អ្នក​បរិភោគ​អាហារ​រស​ជាតិ​ហឹរ ​ឬ​ចូល​ចិត្ត​ម្ទេស ​អាច​ប្រឈម​នឹង​បាត់​ការ​ចង​ចាំ?​

សុក្រ, ២១ សីហា ២០២០

47

ម្ទេស មានរសជាតិ​ហឹរ ត្រូវបាន​ប្រើប្រាស់ និង​បន្ថែម​ក្នុង​អាហារ​ជាច្រើន​មុខ ហើយ​ក៏មាន​គ្នាយើង​មិនតិចដែរ ដែលចូលចិត្ត​អត់​ម្ទេស​​​មិន​បាន​​ទេ ពេលញ៉ាំ​អាហារ។ តែមាន​ការសិក្សាមួយ​រួម​គ្នា រវាង​អូស្ត្រាលី និង​កាតារកឃើញថា ញ៉ាំម្ទេសច្រើន ប្រឈម​បាត់​ការ​ចង​ចាំ​។

រូបភាព​តំណាង

ការសិក្សានេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ​កាតា និង​សាកលវិទ្យាល័យ​អូស្ត្រាលី​ខាងត្បូង លើ​មនុ​ស្ស ​៤.៥០០​នាក់។ លទ្ធផល រកឃើញ​ថា អ្នកញ៉ាំម្ទេស ៥០​ក្រាម/ថ្ងៃ ប្រឈម​នឹង​ហានិភ័យ ២ដង ជួប​បញ្ហា​ខ្សោយ​ការចងចាំ បើ​ធៀ​ប​នឹង​អ្នក​មិន​ញ៉ាំម្ទេស។ ហើយ​ការញ៉ាំ​ម្ទេសច្រើន ពាក់ព័ន្ធ​នឹង​ការធ្លាក់ចុះ​ការចងចាំ ៥៦% ក្នុង​រយៈពេល ១៥​ឆ្នាំ​ក្រោយ។

រូបភាពតំណាង

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ មិនច្បាស់​ពីភាព​ពាក់ព័ន្ធ​គ្នា រវាង​ការ​ញ៉ាំ​ម្ទេស​ច្រើន និង​ការ​ធ្លាក់ចុះ​ការចងចាំ​នោះទេ។ ប៉ុន្ដែ​ការ​សិ​ក្សា ​​បានបកស្រាយ​ថា សមាសធាតុ​សកម្ម Capsaicin មាន​ក្នុង​ផ្លែម្ទេស អាច​បង្កឲ្យ​មាន​បញ្ហា​នេះ ព្រោះ​សមាសធាតុ​សកម្ម Cap​saicin ​ខ្ពស់ ត្រូវប្រើប្រាស់ ដើម្បី​ធ្វើ​ឲ្យ​អសកម្ម​សរសៃ​ប្រសាទ ដែល​មាន​មុខងារ​ធ្វើឲ្យ​ដឹង​ការ​ឈឺចាប់។ ប៉ុន្ដែ​ការសិក្សា​នេះ ពុំមាន​រួមបញ្ចូល​ជំងឺភ្លេចភ្លាំង​នោះទេ ដោយ​ធ្វើ​ត្រឹមតែ​តេស្ត​សាកល្បង​​លើ​ការ​ចងចាំ និង​គណិតវិទ្យា​ប៉ុណ្ណោះ៕

ប្រភពអត្ថបទ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...