រដូវត្រជាក់ មកស្គាល់អាហារ​ដែលជួយបង្កើន​កម្រិតវីតាមីន D ដល់រាងកាយ

សុក្រ, ០៤ ធ្នូ ២០២០

ការមកដល់នៃរដូវរងា សីតុណ្ហភាពត្រជាក់ជាងធម្មតា រីឯសំខាន់ពន្លឺព្រះអាទិត្យតិចជាងប្រក្រតី។ បែប​នេះ​វា​អាច​បង្ក​បញ្ហា​ដល់​រាង​កាយ ពីព្រោះពន្លឺព្រះអាទិត្យជាកម្ដៅដែលអាចឲ្យយើងទទួលកម្រិតវីតាមីន D ថមថយចុះ។ ហេតុ​អ្វី​យើង​ត្រូវ​ការវា?

វីតាមីន​ D ដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំរបស់យើង ហើយមានសារៈ​សំខាន់ណាស់ក្នុង​ការ​ការ​ពារ​ជំងឺ​ផ្សេងៗ​ដែល​អាចគំរាម​កំហែងដល់​អាយុជីវិតរួមមាន ជំងឺទឹកនោមផ្អែម ការធ្លាក់ទឹកចិត្ត និងជំងឺមហារីក។ល។ កុំបង្អង់​យើង​សូម​បង្ហាញ​ជូន​អាហារដែល​បន្ថែមនូវវីតាមីនD ជំនួសឲ្យពន្លឺនារដូវត្រជាក់នេះ។

១. ត្រីសាល់ម៉ុន

ម្ហូបមួយក្នុងចំណោមអាហារពេញនិយមបំផុតនៅក្នុងបញ្ជីវីតាមីន D គឺត្រីសាល់ម៉ុn ដែលលោកអ្នក​អាចរក​បាន​គ្រប់​កន្លែង​​ ហើយ​ក៏ត្រូវ​បាន​បម្រើតាម​ហាងដទៃដែរ។  ត្រីសាល់ម៉ុងនបង្កើន​វីតាមីន D ជាប្រភពអូមេហ្គា ៣ និងប្រូតេអ៊ីន​ផង​ដែរ​។

២. ត្រីម្យ៉ាងរូបរាងដូចឥន្ធនូ

ត្រីឥន្ធនូ ១០០ ក្រាមនឹងផ្ដល់នូវបរិមាណវីតាមីន D ប្រចាំថ្ងៃដែលរាងកាយត្រូវការ។ ត្រីនេះសំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ផងដែរ រួមមាន វីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីន​ច្រើនទៀត។

៣. បង្គា

បង្គាគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីនD ហើយវាមានគុណប្រយោជន៍នៃជាតិខ្លាញ់ទាបបំផុត។ បង្គាក៏ផ្ទុក​បរិមាណ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​ដែលមាន​សុខភាពល្អដែរ។

៤. ស៊ុត

ស៊ុតជាប្រភពនៃសារធាតុចិញ្ចឹមដ៏អស្ចារ្យជាពិសេសគឺផ្នែកពណ៌លឿង ផ្ដល់ឱ្យអ្នកនូវវីតាមីន D ។ ស៊ុតក៏ផ្ទុកនូវអាស៊ីដ​អា​មី​ណូ ​ខ្លាញ់ និងប្រូតេអ៊ីន។

៥. ផ្សិត

ផ្សិតបង្កើនកម្រិតវីតាមីន D ជាប្រភពវីតាមីន B និងប៉ូតាស្យូមផងដែរ។

៦. ត្រីធូណា

ត្រីធូណា គឺជាទីពេញនិយមរបស់អ្នកហាត់ប្រាណដើម្បីទទួលបានប្រូតេអ៊ីនដែលគ្មានខ្លាញ់។

៧. ត្រីសាឌីន

ត្រីសាឌីនតូចតែជាអាហារដែលមានជីវជាតិច្រើនបំផុត ដោយផ្ទុកនូវប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ និងអូមេហ្គា ៣ ។

៨. ប្រេង Cod

ប្រេង cod គឺជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន D វីតាមីន A និងអូមេហ្គា ៣ ជួយជំនួសពន្លឺព្រះអាទិត្យបាន នៅខែត្រជាក់៕

អត្ថបទផ្ដល់សិទ្ធិ៖ kampuchethmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...