ការធ្វើលំហាត់ប្រាណមានសារៈសំខាន់ណាស់ចំពោះរាងកាយមនុស្សគ្រប់រូប។ ក្នុងនោះអ្នកក៏គួរស្វែងយល់ពីប្រការគួរចៀសវាងខ្លះដែរ នៅមុនពេលចាប់ផ្ដើមហាត់ បើមិនដូច្នោះទេ វាអាចមិនមានប្រសិទ្ធភាពឬមានគ្រោះថ្នាក់ផ្សេងៗ។
៣ ចំណុចខាងក្រោមនេះ អ្នកមិនគួរធ្វើវានៅមុនពេលហាត់ប្រាណឡើយ៖
១. ផឹកស្រាមួយកែវ
យោងតាមអ្នកជំនាញបានឲ្យដឹងថា នៅពេលអ្នកផឹកស្រាមិនថាតិចឬច្រើន វានឹងធ្វើឱ្យរាងកាយខ្សត់ជាតិទឹក និងបណ្ដាលឱ្យសរសៃឈាមរួម ដែលជាហេតុនាំឲ្យពេលចាប់ផ្ដើមហាត់ប្រាណឆាប់ហត់និងងាយបាក់កម្លាំងបំផុត។
២. ផឹកទឹកច្រើនកែវ
បើចង់ផឹកទឹកច្រើនកែវគឺផឹក មុនហាត់ប្រាណយ៉ាងតិច ១ ម៉ោង។ បើជិតដល់ម៉ោងហាត់ប្រាណ ទើបផឹកទឹកច្រើនកែវ វានឹងធ្វើឱ្យអ្នកប្រឈមនឹងអាការៈម្យ៉ាងហៅថា Hyponatremia ដែលធ្វើឱ្យឈាមរាវខ្លាំងជាហេតុធ្វើឱ្យថយចុះ អ៊ីយ៉ុងសូដ្យូម យ៉ាងខ្លាំង។ អាការៈនេះនាំទៅដល់ការបាត់បង់ថាមពល ខ្សោយសាច់ដុំ រមួលក្រពើ។ល។
៣. រួមភេទ
ការដែលអ្នករួមភេទរួច ហើយទៅហាត់ប្រាណ គឺខ្លួនប្រាណលែងមានថាមពលឯណាសម្រាប់ធ្វើលំហាត់ប្រាណទៀតហើយ។ វាឲ្យអ្នកប្រឈមនឹងការចុកចាប់សាច់ដុំ និងរមួលក្រពើតែម្តង៕
ប្រភពអត្ថបទ៖ kampucheathmey
ដោយ៖ សន្យា