វិធីសាស្រ្ត ៤ រហ័សទាន់ចិត្ត ចង់រកស៊ីតាមអនឡាញឱ្យមានគេទទួលស្គាល់ច្រើន

សៅរ៍, ០៦ មិថុនា ២០២០

32

បណ្ដាញ​សង្គម​គឺ​ជា​បណ្ដាញ​ផ្សព្វផ្សាយ​ចម្បង​សម្រាប់​អ្នក​ទី​ផ្សារ ​ភាគ​ច្រើន​ដោយ​មិន​គិត​ពី​ទំហំ​អាជីវកម្ម​ណា​មួយ​ឡើយ។ ប៉ុន្តែ​អា​ជីវ​កម្ម​​ជា​​ច្រើន​​បាន​​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ ផ្សព្វផ្សាយ​សង្គម ​ពីព្រោះ​ពួកគេ​មិន​បាន​កំណត់​លក្ខណៈ​សម្រាប់​ខ្លួន​គេ​ នៅ​ក្នុង​​វេទិកា​​ជាក់​លាក់​​ណា​​មួយ​ឡើយ​។

តើ​អ្វី​ជា​ការ​កំណត់​លក្ខណៈ​នៃ​អាជីវកម្ម​ ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ឲ្យ​មាន​គេ​ស្គាល់​ច្រើន។  អាន​អត្ថបទ​ទាំងអស់​គ្នា ៖

១. សកម្ម​និង​ឆ្លើយតប

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យីហោ​របស់​យើង​ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ អតិថិជន​អាច​រក​ព័ត៌​មាន​​ដែល​​ពួក​គេ​​ចង់​បាន ​ក្នុង​រយៈពេល​តិច​ជាង​មួយ​នាទី។ ដូច្នេះ​សូម​ចូលរួម​ និង​សកម្ម​ជា​ប្រចាំ។

ការ​បង្ហោះ​ម្ដងម្កាល​មិន​អាច​ផ្ដល់​ឱ្យ​នូវ​លទ្ធផល​ពី​ការ​ចែក​រំលែក ​ការ​ចូល​ចិត្ត​ និង​បញ្ជូន​​មកវិញ​បាន​ទេ។ កុំ​ភ្លេច​ថា​អាជីវកម្ម​ដែល​បាន​​ទទួល​​ជោគ​ជ័យ​​កាន់​តែ​ខ្លាំង​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ បាន​ធ្វើការ​យូរ​អង្វែង​មួយ​ចំនួន ​ដោយ​មាន​គោលបំណង​ច្បាស់​លាស់​។

យើង​ក៏​គួរ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​អតិជន ​ហើយ​ឆ្លើយតប​សារ​និង​យោបល់​របស់​ពួកគេ​ ក្នុង​រយៈពេល​ពីរ​បី​ម៉ោង មិនមែន​ក្នុង​រយៈ​ពេល​​ពីរ​​បី​​ថ្ងៃ​​ទៀត​​ឡើយ​។

២. បន្ថែម​តម្លៃ​ជាមួយ​ភាព​ចម្រុះ

វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងៗ​គ្នា​ បម្រើ​ប្រភេទ​មាតិកា​ផ្សេងៗ​គ្នា​ ហើយ​ខ្លឹមសារ​ដែល​បង្កើត​ឡើង​សម្រាប់​វេទិកា​មួយ ​អាច​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​មួយ​ទៀត​ឡើយ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ​​យើង​នៅ​តែ​អាច​បន្ថែម​តម្លៃ​ដោយ​ផ្ដល់​ជូន​នូវ​មាតិកា​ចម្រុះ។ កុំ​ទៅ​បង្កើត​មាតិកា​ជាមួយ​តំណ​ភ្ជាប់​ ដែល​ស្នើ​​ឱ្យ​​ទស្សនិក​ជន​​អ្នក​បង្កើត​គំនិត​របស់​គេ។ ​យើង​អាច​បិទ​ផ្សាយ​ការ​ណែនាំ​ ឬ​រូបមន្ត​ផ្សេងៗ​ ដើម្បី​ឱ្យ​អតិថិជន​ ស្វែងយល់​បន្ថែម​អំពី​​ផលិត​ផល​​និង​សេវាកម្ម​របស់​យើង​វិញ។

