រាងកាយមាំទាំល្អជួយបង្ការគ្រោះថ្នាក់ពីជំងឺនានា។ ក្នុងនោះដើម្បីបានរាងកាយមាំមួន លុះត្រាតែមានសុខភាពល្អជាមុនសិន។ យ៉ាងណាមិញសុខភាពល្អ ត្រូវការចាំបាច់ពីការថែទាំរបស់យើងម្នាក់ៗ។ ហេតុនេះការជ្រើសរើសទទួលទានពិតជាជះឥទ្ធិពលដល់រាងកាយទាំងមូល។
ដូច្នេះគួរចៀសវាងទង្វើមួយចំនួនដូចខាងក្រោម ដើម្បីបង្ការគ្រោះថ្នាក់សុខភាពផ្សេងៗ៖
-មិនត្រូវពិសារទឹកតែ ក្រោយទទួលទានអាហាររួច ព្រោះទឹកតែមានជាតិអាស៊ីតអាចបណ្ដាលឲ្យប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អ។
-មិនត្រូវងូតទឹកនៅពេលបរិភោគអាហាររួចភ្លាមៗ ព្រោះបណ្តាលឲ្យសរសៃរឈាមរត់មិនស្រួល។ ដោយសារមូលហេតុនេះ ប្រព័ន្ធរំលាយអាហារនឹងចុះខ្សោយ ហើយអាចធ្វើឲ្យចុកពោះបាន។
-មិនត្រូវដើរចុះឡើង បន្ទាប់ពីទទួលទានអាហាររួចនោះទេ ព្រោះការដើរធ្វើឲ្យការរំលាយអាហារមិនបានល្អ និងធ្វើឲ្យពោះវៀនចុកថែមទៀត។
-មិនត្រូវគេង រាល់ពេលបរិភោគអាហារហើយភ្លាមដាច់ខាត ព្រោះក្រពះនឹងសម្រាកដោយមិនអាចរំលាយអាហារបាន ហើយអាចធ្វើឲ្យឈឺក្រពះ។
-មិនត្រូវបន្ធូរខ្សែក្រវ៉ាត់ឬចង្កេះខោ ក្រោយពេលទទួលទាន ព្រោះវាធ្វើឲ្យក្បាលពោះ លៀនចេញមកក្រៅ ប្រៀបដូចមនុស្សគ្មានចង្កេះ។
-មិនត្រូវទទួលទានផ្លែឈើ នៅពេលពោះទទេ ព្រោះវាបណ្តាលឲ្យមានអាការៈ ហើមពោះ៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ សន្យា