ជឿឬអត់? ​ញ៉ាំការ៉េម​អាចធ្វើឱ្យ​ឡើងគីឡូ ​និងប្រឈម​នៃការ​ឡើងខ្ពស់​នៃកម្រិត​កូលេស្តេរ៉ូល​

ពុធ, ១៦ កញ្ញា ២០២០

12

ការ៉េម គឺ​ជា​អាហារ​ដែល​ពេញ​និយម​របស់​មនុស្ស​គ្រប់​វ័យ។ ដោយ​សារ​តែ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​វា ការ៉េម​មាន​សមាស​ធាតុ​នៃ​ខ្លាញ់​ឆ្អែ​ត​ ​​និង​ស្ករ​ខ្ពស់ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​កើន​ឡើង​នៃ​ខ្លាញ់​អាក្រក់ LDL និង​ខ្លាញ់ triglycerides (ខ្លាញ់​ដែល​ទៅ​ស្ទះ​នៅ​ក្នុង​សរ​សៃ​​ឈាម)។ ក្រៅ​ពីនេះ​ការ៉េម​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ ដែល​ជា​កត្តា​ប្រឈម​នៃ​ការ​ឡើង​ខ្ពស់​នៃ​កម្រិត​កូលេស្តេរ៉ូល។

១– របបអាហារ និងសុខភាពបេះដូង
របប​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​គួរ​តែ​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត ខ្លាញ់ trans fat និង​ស្ករ​ចំនួន​តិច។ បើ​យោង​តាម​សមាគម​បេះ​ដូង​​អាមេរិក​បង្ហាញ​ថា បរិមាណ​នៃ​ខ្លាញ់​ឆ្អែត​ដែលយើង​​បរិភោគ​ក្នុង​១ថ្ងៃ​គួរ​តែ​តិច​ជាង​ ១៦ ​ក្រាម។ សម្រាប់​ខ្លាញ់ trans fat គួរ​តែ​២​ ក្រាម​ និង​ស្ករ​ប្រហែល​ជា ​៥%​ ទៅ​ ១០%​ នៃ​កាឡូរី​សរុប​ប្រចាំ​ថ្ងៃ។

រូបភាពតំណាង

២– ញ៉ាំការ៉េម និង​កម្រិត​ខ្លាញ់​ឆ្អែត​
ការ៉េម​សូកូឡា ១ ​កែវ មាន​ខ្លាញ់​ឆ្អែត ​១៥,៣៦ ក្រាម​ដែល​ស្មើ​នឹង​អាហារ​ដែលយើង​ញ៉ាំ​ពេញ​មួយ​ថ្ងៃ។ នេះ​​មាន​ន័យថា​ប្រសិន​បើ​​យើង​​ញ៉ាំ​ការ៉េម​មួយ​កែវ​យើង​មិន​ត្រូវ​ញ៉ាំ​ប្រភព​នៃ​ខ្លាញ់​ឆ្អែត​ផ្សេង​ទៀត​ដូចជា សាច់​ ឈឺ​ស ទឹក​ដោះ​គោ​ និង​ផលិត​ផល​ពី​សត្វ​ផ្សេង​ទៀតទេ។​ ​យើង​​គួរញ៉ាំ​អាហារ​ផ្សេង​ទៀតដែល​បាន​ពី​​រុក្ខជាតិ​ដូច​ជា​គ្រាប់​ធញ្ញ​ជាតិ ផ្លែ​ឈើ បន្លែ សណ្តែក និង​គ្រាប់​ផ្លែឈើ ប៉ុន្តែផ្លែឈើ​​ខ្លះក៏​មាន​ខ្លាញ់​ឆ្អែត​ខ្ពស់​ដែរ​ដូច​ជា​ផ្លែ​ដូងជាដើម​។

យើង​​អាច​ជ្រើស​រើស​យក​ការ៉េម​ដែល​មាន​កម្រិត​ខ្លាញ់​ទាប ​ឬ​ញ៉ាំ​តែ​កន្លះ​កែវ​ជំនួស​វិញ។ កន្លះ​​កែវ​នៃការ៉េម​វ៉ានីឡា​មាន​ផ្ទុក​ខ្លាញ់​ឆ្អែ​ត​​២,២ ​ក្រាម ស្ករ​ប្រហែល​ ១៧ ​ក្រាម ហើយ​ប្រហែល​មាន ​​៦៦ ​កាឡូរី។ យើង​គប្បី​ញ៉ាំ​ការ៉េម​ម្ដងម្កាល​បាន​ហើយ​ មិន​គួរ​ញ៉ាំ​រាល់​ថ្ងៃ​​នោះ​ទេ។ គប្បី​ញ៉ាំ​គ្រាប់​ធញ្ញ​ជាតិ ផ្លែឈើ បន្លែ សណ្តែក​កួរ គ្រាប់​ផ្លែ​ឈើ ផលិត​ផល​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ដែល​មាន​ខ្លាញ់​ទាប​ និង​ប្រូតេអ៊ីន​សុទ្ធ។

រូបភាពតំណាង

៣– របស់​ញ៉ាំ​ដែល​អាច​ជំនួស​ការ៉េម
យ៉ាអួ​កក

យ៉ាអួ​កក​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត​តិច​តួច​ប្រហែល​ជា​២​ក្រាម​ក្នុង​ពេល​ញ៉ាំ​ម្តង។ ត្រូវ​ចាំ​ថា​ត្រូវ​ពិនិត្យ​លើ​ផ្លាក​សញ្ញា​នៅ​ពេល​ទិញ​ដើម្បី​ប្រាកដថាមាន​ខ្លាញ់​ឆ្អែត​តិច​។ គ្រប់​ផលិតផល​យ៉ាអួ​ទាំង​អស់​មិន​សុទ្ធ​តែ​មិន​មាន​ជាតិ​ខ្លាញ់នោះ​ទេ នៅ​មាន​ប្រភេទ​ផ្សេង​គ្នា​អាច​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត​ច្រើន​ដូច​ការ៉េម​ដែរ។

ទឹកក្រឡុក

ផ្លែ​ឈើ​និង​បន្លែ​ក្រឡុក​គឺ​សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព។ ជំនួស​ការ​ប្រើ​ទឹក​ដោះ​គោ​ ឬ​គ្រីម​ទឹក​ដោះ​គោ គប្បី​ប្រើ​យាអ៊ួ ចេក ឬ​ផ្លែ​បឺរ​ដើម្បី​បាន​រសជាតិ​គ្រីម។

ផ្លែឈើកក

ការ​បង្កក​ផ្លែឈើ ​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​ពីព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ទាប ​និង​គ្មាន​ជាតិ​ស្ករ៕

ប្រភពផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...