ទឹកក្តៅមួយកែវរាល់ពេលព្រលឹម ដូចជាឱសថធម្មជាតិសម្រាប់ជីវិតយឺនយូរ

អាទិត្យ, ០៦ ធ្នូ ២០២០

ជនជាតិ​ចិន​ចាត់ទុក​ទឹកក្តៅ​ថា​ជាឱសថព្យាបាលសុខភាព​ដែល​គេតែង​ធ្វើជារឿងដំបូងមុនគេ​នៅពេលព្រឹក និង​មុន​ពេ​ល​ចូល​គេ​ង ​ហើយ​ទទួលបានអត្ថប្រយោជន៍ផ្នែក​សុខភាពដ៏ល្អស្មានមិនដល់។

ទឹកក្តៅដែល មាន​បន្ថែម​ក្រូចឆ្មាមួយចំណិតតូច​​ជំរុញវីតាមីនសេ​ដែល​វីតាមីននេះមាន​ប្រសិទ្ធិភាពតែពេល​ព្រលឹម​ប៉ុណ្ណោះ។​

ក្រៅពីនោះ​ទឹកក្តៅអាចជួយ​ បំបាត់ការកកស្ទះសំបោះរ​ច្រមុះ ជួយបន្ធូរប្រហោងឆ្អឹងដែលស្ទះ ហើយថែមទាំងអាចបំបាត់​កា​រ​ឈឺ​ក្បា​ល ​​កម្ចាត់​ភ្នាសរំអិល​ក្នុង​បំពង់ក។ល។​

ជាទូទៅ​ ការទទួលទានទឹកក្តៅ ពេលព្រឹក​ឡើង ជួយសម្រួលការ​បន្ទោបង់​និងធ្វើឱ្យផ្នែក​រំលាយអាហារធ្វើការ​បានយ៉ាង​សក​ម្ម​ទៀ​ត​​។ នៅពេលទឹកក្តៅ​ធ្វើចលនាឆ្លងកាត់ក្រពះនិងពោះវៀន សរីរាង្គរំលាយអាហារ​ទទួលបាន​ជាតិទឹកល្អប្រសើរ​ដើម្បី​សម្អា​ត​កំ​ចាត់​កាកសំណល់សល់ពីយប់។

មិនតែប៉ុណ្ណោះការទទួលទានទឹកក្តៅ​ អាចធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលស្ងប់ នៅពេលមុនចូលសម្រាក បើ​យើង​កំពុង​មា​ន​អារម្មណ៍ឈឺនិងអាច​កាត់បន្តយទៅ​ឈឺតិចជាងមុនបាន​។ អ្នកដែលមានជំងឺរលាកសន្លាក់ គួរ​ទទួលទាន​ទឹកក្តៅដើម្បីធ្វើឱ្យ​ប្រ​ព័ន្ធ​​សរសៃប្រសាទកណ្តាលស្ងប់។

ទឹកក្តៅ ថែមទំាងអាច ជួយបំបាត់អាការៈទល់លាមកដោយវាចូលទៅ​ធ្វើ​ឱ្យពោះវៀនកន្ត្រាក់ ព្រោះ​កាកសំណល់ចាស់ដែល​ជា​ប់​នៅ​ក្នុង​ពោះវៀនយូរ អាចធ្វើឱ្យទល់លាមកបាន។

អនុសាសន៍ទូទៅពីអ្នកជំនាញ​គឺ មនុស្សពេញវ័យគួរផឹកទឹក ៨ កែវ យ៉ាងហោច​ ក្នុងមួយថ្ងៃ។ ការចាប់ផ្តើម​ថ្ងៃនីមួយៗ ដោយ​កា​រ​ទ​ទួល​ទានទឹកក្តៅ​និង​ការចូលគេង​ជាមួយ​ទឹកក្តៅ​ក៏​អាចជួយ​សម្រកទម្ងន់និង​ធ្វើអោយប្រសើរឡើងនូវចលនាឈាមរត់ កាត់ បន្ថ​យ​កម្រិតស្ត្រេសលែង​មាន​អារម្មណ៍ថប់បារម្ភ​ និង​ អាចជួយការកម្ចាត់ជាតិពុល​នៅក្នុងបរិដ្ឋានរស់នៅ​ដ៏គ្រោះ​ថ្នាក់នា​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...