ហេតុ​ផល ​២​យ៉ាង​ងាយ​នឹង​បង្កើត​កំហុស​ជាមួយ​ចិញ្ចៀន​អាពាហ៍​ពិពាហ៍​ជា​រឿយ​ៗ​

អាទិត្យ, ០៧ មិថុនា ២០២០

40

ចិញ្ចៀន​អាពាហ៍ពិពាហ៍​និង​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ ពិត​ជា​មាន​សារសំខាន់​ណាស់​ សម្រាប់​សាមីខ្លួន ជាពិសេស​នោះ​គឺ​នៅ​ពេល​ដែ​ល​ទើប​តែ​​រៀប​ការ​​ដំបូង​​ៗ​​ទៀត រឹត​តែ​ត្រូវ​ពាក្យ​ជា​ប្រចាំ​ថែម​ទៀត។ ចិញ្ចៀន​ជា​និមិត្ត​រូប​នៃ​សេចក្ដី​ស្រឡាញ់​ ការ​លះបង់​ និង​ភាព​ស្មោះ​ត្រង់​​របស់​​យើង​ចំពោះ​​មនុស្ស​​ពិសេស​​ណា​​ម្នាក់​។

ដូច្នេះ​តើ​កំហុស​អី​ ដែល​យើង​តែងតែ​បង្កើត​ជាមួយ​ចិញ្ចៀន​ឥត​បាន​ដឹង​ខ្លួន ៖

១. ពាក់​ចិញ្ចៀន​រៀបការ​គ្រប់​ពេល​វេលា

ប្រសិន​បើ​យើង​ទៅ​ហាត់ប្រាណ​ គួរ​ទុក​ចិញ្ចៀន​នៅ​ផ្ទះ។ សូម​គិត​ពី​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​សម្រាប់​ចិញ្ចៀន​របស់​យើង ​ពេល​នៅ​តាម​ទី​សាធារណ។

ដូចគ្នា​នេះ​ដែរ​ នៅ​ពេល​យើង​សម្អាត​ផ្ទះ​ យើង​ច្បាស់​ជា​ចង់​ដោះ​ចិញ្ចៀន​ចោល​ជា​មិនខាន។ បើសិន​ពេល​កំពុង​តែ​សំអាត​ យើង​នៅតែ​ពាក្យ​ចិញ្ចៀន​ នោះ​ឧបករណ៍​នៃ​វត្ថុ​រឹង​ៗ​ទាំងនេះ​អាច​ធ្វើ​ឱ្យ​ខូច​ឬ​ប៉ះពាល់​ដល់​ចិញ្ចៀន​របស់​យើងបាន។ លើស​ពី​នេះ​ទៅ​ទៀត​ ​សារ​ធាតុ​គីមី​ ​ពី​​ការ​លាង​សម្អាត​ក៏​អាច​ផ្លាស់ប្ដូរ​ពណ៌​ និង​ធ្វើ​ឲ្យ​ពន្លឺ​ចែងចាំង​នៃ​ចិញ្ចៀន ​បាត់​ទៅ​​តាមពេលវេលា។ ឬ​អាច​រអិល​​ជាមួយ​​សាប៊ូ​​ធ្លាក់​​ចូល​បំពង់​បង្ហូរទឹក​ណាមួយ​ បាន​ដោយ​ចៃដន្យ។

២. មិន​ថែរក្សា​ឬ​ធានា​ចិញ្ចៀន​ពី​កន្លែង​គ្រោះថ្នាក់

ចាំបាច់​ត្រូវ​តែ​ថែរក្សា​លើ​ចិញ្ចៀន​របស់​យើង​ ឲ្យ​បាន​ល្អ​បំផុត​ វា​ក៏​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ជា​ទៀង​ទាត់​ដែរ។ បើ​សិន​អាច​ គួរ​យ​ក​​​ចិញ្ចៀន​​របស់​យើង​​ទៅ​​ត្រួត​​ពិនិត្យ​ លាង​សំអាត​រៀងរាល់ ៦ ខែ​ម្ដង​ នៅ​ហាង​លក់​ចិញ្ចៀន​ ដើម្បី​ធានា​បាន​នូវ​អាយុ​និង​អាច​នៅ​គង់​វង្ស​​យូរអង្វែង​ជាមួយ​យើង។

គ្រឿងអលង្ការ​មិន​ត្រឹម​តែ​សម្អាត​និង​ត្រួត​ពិនិត្យ​តែ​មួយ​មុខ​ទេ​ យើង​ក៏​ត្រូវ​ឧស្សាហ៍​សង្កេត​មើល​វា​ដោយ​ខ្លួនឯង​ដូចគ្នា។ ដើម្បី​ជៀ​ស​​វាង​​កំហុស​​ឆ្គង​​​ដែល​​យើង​​តែង​​បង្កើត​​ឡើង​មក​ឥត​ដឹង​ខ្លួន​ ចូរ​រក្សា​ការពារ​ចិញ្ចៀន​អាពាហ៍ពិពាហ៍​របស់​យើង​ និងគួរជៀសវាងនូវ​វិធី​​ដែល​ធ្វើ​ឲ្យចិញ្ចៀន​កាន់តែយ៉ាប់យ៉ឺន៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...