សណ្ដែកបណ្ដុះគឺជាបន្លែម្យ៉ាងងាយរក និងងាយទទួលទាន ហើយវាជួយនូវប្រព័ន្ធភាពស៊ាំរបស់មនុស្សឲ្យដំណើរការបានល្អ។
តើគុណប្រយោជន៍ទាំងនោះគឺជាអ្វី?
១. ធ្វើឱ្យប្រសើរឡើងនូវភាពស៊ាំក្នុងរាងកាយ
ពន្លករបស់សណ្ដែកបណ្ដុះ សំបូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមជំរុញឱ្យកោសិកាឈាមសការពាររាងកាយប្រឆាំងនឹងការបង្ករោគ។ វាជួយប្រឆាំងអុកស៊ីតកម្មនៃមីក្រូសារជាតិ ដ៏មានឥទ្ធិពល បន្សាបរ៉ាឌីកាល់ដែលជាធាតុបង្កជំងឺ និងធានាថារាងកាយ នឹងមានសុខភាពល្អ ។
២. ជំរុញការរំលាយអាហារ
ណ្ដែកជាគ្រាប់ធញ្ញជាតិនៃថាមពលអង់ស៊ីមសំខាន់ៗ ដែលរាងកាយមិនអាចទទួលបាន តាមរយៈអាហារ ។ ការបញ្ចូលអង់ស៊ីមនេះ ផ្ដល់ឱ្យការរំលាយអាហាររបស់អ្នកមានសុខភាពល្អ។ វាមានជាតិប្រូតេអ៊ីនខ្ពស់ ដែលជាសារធាតុចិញ្ចឹមមានសារសំខាន់ សម្រាប់ការបង្កើតកោសិកាការជួសជុលសរីរាង្គ ការលូតលាស់ឆ្អឹង និងសាច់ដុំ។
៣. ជួយអ្នកសម្រកទម្ងន់
សណ្ដែកបណ្ដុះជួយដល់រាងកាយនូវការផ្គត់ផ្គង់វីតាមីន និងសារធាតុរ៉ែ ថែមទាំងមានកាឡូរីទាបជាងអាហារផ្សេង។ សណ្ដែកបណ្ដុះមិនធ្វើឱ្យទម្ងន់កើនឡើង ឬបង្កើនហានិភ័យនៃការធាត់ឡើយ។
លើសពីនេះទៅទៀត ជាតិសរសៃរបស់វាជួយធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ វាក៏រារាំងការបញ្ចេញអ័រម៉ូនឃ្លាន ដែលហៅថាហ្គឺរ៉ាទីន ដែលទទួលខុសត្រូវក្នុងការប្រាប់ខួរក្បាលអ្នកថា រាងកាយចេះតែឃ្លាន។
៤. អាចជួយព្យាបាលភាពស្លកសាំង
ពន្លកសណ្ដែកមានផ្ទុកជាតិរ៉ែដាន ជាតិដែក និងទង់ដែង ដែលចាំបាច់សម្រាប់គ្រប់គ្រងសុខភាពឈាមរបស់អ្នក។ សារធាតុរ៉ែទាំងនេះ ជួយរក្សាចំនួនកោសិកាឈាមក្រហម និងបង្កើនចរាចរឈាមដែលជាហេតុធ្វើឲ្យកោសិកា បញ្ជូនអុកស៊ីហ្សែនទៅសរីរាង្គ។
៥. ការពារជំងឺភ្នែកឡើងបាយ
ការសិក្សាបានបង្ហាញថា របបអាហារដែលសំបូរទៅដោយវីតាមីន A អាចការពារការវិវត្តនៃជំងឺភ្នែកឡើងបាយ និងការចុះខ្សោយនៃភ្នែកដែលទាក់ទងនឹងអាយុ។ វាក៏អាចជួយរក្សាកញ្ជក់ខាងក្រៅនៃកែវភ្នែករ ឱ្យមើលឃើញកាន់ច្បាស់ដែរ។
សមាសធាតុមួយក្នុងចំណោមសមាសធាតុសំខាន់ៗនៃ Rhodopsin ដែលជាប្រូតេអ៊ីននៅក្នុងភ្នែក នឹងជួយឱ្យអ្នកមើលឃើញក្នុងស្ថានភាពដែលមានពន្លឺទាប៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ សាង ស្រីល័ក្ខ