ឧស្សាហ៍ហូបផ្សិត អាចកាត់បន្ថយហានិភ័យជំងឺមហារីក បាន ៤៥ ភាគរយ

សៅរ៍, ២៤ មេសា ២០២១

ការសិក្សាស្រាវជ្រាវបង្ហាញថា​ ការបន្ថែមផ្សិតចូលក្នុងរបបអាហារប្រចាំថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជំងឺមហារីករដ្ឋ Penn សហរដ្ឋអាមេរិក បានវិភាគលើការសិក្សាចំនួន ១៧ អំពីជំងឺ​មហារីកនិង​ការ​ទទួ​លទានផ្សិតដែលបោះពុម្ពផ្សាយចាប់ពីឆ្នាំ ១៩៦៦ ដល់ឆ្នាំ ២០២០ ហើយបានរកឃើញថា ការបរិភោគផ្សិតត្រឹមតែ ១៨ ក្រាម អា​ច​កាត់បន្ថយហានិភ័យនៃជំងឺមហារីករហូតដល់ ៤៥ ភាគរយ។

រីឯការសិក្សាជាច្រើនពីមុនៗ បានអះអាងដែរថា ការទទួលទានផ្សិតនឹងនាំឱ្យមានការថយចុះហានិភ័យនៃជំងឺមហារីករួមមាន ជំ​ងឺ​ម​ហា​រីកក្រពេញប្រូស្តាត មហារីកមាត់ស្បូន និងមហារីកសុដន់។

រូបភាពតំណាង

លោក Richie សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខភាពសាធារណៈនិងឱសថសាស្ត្រនៅវិទ្យាស្ថានមហារីករដ្ឋ Penn មានប្រសាសន៍​ថា ​“ការរកឃើញទាំងអស់ផ្តល់នូវភស្តុតាងថា ផ្សិតអាចការពារប្រឆាំងនឹងជំងឺមហារីក” ។ បន្ថែមពីលើនោះ ទោះបីយើងញ៉ាំវា​ច្រើន​ក៏​​ដោ​យ ក៏មិនបង្កហានិភ័យអ្វីដែរ ហើយអត្រាកើតមហារីកនៅតែថយចុះ។

ផ្សិតជាប្រភពដ៏ល្អនៃប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអ្នកជំនាញបានទទួលស្គាល់ជា​យូ​រ​​មក​ហើយ។ វាមានប្រវត្តិប្រើជាឱសថនៅតំបន់អាស៊ីពីអតីតកាល ប៉ុន្តែអត្ថប្រយោជន៍សុខភាពថ្មីៗរបស់វាទើបតែរក​ឃើញ​ក្នុង​ប៉ុ​ន្មាន​​ទសវត្សនេះទេ។

ការសិក្សាជាច្រើនបង្ហាញថា ផ្សិតអាចជួយប្រឆាំងនឹងការរលាក ក៏ដូចជាប្រឆាំងនឹងការសាយភាយជាតិគីមីបានយ៉ាងល្អ។ អ្វី​ដែ​ល​គួរ​ឱ្យចាប់អារម្មណ៍ផ្សិតមានផ្ទុកសារធាតុ ergothioneine ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំង​ការរលាកដែលអាច​សំ​យោ​​គដោយខ្លួនឯងបាននៅក្នុងរាងកាយមនុស្ស។ បន្ថែមពីលើសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ វាអាចជួយការពារ​ប្រ​ឆាំង​នឹងភាពតានតឹងផងដែរ។

រូបភាពតំណាង

ការទទួលទានផ្សិត ៣ ដងឬច្រើនជាងនេះក្នុងមួយសប្តាហ៍ នាំឱ្យហានិភ័យជំងឺមហារីថយចុះ ១៧ ភាគរយ បើធៀបនឹងអ្នកដែល​ញ៉ាំ​ផ្សិត​​តិចជាងម្តងក្នុងមួយសប្តាហ៍។ ផ្សិតប្រមូលផ្តុំជាមួយនឹងប្រូតេអ៊ីនប្រឆាំងនឹងជំងឺមហារីកហៅថា interferon alpha អាច​កា​ត់​បន្ថ​យ​ការលូតលាស់កោសិកាមហារីកប្លោកនោម និងក្រពេញប្រូស្តាតចំពោះអ្នកជំងឺរហូតដល់ ៧៥ ភាគរយ។ នេះបើតាមការសិ​ក្សា​ដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ New York កាលពីឆ្នាំ ២០០៩។

ទោះយ៉ាងណា ផ្សិតខ្លះមិនមានគុណប្រយោជន៍ចំពោះសុខភាពនោះទេ ជាពិេសសផ្សិតមួយចំនួនអាចឱ្យនាំ​អ្នកទទួលទានពុល​ស្លា​ប់​បាន ដូច្នេះត្រូវប្រយ័ត្នចំពោះផ្សិតដែលមិនស្គាល់៕


អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...