន​ចូលចិត្ត​ភាព​ឯកោ​និង​គិត​ច្រើនទេ​។​ ​ពួកគេ​ក៏មាន​ចំណង់​ផ្លូវ​ភេ​ទ​​​ខ្ពស់ ​​និង​​ជា​មនុស្ស​​ដែល​ចូល​ចិត្ត​ភាព​សប្បាយ​រីករាយ​ជាជាងយកទុក្ខដាក់ខ្លួន។​

ក្លិន​ផ្លែឈើ​ ​ផ្លែ​ប៉ោម​ ​និង​ផ្លែ​ប័ររី​

ជា​​មនុស្ស​ឆាប់​ខឹង​ ​ហើយក៏​ឆាប់​បាត់​ទៅវិញ។​ ​មិន​ចូលចិត្ត​និយាយ​លេង​ច្រើន​ ​មិន​ចូលចិត្ត​ឱ្យ​គេ​មក​រំខាន​ ​ហើយជានិច្ចកាល​ពួក​គេ​​​ចូល​ចិត្ត​​​ឱ្យ​​អ្នក​​ដ៏ទៃ​​សម្រប​តាម​ខ្លួន​​ និង​ពូកែ​ខាង​តែ​បញ្ជា​គេ​។ ​ប្រសិនបើ​នរណា​ម្នាក់​ធ្វើអ្វី​មួយ​មិន​សម​ដូច​បំណង​ទេ​នោះ​ ​ពួក​គេ​​នឹង​​ខឹង​​ច្រឡោត​​ជាក់​​ជា​​មិន​​ខាន​ ​​ប៉ុន្តែ​ពួកគេ​ជា​មនុស្ស​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​ ​ឬ​ធ្វើអ្វី​មួយ​ ​មិន​រារែក​ ​និង​មិន​ខ្ចិល​ច្រអូស​ឡើ​យ​៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...