ផឹក​កាហ្វេ​ត្រឹម​តែ ​១ ​ឬ ​២ ​កែវ ​ក្នុង១ថ្ងៃ ​ល្មមអាចជួយ​សម្រក​ទម្ងន់​ដោយ​មិនដឹងខ្លួន​

សុក្រ, ២៣ មេសា ២០២១

គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ខ្លះ​ហើយ​ពី​ប្រយោជន៍​របស់​កាហ្វេ ដែល​មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​មួយ​ពេញ​និយម តែកាហ្វេថែម​ទាំង​ផ្តល់​គុ​ណ​ស​ម្បត្តិ​​​មួយ​ចំនួន​ដល់​រាង​​កាយ​ទៀត​ផង។ ថ្មី​ៗ​នេះ ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​នៅប្រទេស​សិង្ហបុរី​បាន​បង្ហាញ​នូវ​ហេតុផល​​មួយ ថា​កា​​ហ្វេ​​ជួយ​ឱ្យ​អ្នក​ធាត់​​ស្រក​ទម្ងន់​ដោយ​សារ​ភេសជ្ជៈ​នេះ។

ការ​ស្រាវជ្រាវ​​ដោយក្រុម​ការងារ​សាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បាន​សិក្សា​​ពិនិត្យ​លើ​ឥទ្ធិពល​កាហ្វេ​​​​ទៅ​លើ​រាងកាយ ដោយ​បាន​​តាម​ដាន​លើ​​ការ​ទទួលទាន​កាហ្វេ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​១២៦​នាក់​នៅ​ប្រទេស​សិង្ហបុរី ដែល​ពួក​គេ​ទាំង​នោះ ភាគ​ច្រើន​ជា​អ្នក​មាន​បញ្ហា​ធាត់​លើស​ទម្ងន់​។

រូបភាពតំណាង

ក្នុង​​ការ​តាម​ដាន​រយៈ​ពេល​៦​ខែ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទម្ងន់​ជា​សរុប​របស់​អ្នក​ស្ម័គ្រ​ចិត្ត​​បាន​ស្រក​​ប្រមាណ​៤ភាគរយ ពិ​សេ​ស​​លើ​អ្នក​ដែល​បាន​ទទួលទាន​​កាហ្វេ​ប្រមាណ​៤​ពែង​​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

ជា​មួយ​លទ្ធផល​នេះ លោក​ Derrick Johnston វេជ្ជបណ្ឌិត​ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​ឱ្យ​ដឹង​ថា ការណ៍ដែលកាហ្វេ​បាន​ជួយ​ឱ្យ​រា​ង​កាយ​មនុស្ស​ស្រក​ទម្ងន់ នោះ​ក៏​ព្រោះ​សារធាតុ​កាហ្វេអ៊ីន​ បាន​ជួយ​ជំរុញ​ប្រតិកម្ម​រំលាយ​អាហារ​​​ក្នុង​រាង​កាយ ដែល​ជា​ហេតុ​នាំ​ឱ្យ​​​ធាតុ​កាល់ឡូរី​ក្នុង​ខ្លួន​ ត្រូវ​បាន​ដុត​រំលាយ​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។

រូបភាពតំណាង

ទោះ​ជា​យ៉ាង​ណា លោក​ Connie Diekman អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​​នៃ​វិទ្យាស្ថាន​​​ស្រាវជ្រាវ​ពី​របប​អាហារ​នៃ​សហរដ្ឋអាមេរិក បា​ន​លើក​ឡើង​ថា លោក​ទទួល​ស្គាល់​ថា​កាហ្វេ​ពិត​ជា​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ពិត​មែន ប៉ុន្តែ​ការ​ទទួល​ទាន​កាហ្វេច្រើន​ ពិសេស​ក្នុង​​បរិមាណកាហ្វេ​៤​ពែង ដូច​ករណី​ខាង​លើ អាច​​​បង្ក​ឥទ្ធិពល​មួយ​ចំនួន​ដល់​រាង​កាយ​ផង​ដែរ ដូច​ជា ឈឺ​ក្បាល បេះដូង​លោត​ញា​ប់​ ​ឈឺ​ក្រពះ​ ជា​ដើម។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗ បាន​បង្ហាញ​​ស្រដៀង​គ្នា​ថា ការទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​ត្រឹម​តែ ១-២​ពែង​ក្នុង១​ថ្ងៃ គឺ​អាចល្មម​គ្រប់​គ្រា​ន់​ដែល​ផ្តល់​ប្រយោជន៍​​ឱ្យ​រាង​កាយ​ ហើយ​កាហ្វេនឹង​ជំរុញ​ប្រសិទ្ធិភាព​បន្ថែម ​សម្រាប់​អ្នក​ចង់​ស្រក​គីឡូ​ដោយ​ការ​ហាត់​ប្រា​ណ​​៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...