មានដឹងអត់? ផឹកកាហ្វេ អាចធ្វើឱ្យស្រកគីឡូ ឬឡើងគីឡូ

ព្រហស្បតិ៍, ១៣ សីហា ២០២០

52

កាហ្វេ ជាភេសជ្ជៈ​ពេញនិយម​មួយ ដោយ​គ្នាយើង​ខ្លះ ប្រហែល​ផឹក​លើស ១​កែវ/ថ្ងៃ ហើយ​ការ​ផឹកកាហ្វេ អាច​ជួយ​ឲ្យស្រក​ទម្ងន់​ផង និង​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ផងដែរ។

១. កាហ្វេ​ជួយ​រក្សា​ទម្ងន់​

កាហ្វេមានកាឡូរីទាប កាហ្វេ ជាភេសជ្ជៈ​មាន​កាឡូរីទាប​ ដោយ ១​ពែង ២៤០​ មិល្លីលីត្រមាន​ប្រមាណ ២​កាឡូរី​ប៉ុណ្ណោះ។ បើសិន​យើ​ង​​ពុំលាយ​វា​ជាមួយ​ស្ករ ទឹកដោះគោ និង​គ្រឿងផ្សំ​ផ្សេងទៀត។ ដូច្នេះ ប្រសិន​បើយើង​ព្យាយាម​សម្រក​ទម្ងន់ ការផឹក​ភេសជ្ជៈ​មា​ន​​កាឡូរី​ទាប ជាជម្រើស​ល្អមួយ។

កាហ្វេអ៊ីន​ជួយបង្កើន​មេតាប៉ូលិស កាហ្វេអ៊ីន ជាសារធាតុ​រំពោច ដែលមាន​នៅក្នុង​កាហ្វេ តែ និង​ភេសជ្ជៈ​ផ្អែម។ តែ​កាហ្វេ មាន​ជា​ប្រ​ភេទ​​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន​ច្រើនជាងគេ ដោយ​ក្នុង​កាហ្វេ ១កែវ ២៤០ ​មិល្លីលីត្រ មាន​កាហ្វេអ៊ីន រហូត​ដល់ ៩៥​ក្រាម។

សមាសធាតុ​កាហ្វេអ៊ីន​នេះ ជួយ​បង្កើន​មេតាប៉ូលិស ក្នុង​ការ​ដុត​កាឡូរី​ក្នុង​រាងកាយ​របស់​យើង។ ហើយនេះ ក៏ជាមូលហេតុ​មួយ ដែល​កាហ្វេអ៊ីន ត្រូវប្រើ​ក្នុង​ថ្នាំ​សម្រក​ទម្ងន់។

រូបភាពតំណាង

កាហ្វេអ៊ីន​កាត់បន្ថយ​ចំណង់អាហារ តាមពិតទៅ ចំណង់អាហារបណ្ដាល​មកពី​កត្តាផ្សេងទៀត​ជាច្រើនដូចជា អ័រម៉ូន សកម្មភាព​រា​ង​កាយ ​និង​ធាតុផ្សំ​ក្នុង​អាហារ។ ក្នុង​នោះ កាហ្វេអ៊ីន ជា​សារធាតុ​មួយ ជួយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​ចំណង់​អាហារ Ghrelin។

២. កាហ្វេ​អាច​បណ្ដាល​ឲ្យ​ឡើងទម្ងន់

កាហ្វេ​រំខាន​ដល់​ដំណេក​របស់យើង កាហ្វេ​ជាសារធាតុ​រំញោច​​មួយ រារាំង​ឥទ្ធិពល​នៃ Adenosine ដែល​ជាសមាធាតុ​មួយ​ក្នុង​ខួរ​ក្បា​ល ​​​ធ្វើឲ្យ​យើង​ងងុយគេង ហើយ​វាជាកត្តាមួយ អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់។ នេះដោយសារ នៅពេល​យើង​មិន​ងងុយគេង ឬ​គេង​មិនលក់​នៅពេល​យប់ ចំណង់អាហារ​របស់​យើង​កើនឡើង ហើយ​យើង​ញ៉ាំអាហារ​ច្រើន មុន​គេងលក់។

រូបភាពតំណាង

កាហ្វេប្រភេទ​ខ្លះ មាន​ផ្ទុកកាឡូរី និងស្ករច្រើន ប្រភេទ​កាហ្វេ​ខ្លះ មាន​ផ្ទុក​ស្ករ​យ៉ាងច្រើន រហូត​ដល់​រាប់រយ​កាឡូរី ហើយ​ការផឹក​ភេ​ស​ជ្ជៈ​​មាន​ជាតិ​ស្ករ​ខ្ពស់ ញឹកញាប់ បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ និង​ប្រឈមខ្ពស់​នឹង​ជំងឺធាត់៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...