អស់បារម្ភ! វិធីរក្សាសុវត្ថិភាពចំណីអាហារ ៥ យ៉ាង ពេលអាកាសធាតុអាប់អួរនៅរដូវភ្លៀង

ព្រហស្បតិ៍, ២០ សីហា ២០២០

38

នេះ​ជា​ការ​ណែនាំ​ខ្លះ​ៗ​របស់​អ្នក​ជំនាញ​ម្ហូបអាហារ​ ដើម្បី​ជួយ​ឲ្យ​ការ​ប្រារព្ធ​ពិធី​ចម្អិន​ម្ហូប​អាហារ​ក្នុង​គ្រួសារ​ប្រកបដោយ​សុវត្ថិភាព ​ក្នុង​​ពេល​​មាន​ជំងឺ​រាតត្បាត​នេះ។

១. ការ​ដោះស្រាយ​ការ​ចម្អិន​ម្ហូប​អាហារ​ប្រកបដោយ​សុវត្ថិភាព

សូម​លាងដៃ​ជានិច្ច ​មុន​និង​ក្រោយ​ពេល​ធ្វើម្ហូប។ សំអាត​ផ្ទះ​បាយ​ ចាន​និង​ប្រដាប់ប្រដា​ឲ្យ​បាន​ស្អាត​ ជា​ពិសេស​គឺ​ជ្រុញ​ដែល​បាន​កា​ប់​​សាច់​ឆៅ​ ត្រូវ​សំអាត​ឲ្យ​បាន​ស្អាត​ល្អ។

បើ​មិន​ដូច្នោះ​ទេ​ បាក់តេរី​ដែល​មាន​នៅ​ក្នុង​សាច់ឆៅ​ អាច​ឆ្លង​កាត់​តាម​របស់​ដែល​យើង​ប្រើ​នោះ​មក​តាម​អាហារ​មិនខាន។

រូបភាពតំណាង

២. វិធានការ​រក្សា​អាហារ​មិន​គួរ​ឲ្យ​លើស​ចាប់​ពី​ពីរ​ម៉ោង

អាហារ​មិន​គួរ​ទុកនៅ​សីតុណ្ហភាព​ក្នុង​បន្ទប់​លើស​ពី​ពីរ​ម៉ោង។  ត្រូវ​តាមដាន​មើល​ថា​តើ​អាហារ​ណា​មួយ​ដែល​អាច​នៅ​លើ​តុ​អាហារ​បាន​យូរ ឬ​អាច​ទុកចោល​នៅ​ទីនោះ​ពីរ​ម៉ោង​ឬ​ច្រើន​ជាង​នេះ។ ហើយ​ប្រសិន​បើ​លើស​ពី​នេះ​ គួរតែ​យក​ចេញ​ភ្លាមៗ។

ដើម្បី​ធានា​ថា​អាហារ​មិន​ត្រូវ​បាន​ទុកចោល​យូរ​ជាង ២ ម៉ោង​ ចូរ​ចម្អិន​អាហារ​ណា​ងាយស្រួល​ដូចជា​សាច់​មាន់​ និង​អាហារ​ដុត​ផ្សេង​ទៀត ដើម្បី​ធានា​ថា​មនុស្ស​គ្រប់គ្នា​កំពុង​ញ៉ាំ​អាហារ​ស្រស់​និង​ក្ដៅ​ៗ។

រូបភាពតំណាង

៣. គន្លឹះ​រក្សា​អាហារ​ឲ្យ​នៅ​ក្ដៅ

អាហារ​ក្ដៅ​ហើយ​មិន​អាច​ត្រជាក់​បាន​ដូច​អាហារ​ផ្សេង ​គួរ​តែ​រក្សា​នៅ​សីតុណ្ហភាព ១៤០ អង្សា ​ឬ​ក្ដៅ​ជាង។ នៅ​លើ​តុ​អាហារ​យើង​អា​ច​​អាច​ទុក​ម្ហូប​ក្ដៅៗ ដោយ​ដាក់​កម្ដៅ​ចោល​លើ​ចង្ក្រានហ្គាស​បាន។

រូបភាពតំណាង

៤. គន្លឹះ​រក្សា​អាហារ​ត្រជាក់

អាហារ​ត្រជាក់​គួរ​តែ​រក្សា​នៅ​សីតុណ្ហភាព ៤០ អង្សា​ឬ​ត្រជាក់​ជាង​នេះ។ ហើយ​ទុក​ម្ហូប​នៅ​កន្លែង​ម្លប់​ឆ្ងាយ​ពី​ពន្លឺ​ព្រះអាទិត្យ។ បើ​អា​ច​​ធ្វើ​​បាន​ សូម​ទុក​អាហារ​ត្រជាក់​ទាំងអស់​របស់​យើង​នៅ​ក្នុង​ទូទឹកកក។ ប៉ុន្តែ​សូម​ចងចាំ​ថា​ អាហារ​ត្រជាក់​នោះ​បាន​ចម្អិន​ឆ្អិន​ល្អ​រួចជាស្រេច ​មុន​ពេល​ដាក់​ចូល​ក្នុង​ទូទឹកកក​ចំចម្អិនដើម្បី​រក្សា​សីតុណ្ហភាព​ទាប។

ចំណែក​ក្នុង​កំលុងពេល​ប្រើ​សាច់​ដែល​ក្លាសេ​មក​ចម្អិន​ជា​ម្ហូប​អាហារ​ គួរតែ​ទុកចោល​មួយ​សន្ទុះ​សិន​ សឹម​យក​មក​ចម្អិន​ឲ្យ​ល្អ។ ចំ​ណែ​ក​​អាហារ​ក្ដៅ​ដែល​នៅ​សល់ ​ចាំ​បាច់​ត្រូវ​ទុក​ក្នុង​ទូរ​ទឹកកក​ភ្លាមៗ ​ដើម្បី​ចៀសវាង​ការ​ឆ្លង​បាក់តេរី។

អ្វី​ដែល​សំខាន់​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ ​សូម​ចងចាំ​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ម៉ត់ចត់​ និង​តឹងរ៉ឹង​ជានិច្ច។ អ​នុ​វត្ត​​ការ​លាងដៃ​ជាមួយ​សាប៊ូ​និង​បាញ់​ទឹក​អាកុល​ជានិច្ច​មុន​ចាប់​កាន់​អ្វីមួយ ​មិន​ថា​ជា​អាហារ​ដែល​យើង​ត្រូវ​ទទួលទាន​ឡើយ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...