អាហារ​ធម្ម​ជាតិ​ខ្លះ​ល្អ​មែន ​តែមិន​អាច​ហូប​ច្រើន​ពេក​ទេ ​មិនល្អ​ចំពោះ​សុខភាព​រាងកាយ​

ពុធ, ០៤ ​វិច្ឆិកា ២០២០

16

អាហារ​មួយ​ចំនួន​​ដែល​ល្អ​សម្រាប់​សុខភាព ដោយ​សារ​សម្បូរសារធាតុ​ចិញ្ចឹម​ និង​ជាតិ​រ៉ែ​ផ្សេង​ៗ​សម្រាប់​​ការ​ពារ និង​ចិញ្ចឹម​រាង​កា​យ​ ​ហើយអាហារប្រភេទនេះ​គួរមាន​ក្នុង​របបអាហារយើង​។ ប៉ុន្តែ យើង​ក៏​គួរ​ស្វែង​យល់​ពី អាហារ​​ល្អ​ៗ​មួយ​ចំនួន​នោះ នឹង​បង្ក​ជា​ប​ញ្ហា​​ផង​ដែរ បើ​សិន​ជា​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក​។

១. ការ៉ុត
មើម​ការ៉ុត សំបូរ​ដោយ​សមាស​ធាតុ Beta-Carotene ជា​សមាស​ធាតុ​ព័ណ៌​ទឹក​ក្រូច​ ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​វីតាមីន A។ តែ​យ៉ា​ង​​ណា ការ៉ុតនឹង​បង្ក​ជា​បញ្ហា​ឱ្យ​ស្បែក​អ្នក​​​ឡើងព័ណ៌​លឿង ប្រសិន​បើ​សមាស​ធាតុ Beta-Carotene នេះ​ច្រើន​ពេក​​ក្នុង​​រាង​កាយ​។

២. ផ្លែ​ប៊ើរ​
ផ្លែ​ប៊ើរ ឬ​ Avocado មាន​សារធាតុ​​កាក​សរសៃ​ (Fiber) ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន ដែល​ល្អ​ចំពោះ​សុខភាព​។ បន្ថែម​ពី​នោះ​វា​ក៏​មាន​​អា​ស៊ី​ដ​ខ្លាញ់​ល្អ Monounsaturated ជួយ​​រក្សា​ និង​ទ្រទ្រង់​កោសិកា​ផ្សេង​ៗ​ក្នុង​រាង​កាយ។ យ៉ាង​ណា​មិញ ក្នុង​ផ្លែ​ប៊ើរ​មួយ មាន​ប្រមា​ណ​ ​២៤០​​​កាល់ឡូរី ដែល​ប្រហែល​ នឹង​១០ -២០​% នៃ​ចំនួន​កាល់ឡូរី ដែល​រាង​កាយ​​គួរ​ទទួល​បានក្នុង១​ថ្ងៃ ដូច​នេះ ការ​ទទួល​ទា​ន​​​ផ្លែ​​ប៊ើរ​ច្រើន នឹង​បង្ក​បញ្ហា​​ផង​ដែរ គឺ​​ការ​ស្ទះ​សរសៃ​ឈាម​ក្រហម ដោយ​សារ​សារធាតុ​កាល់ឡូរី​នេះ​។

៣. សារាយ​សមុទ្រ
ពពួក​សារាយ សមុទ្រ ជា​​ផលិត​ផល​ធម្មជាតិ​មួយ​ដ៏​ល្អ ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន B12 ល្អ​សម្រាប់​អ្នក​មិន​តម​សាច់។ បន្ថែម​ពី​នោះ​​សារាយសមុទ្រ​ក៏​មាន ជាតិ​អ៊ីយ៉ូដ​ និង​សារធាតុ​​សរសៃ​ (Fiber) ជំនួយ​ដល់​រាង​កាយ​។ ប៉ុន្តែ គួរ​ដឹង​ថា កម្រិត​ជាតិ​អ៊ីយ៉ូដ​ច្រើន​ក្នុង​រាង​កាយ​ នឹង​ធ្វើ​ឱ្យ​ក្រពេញ​ទីរ៉ូអ៊ីត​ (ក្រពេញ​ស្ថិត​នៅ​ក) មាន​បញ្ហា ធ្វើ​ឱ្យ​កើន​ទម្ងន់​ ហើយ​ពិសេស​ជាង​នេះ​ទៀត សារាយ​ស​មុទ្រ​​ក៏​សំបូរ​ជាតិ​ដែក​ច្រើន នឹង​បង្ក​ជា​បញ្ហា​រលាក​ស្បែក និង​​បញ្ហា​ថ្លើម។

៤. ផលិត​ផល​ពី​សណ្តែក​សៀង
ទឹក​សណ្តែក តៅ​ហ៊ូ ពពុះ​សណ្តែក សុទ្ធ​សឹង​ផ្សំធ្វើ​ពី​សណ្តែក​សៀង​ ដែល​​​សំបូរ​វីតាមីន​ B កាក​សរសៃ​ (Fiber) ម៉ាញ៉េស្យូម និង​ប្រូ​តេ​អ៊ីន​ទៅ​ដល់​រាង​កាយ។ ប៉ុន្តែ​គួរ​គប្បី​​ដឹង​ថា សារធាតុ​នៅ​ក្នុង​សណ្តែក​សៀង​ទាំង​នោះ អាច​បង្អាក់​ប្រសិទ្ធភាព ថ្នាំពេទ្យមួយ​ចំ​នួ​ន​​នៅ​ពេលយើងប្រើថ្នាំទាំងនោះ ដើម្បីព្យាបាលជំងឺ នេះគឺដោយសារតែមានប្រតិកម្មទៅរំខានដល់អ័រម៉ូនមួយចំនួន​ក្នុង​រាង​កា​យ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Lazuly

ព័ត៌មាន​ទាក់ទង​

Loading...