៣. ឈាន​ទៅ​ដល់​អ្នក​ដែល​មាន​ឥទ្ធិពល

អាជីវកម្ម​ដែល​បាន​ស្ទាត់ជំនាញ​ក្នុង​ការ​ចូលរួម​ជាមួយ​អតិថិជន ​និង​ទទួល​បាន​ជោគជ័យ​កាន់​តែ​ខ្លាំង​ ហើយ​តែងតែ​ត្រូវ​គេ​សរសើរ​នោះ​គឺ​ការ​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​និង​មាន​ឈ្មោះ​កំពូល​នៅ​ក្នុង​ទីផ្សារ។

អ្នក​ដឹកនាំ​អាជីវកម្ម​​ដែល​គ្មាន​បទពិសោធន៍​ មិន​ព្យាយាម​ឈោង​ចាប់​អ្នក​មាន​ឥទ្ធិពល​ឡើយ។ តាម​ពិត​យើង​មិន​ខាតបង់​អ្វី​ទាំង​អ​ស់ ​​ប្រសិន​​បើ​​ពួក​គេ​បដិសេធ​សារ​របស់​យើង។  ប៉ុន្តែ​ចងចាំ​ថា​ យើង​មិន​គួរ​ធ្វើ​សំណើ​ដោយ​គ្មាន​ការ​ពិចារណា​ឲ្យ​ហ្មត់ចត់ ​អំពី​រឿង​នោះ​​ទេ​។  យល់​ល្អ​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​មាន​ឥទ្ធិពល​ ដើម្បី​លើក​ទឹក​ចិត្ត​ពួកគេ​ឱ្យ​លើក​កម្ពស់​ផលិតផល​និង​សេវាកម្ម​រប​ស់​​​យើង​។

មាន​វិធី​ជា​ច្រើន​ដូចជា​ ស្នើសុំ​បញ្ជូន​ផលិតផល ​ឬ​ផ្ដល់​ជូន​នូវ​ការសាកល្បង​ឥតគិតថ្លៃ​សម្រាប់​សេវាកម្ម​ទៅ​ពួកគេ។ ទំនាក់ទំនង​ជា​មួយ​មនុស្ស​​ឥទ្ធិ​ពល​​ អាច​ផ្ដល់​នូវ​ភាព​ជឿ​ទុកចិត្ត​បាន ​និង​មាន​ឥទ្ធិពល​លើ​យីហោ​របស់​យើង​ទៅ​ថ្ងៃ​មុខ។

៤. ផ្អែក​លើ​ការ​វិភាគ​និង​យុទ្ធសាស្ត្រ​

តាមដាន​រាល់​ការ​បង្ហោះ​របស់​យើង ​វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ​ប្រសិន​បើ​ចង់​ធ្វើ​ឱ្យ​យុទ្ធនាការ​មួយ​នេះ​ជោគជ័យ។ បន្ទាប់​ពី​យុទ្ធនាការ​នីមួយៗ​ចប់​ យើង​គួរ​តែ​ធ្វើការ​ស្រាវជ្រាវ​ហ្មត់ចត់​និង​ទុក​ទិន្នន័យ។

ព័ត៌មាន​ទាំង​នេះ​ អាច​ផ្ដល់​ឱ្យ​យើង​​នូវ​ជំនួយ ​ដើម្បី​បង្កើត​យុទ្ធនាការ​កាន់​តែ​ប្រសើរ​ឡើង​ នៅ​ពេល​ក្រោយ។ បង្កើត​មាតិកា​ដែល​មា​ន​​គុណ​ភាព ​ត្រូវ​មើល​ពី​របៀប​ដែល​អតិថិជន​របស់​យើង​ឆ្លើយតប​ចំពោះ​យុទ្ធនាការ ​និង​ធ្វើការ​ផ្លាស់ប្ដូរ​ការ​សន្ទនា​ដោយ​មិន​ខ្វល់​ពី​ពេល​វេលា​៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...