អត្ថប្រយោជន៍ច្រើន! ហូប​តៅហ៊ូ​រាល់ថ្ងៃ​ ដូច​ជួយ​យក​ជំងឺ​​ផ្សេងៗ​ចេញ​ពី​រាងកាយ

ព្រហស្បតិ៍, ១៣ ឧសភា ២០២១

តៅហ៊ូ​ជា​ប្រភេទ​អាហារ​ដែល​ចម្រាញ​ចេញ​ពី​សណ្ដែក​សៀង​និង​ប្រូតេអ៊ីន​ជា​ច្រើន ​ជួយ​រាងកាយ​ឲ្យ​រឹងមាំ​និង​អាយុ​វែង។បើ​សិន​អ្នក​ហូប​តៅហ៊ូ​ជា​ប្រចាំ ​វា​មាន​គុណ​ប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ ជា​ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​ដំ​កាត់​ផ្សេងៗ​ អាច​ជួយ​កា​ត់​បន្ថ​យ​​ហានិភ័យ​បាន​ច្រើន។

១. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

សាច់​ក្រហម​ដែល​ត្រូវ​បាន​កែច្នៃ​ច្រើន​តែ​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ ដែល​អាច​បង្កើន​កម្រិត​កូឡេស្តេរ៉ុល​អាក្រក់ (និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០២០ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ចលនា​បេះដូង​របស់​សមាគម​អាមេរិក​វ​បាន​ពិនិត្យ​ទិន្នន័យ​ពី​មនុស្ស ២០០,០០០ នាក់​​​​រក​ឃើញ​ថា​ ​ការ​ទទួលទាន​តៅហ៊ូ​តែ​មួយ​ដង​ក្នុង​មួយ​សប្តាហ៍ ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ១៨ ភាគរយ ​បើ​ធៀប​នឹង​អ្នក​ដែល​មិន​បរិភោគ​តៅហ៊ូ​សោះ។

រូបភាពតំណាង

២. បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២

មនុស្ស​ម្នាក់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី ២ រាងកាយ​របស់​ពួកគេ​ព្យាយាម​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ លើស​ពី​នេះ​ទៀត​​ការ​​សិ​ក្សា​ឆ្នាំ ២០២០ បាន​រក​ឃើញ​ថា​ការ​ទទួលទាន​តៅហ៊ូ​ប្រូតេអ៊ីន​សណ្ដែក​សៀង​និង​សណ្ដែក​ដែល​មាន​ជាតិ isoflavones ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ក្នុង​ចំណោម​ប្រជាជន​ជាង ៥៦០,០០០ នាក់។

៣. ការពារ​ខ្លួន​អ្នក​ពី​ជំងឺ​មហារីក

ការ​សិក្សា​ពិនិត្យ​ឡើង​វិញ​ចំនួន​ពីរ​បាន​រក​ឃើញ​ថា​បុរស​ដែល​ទទួលទាន​តៅហ៊ូ​ បាន​ជួប​ប្រទះ​នូវ​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ម​ហា​រីក​​ក្រពេញ​ប្រូស្តាត​ពី ៣២ ទៅ៥១ ភាគរយ។ ការ​សិក្សា​មួយ​ទៀត​បាន​បង្ហាញ​ថា ​ការ​ទទួលទាន​សណ្ដែក​សៀង​និង​តៅហ៊ូរួមគ្នា ​ត្រូវ​​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​កាត់បន្ថយ ៥៩ ភាគរយ​នៃ​ជំងឺ​មហារីក​ក្រពះ​ចំពោះ​ស្ត្រី។

រូបភាពតំណាង

៤. ជួយ​ការពារ​ការ​ពុក​ឆ្អឹង

ការ​ពិនិត្យ​តាម​បែប​វិទ្យាសាស្ត្រ​មួយ​មាន​ផ្ទុក​ទិន្នន័យ​ដែល​បង្ហាញ​ថា ​ការ​ទទួលទាន​តៅហ៊ូ​​ ប្រមាណ ៨០ មីលីក្រាម​ក្នុង​​មួយ​ថ្ងៃ​អាច​ជួយ​ការពារ​ការ​​ពុក​ឆ្អឹងទាំងបុរសនិងស្រ្តី៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សាង ស្រីល័ក្ខ

ព័ត៌មាន​ទាក់ទង​

Loading...