អាហារ ៦​ មុខនេះ មានអត្ថប្រយោជន៍ច្រើន ​ដែល​សម្បូរ​សារធាតុប្រឆាំង​​ជំងឺ​សាហាវ​ៗ

សុក្រ, ០៨ មករា ២០២១

អាហារ​ ពិត​ជា​សំខាន់​សម្រាប់​រាងកាយ​មនុស្ស​ម្នាក់ៗ ដោយ​ជួយ​បំបាត់​ការ​ស្រេក​ឃ្លាន​ ​ទ្រទ្រង់​សារពាង្គកាយ​ និងទប់​ស្កាត់​ឬអាច​ប​ង្ក​ជំងឺបានដូចគ្នា។ ​ប្រសិនពុំមាន​ការ​ប្រុងប្រយ័ត្នលើ​ការទទួលទានទេ វាអាច​បង្កផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរបាន។

ដោ​យ​ឡែក ​អាហារ​ប្រឆាំងអុកស៊ីតកម្ម ​​ជាអាហារដែលមាន​សមាស​ធាតុ​​ការពារ​​ការ​បំផ្លាញ​កោសិកា​ដែល​បណ្ដាល​មក​ពី រ៉ាឌី​កា​ល់​សេ​រី។ នៅ​ពេល​រ៉ាឌីកាល់សេរី​កើន​ឡើង​អាច​បណ្ដាល​ឱ្យ​មានជំងឺ​បេះដូង​ មហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត។ រីឯបន្លែ ផ្លែឈើ​ និ​ង​អា​ហារ​​មួយចំនួនដែលផ្ទុកសារ​ធាតុ​ប្រឆាំងអុកស៊ីតកម្ម ​រួមមានដូចជា៖

១. សូកូឡា​ខ្មៅ

សូកូឡា​ខ្មៅ ត្រូវបានអ្នកជំនាញអះអាងថា ​ពិត​ជា​ល្អ​ដល់​សុខភាព​ ព្រោះ​វា​មាន​សារ​ធាតុ​រ៉ែ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មខ្ពស់។ រី​ឯ​​កា​កាវ​ក្នុងសូកូឡាមាន​គុណ​សម្បត្តិ​​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។

២. ផ្លែប៊្លូប៊ឺរី

ផ្លែ​ប៊្លូបឺរី​ ​មាន​ការ​ឡូរី​ទាប​ សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​​ច្រើន​ជាង​បន្លែ​និង​ផ្លែឈើ​ផ្សេងទៀត។ ផ្លែ​ប្ល៊ូប៊ឺរី​តូចៗ​អាច​ប​ន្សាប​រ៉ាឌីកាល់សេរី​ដែលបង្ក​គ្រោះ​ថ្នាក់​ដោយកាត់​បន្ថយ​ការ​រលាក។

៣. ផ្លែ​ស្ត្របឺរី

ផ្លែ​ស្ត្របឺរី​ពណ៌​ក្រហម​មាន​ វីតាមីន​C ​និង​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្មច្រើន។ វា​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​ដែល​គេ​ហៅ​ថា anthoc​y​a​n​ins ហើយ​សារ​ធាតុ​នេះអាចជួយ​បន្ថយ​ជំងឺ​បេះដូង​ និង​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ចោល។

៤. សណ្តែក

សណ្ដែកគ្រប់ប្រភេទ ​​ងាយ​ស្រួល​រក ហើយវាមាន​ប្រយោជន៍ច្រើន​សម្រាប់​សុខភាព​។ វាសម្បូរ​ទៅ​ដោយ​សរសៃ ​និង​សារ​ធាតុ​ប្រ​ឆាំ​ង​​​អុក​ស៊ីតកម្ម​ ល្អចំពោះបញ្ហា​ពោះវៀន។ សណ្តែក​ក៏​ជួយ​ទប់ស្កាត់​ការ​លូតលាស់​កោសិកា​មហារីក​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​រាង​កា​យ​ផងដែរ។

៥. ប៊ែតរ៉ូត

ប៊ែតរ៉ូត​ មាន​រសជាតិ​ស្រាល​​ និង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ​ប៉ូតាស្យូម ជាតិ​ដែក អាស៊ីត​ខ្លាញ់ និងសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ប៊ែ​តរ៉ូត ​មាន​ផ្ទុក​សារ​ធាតុ​ម្យ៉ាង​ដែល​គេ​ហៅ​ថា Betalains ក្នុង​ការ​ប្រឆាំង​អុក​ស៊ីតកម្ម​​ជួយ​ការ​បន្ថយ​ជំងឺ​មហារីក​ក្នុង​ពោះវៀន​ធំ និង​បំពង់​រំលាយ​អាហារ។

៦. Spinach

បន្លែ​ពណ៌​បៃតង​ប្រភេទ​នេះ ​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រឆាំង​អុកស៊ីតកម្ម​និង​មាន​ការឡូរី​ទាប។ ស្ពៃខ្មៅ​ផ្ទុកសារធាតុ​ពីរ​ប្រភេទ​គឺ lut​ein ​និង zeaxanthin ប្រឆាំង​អុកស៊ីតកម្ម​ និង​ការពារ​ភ្នែក​របស់​យើង​ពី​ពន្លឺ​កាំរស្មី​យូវី​ដែល​បង្ក​គ្រោះថ្នាក់បានល្អ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...