មធ្យោ​បាយ​​ងាយៗ​​ទាំង ៥ ​ជួយ​សម្រក​​ទម្ងន់​​នៅពេល​យប់​

ចន្ទ, ១០ ឧសភា ២០២១

រវល់មិនលស់ថ្ងៃ រៀនផង ធ្វើការផង ញ៉ាំក៏ច្រើន ហើយអត់ពេលហាត់ប្រាណ ចឹងហើយបានគីឡូឡើងស្រឺតៗ។ ពិសេសស្រីៗ គឺ​ពិ​បាកគ្រប់មុខ ស្គមពេកក៏ពិបាក ម៉ាប់ពេកក៏ពិបាក ហើយពិបាកបំផុត ពេលថ្លឹងគីឡូ។ មានរបៀបច្រើនសម្រាប់សម្រកទម្ងន់ នេះជា​ប្រា​ប់គន្លឹះខ្លះៗជួយឲ្យស្រកគីឡូបាននៅពេលយប់ ដើម្បីសាកល្បង៖

១- ឆ្លៀតហាត់ប្រាណខ្លះពេលយប់

គ្នាយើងខ្លះប្រើពេលលើស ៨ ម៉ោង ឬក្រោកម៉ោង ៥ ព្រឹក មិនរួច ទើបគ្មានពេលហាត់ប្រាណ។ ហាត់ប្រាណអីក៏បាន ឲ្យតែបែក​ញើ​ស។ រវល់ពេញមួយថ្ងៃ ប្រាកដជាហត់នឿយ ហើយស្ត្រេស ចឹងត្រូវបញ្ចេញញើសខ្លះ ពេលយប់កាន់តែល្អ បើធ្វើបាន​ទៀង​ទា​ត់ ​​ហើយវាជួយកាត់បន្ថយស្ត្រេស និងគេងបានស្កប់។

រូបភាពតំណាង

២- រើសអាហារពេលល្ងាច

អ្នកចូលចិត្តប្រៃ គួរកាត់បន្ថយ ព្រោះអាហារពេលល្ងាចដែលមានជាតិប្រៃច្រើន ធ្វើឲ្យមានអារម្មណ៍ថាធាត់នៅព្រឹកថ្ងៃបន្ទាប់ ដោយ​សារ​អំបិលនៅក្នុងប្រព័ន្ធរំលាយអាហារពេញមួយយប់ និងរក្សាជាតិទឹកក្នុងរាងកាយធ្វើឲ្យយើងឡើងទម្ងន់។

៣- ផឹកទឹកឲ្យបានច្រើន

រាងកាយខ្វះជាតិទឹកមិនបានទេ ចឹងត្រូវញ៉ាំទឹកឲ្យច្រើន វាអាចជួយឲ្យស្រកគីឡូ និងធ្វើឲ្យស្បែកស្រស់ថ្លា។ ចង់កុំឲ្យទៅបន្ទប់​ទឹក​ច្រើ​នពេលយប់ គួរផឹកទឹកមួយម៉ោងមុនគេង។

រូបភាពតំណាង

៤- បន្ទប់គេងកាន់តែងងឹតកាន់តែល្អ

ពេលនៅក្នុងងងឹត រាងកាយនឹងផលិតអ័រម៉ូន ម៉េតូនីន ដើម្បីជួយដុតបំផ្លាញកាឡូរី។ បើរៀបចំបន្ទប់គេងកាន់តែងងឹតខ្លាំង (គួរមាន​ពន្លឺ​គ្រប់គ្រាន់ពេលថ្ងៃ ដូចជាប្រើវាំងននខ្មៅ) អាចស្រកទម្ងន់បាន។

រូបភាពតំណាង

៥- បន្ទប់ត្រជាក់

បើយើងស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំង (ប្រើម៉ាស៊ីនត្រជាក់) រាងកាយត្រូវការថាមពលច្រើនដើម្បីរក្សាកម្ដៅឲ្យកក់ក្ដៅ។ គេង​ក្នុង​សី​តុ​ណ្ហភាពត្រជាក់អាចជួយដុតបំផ្លាញកាឡូរី និងសម្រកគីឡូបានខ្លះ៕

ចុះជម្រើសគ្នាយើងចង់សម្រាកគីឡូ ធ្វើម៉េចវិញ?

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...