អាហារពេលព្រឹកពិតជាសំខាន់ សូមកុំយកលេសគេចវេះ មិនមែនជាទម្លាប់ល្អសម្រាប់សុខភាពទេ

ចន្ទ, ២៨ កញ្ញា ២០២០

26

គ្នាយើងភាគច្រើន សុទ្ធតែដឹងច្បាស់ អាហារពេលព្រឹក គឺល្អខ្លាំងចំពោះសុខភាព ប៉ុន្តែគ្នា​យើង​មួយចំនួននៅតែមិនញ៉ាំដដែល ទាំ​ង​ដឹង​ថាវាប៉ះពាល់សុខភាពក៏ដោយ ខណៈគ្នាយើងខ្លះថា មិនមែនលេសទេ គឺមិនចង់ញ៉ាំតែម្តង។ បើអ៊ីចឹង គ្នាយើងត្រូវដឹងថា លេ​ស​មួយ​ចំនួន​ជាសត្រូវជាមួយអាហារពេលព្រឹក យើងត្រូវស្គាល់ហើយចៀសវាឲ្យបាន។

១- លេស និងឧបសគ្គរារាំងទម្លាប់ញ៉ាំអាហារពេលព្រឹក
លេសយើងនឹងលើកឡើងពេលនេះ សំខាន់បំផុតមានចំនួន ៤ ក្នុងនោះមានដូចជា៖

– មិនមានពេលគ្រប់គ្រាន់
– ព្រឹកពេកមិនសូវឃ្លាន
– ញ៉ាំអាហារព្រឹករួចកាន់តែធ្វើឲ្យឃ្លានគ្រប់ពេល
– មិនចូលចិត្តអាហារព្រឹក

លេសខាងលើ ត្រូវបានគ្នាយើងជាច្រើនប្រើប្រាស់ដើម្បីគេចវេសពីការញ៉ាំអាហារព្រឹក ទាំងខ្លួនយើងដឹងច្បាស់ថា វាមិនមែន​ជា​ទម្លាប់​ល្អសម្រាប់សុខភាពនោះឡើយ។

២- តិចនិកជួយឲ្យយើងសម្រេចចិត្តញ៉ាំអាហារព្រឹក
បើសិនជាគ្នាយើង ប្រើប្រាស់​លេស​ខាងលើដើម្បីរារាំងអាហារព្រឹករបស់ខ្លួន ឬចង់ញ៉ាំប៉ុន្តែមិនដឹងគួរធ្វើបែបណា​ដើម្បីញ៉ាំអាហារ​ព្រឹក​ឲ្យ​ទៀងទាត់ គួរសាកល្បងវិធីសាស្ត្រខាងក្រោម៖

បង្កើតពេលវេលាសម្រាប់រៀបចំអាហារព្រឹក តាមរយៈការបង្កើនផែនការប្រចាំថ្ងៃ។ គួរពិចារណា រៀបចំអាហារមួយចំនួននៅពេល​យប់ ​សម្រាប់ទុកញ៉ាំពេលព្រឹក។ អាចត្រៀមអាហារ និងគ្រឿងផ្សំជាមុន ដើម្បីព្រឹកឡើងអាចចម្អិនវាឆាប់រហ័ស ឬអាហារញ៉ាំ​អា​ហា​រ​​ព្រឹកជាប្រភេទ Cereal ដោយគ្រាន់តែប្រើមីក្រូវ៉េវមកកម្តៅជាការស្រេច ឬអាចគ្រាន់តែញ៉ាំពងចៀន ក៏ទទួលបានវីតាមីន និ​ង​ប្រូ​តេ​អ៊ីគ្រប់គ្រាន់សម្រាប់រាងកាយយើងដែរ។

បើគ្នាយើងមិនទម្លាប់ញ៉ាំអាហារព្រឹក គ្នាយើងច្បាស់ជាគ្មានអារម្មណ៍ឃ្លាននៅពេលព្រឹកដូចគ្នា។ ប៉ុន្តែបើគិត​អាណិតរាងកាយ​របស់​យើង ​ក្នុងការហ្វឹកហាត់ និងការចាប់ផ្តើមសកម្មភាពផ្សេងៗនៅពេលព្រឹក យើងគួរតែញ៉ាំអីបន្តិចបន្តួចជាមុន។ នៅ​ពេល​យើង​អនុ​វត្ត​​ទម្លាប់នេះជាប្រចាំ យើងនឹងសង្កេតឃើញថា ទម្លាប់ញ៉ាំអាហារព្រឹក នឹងកើតមាន ក៏ជាហេតុផលជួយ​យើងមិនចេញពីផ្ទះ​ទាំង​មិន​​ញ៉ាំ​អាហារព្រឹកនោះដែរ។

ការសិក្សាមួយចំនួន លើកឡើងថា ញ៉ាំអាហារព្រឹក ស្មើទៅនឹងចាប់ផ្តើមសកម្មភាពរាងកាយប្រចាំថ្ងៃ ពិសេសដំណើរ​ការ​ធ្វើ​មេតា​បូ​លី​ស​ក្នុងរាងកាយយើង ឬនិយាយបានថា ជាការដុតអាហារបំប្លែងជាថាមពលមកប្រើប្រាស។ នៅពេលរត់ហាត់ប្រាណ នឹងធ្វើឲ្យ​មេតា​បូលីសកាន់តែសកម្មខ្លាំង ជាហេតុនាំឲ្យយើងឃ្លានកាន់តែខ្លាំងដូចគ្នា ប៉ុន្តែក៏អាចជួយយើងដុតកាឡូរី​បានយ៉ាងល្អ​សម្រាប់​រា​ង​​កាយ​ផងដែរ។ មានន័យថា នៅពេលយើងកាន់តែមានទម្លាប់ញ៉ាំអាហារព្រឹក យើងកាន់តែអាចរក្សាទម្ងន់បានយ៉ាងល្អ តាមរយៈ​ការ​ដុត​កាឡូរីបំប្លែងជាថាមពលប្រើប្រាស់ប្រចាំថ្ងៃ។

៣- ហេតុផលត្រូវតែញ៉ាំអាហារព្រឹក
ដើម្បីជួយគ្នាយើងកាន់តែចង់ញ៉ាំអាហារព្រឹកឲ្យបានទៀងទាត់ ខាងក្រោមនេះ ជាគុណប្រយោជន៍សំខាន់ខ្លះៗពីអាហារព្រឹក៖

– ទទួលបានថាមពលខ្លាំងក្លាពេញមួយថ្ងៃ
– ជួយជំរុញការផ្ចង់អារម្មណ៍ទាំងការងារ និងការសិក្សា
– សុខភាពល្អជាងមុន
– ជួយរក្សាទម្ងន់ឲ្យបានត្រឹមត្រូវ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...