រាងកាយមនុស្សគ្រប់រូបគួរតែមានប្រព័ន្ធភាពស៊ាំ ដែលបានមកពីបណ្តាភេសជ្ជៈទឹកកៀបស្រស់ៗ ចេញពីបន្លែឬផ្លែឈើផ្សេងៗ មិនបណ្តាលរាគរូស មិនចុកឆ្អល់ លើកលែងតែយើងលាងមិនស្អាត ឬផ្លែទំាងនោះរលួយមិនស្រស់។
ម្នាស់ស្រស់ជាទិព្វមន្ត ដែលមានប្រសិទ្ធិភាពខ្លាំង ក្នុងការជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំយើងកាន់តែរឹងមាំមិនថាមានវ័យចំណាស់ណាទេ។ ការគិតថា ផឹកទឹកម្នាស់ទៅក្នុងពោះទទេនៅពេលព្រឹកព្រហាមនាំឱ្យកាត់ ឬខូចក្រពះ គឺជាគំនិតប៉ាន់ស្មានដ៏បុរាណ។
វាមិនពិត!!!! និងផ្ទុយទៅនឹងការរកឃើញរបស់វិទ្យាសាស្ត្រទំាងស្រុង។
ដោយសារតែម្នាស់ស្រស់ មានផ្ទុកវីតាមីនសេ និងជាតិប្រូមីលីន Promelain ក៏ដូចជាសារធាតុចិញ្ចឹមផ្សេងៗច្រើនទៀត អាចចូលទៅបង្កើតអត្ថប្រយោជន៍ច្រើនដល់រាងកាយ ពិសេសពេលផឹកឱ្យបានពេលក្រោកមកភ្លាមព្រោះថា ក្រោយព្រឹកព្រលឹម វីតាមីនវាបានធ្លាក់ចុះ អស់ច្រើនភាគរយគួរឱ្យស្តាយ។ ទឹកផ្លែឈើនេះនឹងមិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេតែថែមទាំងធានាបាននូវអាយុយឺនយូរទៀត។
ហេតុអ្វីបានជាគួរផឹកទឹកម្នាស់នៅក្នុងក្រពះរាល់ព្រឹក?
អត្ថប្រយោជន៍ដំបូង គឺវាសម្បូរជាតិ ផ្ទុកវីតាមីន CនិងA ជាតិបេតាការ៉ូទីន ដែលល្អសម្រាប់ភ្នែកបំផុត។ ប្រសិនបើយើងនៅភ្នំពេញលេងទូរស័ព្ទច្រើន គួរផឹកទឹកម្នាស់រាល់ថ្ងៃតែម្តង វាសឹងថាបំបាត់បញ្ហាភ្នែកលឿនជាផ្លែការ៉ុត។
អត្ថប្រយោជន៍ ទី២
ការសិក្សាបានបង្ហាញថា ជាតិ Promelain នៅក្នុងផ្លែម្នាស់នIមួយៗ ដើរតួនាទីយ៉ាងសំខាន់ ការពាររាឌីកាល់មហារីកឱ្យងាប់ក្រញ៉់ងៗ ពេលវាកកើតមកដំបូងៗ។ ដូច្នេះដើម្បីចៀសវាងជំងឺមហារីក គ្មានវិធីការពារណាអាចល្អជាងប្រើទឹកម្នាស់នៅក្នុងពោះទទេរៀងរាល់ព្រឹកទេ។
អត្ថប្រយោជន៍ ទី៣
ទឹកម្នាស់អាចដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារំលាយអាហារ។ វាជួយក្នុង ជាអទិភាពនៃការរំលាយអាហារតាមរយៈជាតិ bromelainដ៏សំបូរដដែលនោះ ។
អត្ថប្រយោជន៍ទី៤
ម្នាស់មានផ្ទុកជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ សមាសធាតុផ្សំ២នេះ ដើរតួយ៉ាងងាយស្រួលក្នុងការរុញច្រានបណ្តាសារធាតុពុលចេញពីរាងកាយ។
អត្ថប្រយោជន៍ទី៥
ទឹកម្នាស់ ជួយថែទំាសំអាតថ្លើមឱ្យស្អាត និងឥទ្ធិពលជាក់លាក់មួយចំនួនដែលការពារធ្មេញ និងអញ្ចាញ ធ្វើឱ្យធ្មេញស្អាតផងដែរ។
អត្ថប្រយោជន៍ ទី៦
ដោយសារតែ ម្នាស់មាននៅក្នុងអ៊ីយ៉ូតនិងប្រូមូលីនវាមានតួនាទីសំខាន់ ក្នុងការដោះស្រាយបញ្ហាផ្លូវដង្ហើមយ៉ាងមានសក្តានុពលបំផុត។
អត្ថប្រយោជន៍ចុងក្រោយ
អត្ថប្រយោជន៍ដ៏ល្អបំផុតនៃការផឹកទឹកម្នាស់ គឺវាជួយកាត់បន្ថយការរលាកផ្នែកនានា នៃរាងកាយ មិនថាថ្លើម ឬសន្លាក់។ល។ ការហូបក្រោយអាហារពេលព្រឹកបានបាត់វីតាមីនច្រើនណាស់ វិធីនេះ សម្រាប់តែអ្នកដែលមានបញ្ហាក្រពះធ្ងន់ធ្ងរ ត្រូវបានហាមដោយពេទ្យទើបត្រូវញាំក្រោយអាហារវិញ៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ ហាណា