ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ រូបមន្តងាយៗ ៣ មុខ​នេះ​ ជាសះស្បើយ​វិញ​ហើយ

ចន្ទ, ១៩ មេសា ២០២១

ជំងឺ​ផ្តាសាយងាយកើតណាស់ មិនថា ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ។ ចំពោះ​មនុស្ស​ពេញវ័យ ឬ​ចាស់ៗ បើ​សិន​ជា​មាន​អាការៈ​ផ្តាសាយ​តិ​ច​តួច ​មិនបាច់​បារម្ភ​ពេក​ទេ គ្រាន់​តែ​ញ៉ាំ​ភេសជ្ជៈ​ទាំង ៣ មុខ​នេះ នោះ​អាការៈ​នឹង​ធូរ​ស្បើយ​វិញ។

១. ញ៉ាំ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ឃ្មុំ

យក​ទឹក​ក្តៅ​ឧណ្ហៗ ដាក់​ក្នុង​កែវ រួច​ច្របាច់​ក្រូចឆ្មារ ២ ឬ ៣ ចំណិត​ចូល​តាម​ចំណង់​ចំណូលចិត្ត រួច​ដាក់​ទឹក​ឃ្មុំ ១ ស្លាបព្រា​កា​ហ្វេ​។ ​ធ្វើ​បែប​នេះ​ញ៉ាំ ៣ដង/ថ្ងៃ នោះ​អាការៈ​ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ នឹង​ធូរ​ស្បើយ។

រូបភាពតំណាង

២. ញ៉ាំទឹក ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន

ការ​ញ៉ាំ​ទឹក​សុទ្ធ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន​អាច​បង្ការ​ពី​ជំងឺ​ផ្តាសាយ។ តែ​សិន​ជា​យើង​កំពុង​ផ្តាសាយ រាងកាយ​យើង​ខំ​ប្រឹង​ប្រ​យុ​ទ្ធ​​នឹង​ការ​ឆ្លង​មេរោគ ទើប​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ព្យាយាម​ញ៉ាំ​ទឹក​ក្តៅ​គ្រប់​ពេល​នេះ ផ្តាសាយ​នឹង​​ឆាប់​បាត់​ទៅ​វិញ។

រូបភាពតំណាង

៣. ញ៉ាំ​តែ​ខ្ញី

វិធី​នេះ​ក៏​ជួយ​បំបាត់​ផ្តាសាយ​លឿន​ដែរ យើង​អាច​ប្រើ​ខ្ញី​ស្រស់ ឬ​ខ្ញី​ក្រៀម មក​ដាំ​ទឹក​ផឹក ឬ​ឆុង​ទឹក​ក្តៅ​ផឹក​ជា​ប្រចាំ​នោះ ១–២ ថ្ងៃ​ក្រោ​​យ​នឹង​ជា​ឡើង​វិញ​ហើយ។ គ្រាន់​តែ​ការ​ប្រើ​ខ្ញី​ស្រស់​រាង​ក្រពុល​ពិបាក​ញ៉ាំ​បន្តិច មិន​ឈ្ងុយ​ដូច​ខ្ញី​ក្រៀម​នេះ៕

រូបភាពតំណាង

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...