មិន​ត្រឹម​តែ​ជា​អាហារ​ទេ ​ខ្ទឹម​បារាំង​មាន​ប្រយោ​ជន៍​ដល់​សុខ​ភាព ​និង​សម្រស់​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​

អាទិត្យ, ០៧ មិថុនា ២០២០

26

យើងដឹងហើយថាខ្ទឹមបារាំងជាប្រភេទអាហារម៉្យាង ដែលជាធម្មតាយើងអាចយកវាទៅធ្វើម្ហូបបានជាច្រើនមុខ។ លើសពីនេះទៅ​ទៀត សារជាតិនៅក្នុងខ្ទឹមបារាំងមានអត្ថប្រយោជន៍ជាច្រើន ដល់សម្រស់និងសុខភាពដែលយើងគួរតែដឹង។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ទាំង ៥ ចំណុចរបស់ខ្ទឹមបារាំង៖
 
១. ប្រឆាំងជំងឺមហារីក៖ នៅក្នុងខ្ទឹមបារាំងមាន សមាសធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លា ជួយរារាំងការកកើតរ៉ាឌីកាល់សេរី ដែល​ជា​មូលហេតុ​បង្ក​ជាកោសិកា​មហារីក។

២. ព្យាបាលអង្គែ៖ អ្នកអាចប្រើទឹកខ្ទឹមបារាំងយកមកម៉ាស្សា លើក្បាលពី ១៥ ទៅ ២០នាទី រួចលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗ រួច​កក់​សក់​ធម្មតា​ជាការស្រេច។

៣.បញ្ចុះកម្ដៅ៖ ខ្ទឹមបារាំងមានស្រទាប់ម៉្យាង ដែលអាចបញ្ចុះកម្ដៅនៅក្នុងរាងកាយយើងបានយ៉ាងមានប្រសិទ្ធភាព។

៤. ព្យាបាលមុន៖ សមាសធាតុស្ពាន់ស័រនៅក្នុងខ្ទឹមបារាំង ពុំត្រឹមតែជួយប្រឆាំងបាក់តេរីយ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ តែអាច​ជួយទប់ស្កាត់បញ្ហាមុន ឬការឆ្លងមេរោគផ្សេងៗបានទៀតផង។

៥. ជួយបញ្ចុះជាតិស្ករនៅក្នុងឈាម៖ ខ្ទឹមបារាំងផ្ទុះសមាសធាតុ ally propyldisulphide (PADS) ដែលអាចធ្វើឱ្យបរិមាណស្ករ​គ្លុយ​កូស​​នៅក្នុង​​ឈាមថយចុះបានយ៉ាងឆាប់រហ័ស។

រូបភាពតំណាង

អត្ថប្រយោជន៍របស់ខ្ទឹមបារាំង ៥ចំណុចរនេះជាចំណះដឹង និងជាជំនួយជួយផ្នែកសុខភាពទៅកាន់អ្នកទាំងអស់គ្នា តែយ៉ាងណា​ក្ដីសូម​ទទួលទានក្នុងបរិមាណត្រឹមត្រូវ និងសមស្រប៕

ដោយ៖ ស្រីពេជ្រ

ព័ត៌មាន​ទាក់ទង​

Loading...