ទម្លាយ​អាការៈ​ប្លែក​ៗ ​របស់​មនុស្ស​ដែល​កំពុង​តែ​ស្ថិត​ក្រោម​ឥទ្ធិ​ពល​នៃ​ស្នេហា​

ពុធ, ២០ ឧសភា ២០២០

2.9K

ជឿទេថា ស្នេហា​អាច​​ប្ដូរ​ការគិត​សកម្មភាពរបស់យើងាំនសដល់ប្តូរចរិតលក្ខណៈមនុស្ស? បើមិនដូច្នោះគេមិនថា ស្នេហា​ពិត​ជា​មាន​ឥទ្ធិ​ពល​ធំ​នោះ​ទេ​។

ស្នេហា​ជាទូទៅ អាចផ្លាស់ប្ដូរទម្លាប់ និងការគិតរបស់យើងឱ្យខុសប្លែកពីមុន ហើយពេលខ្លះអ្នកកំពុងមានស្នេហាខ្លួនឯង មិន​បាន​ទាំង​បាន​ចាប់​អារម្មណ៍​ផង​។

ជាពិសេសស្នេហាដំបូង ធ្វើឲ្យមនុស្សមើលឃើញពិភពលោកស្រស់ស្អាត ដូចពាក្យតៗគ្នាថា អ្វីៗប្រែពណ៌ស៊ីជម្ពូរគ្រប់ទីកន្លែង។

ខាងក្រោម​នេះ​អាច​អាការៈ​ប្លែក​ខុសពីមុន​​ក្រោយយុវវ័យ​មានស្នេហា៖

គិត​ពី​គេ​គ្រប់​ពេល៖ មិន​ថា​ធ្វើ​អ្វី​ ឬ ទៅ​ណា​គឺ​តែងតែ​មាន​គេ​ក្នុង​ចិត្ត ​​ហើយ​បើ​មាន​រឿង​អ្វី​គឺ​ចង់​ចែក​រំលែក​ជាមួយ​គេ​ជានិច្ច។

មានស្នាម​ញញឹម​លើមុខ៖ ឧស្សាហ៍ញញឹមញញែមម្នាក់ឯង ​រហូត​ដល់​ពេល​ខ្លះ​មិត្តភ័ក្ដិ ឬ​អ្នក​ផ្ទះ​ឆ្ងល់​ទៀត​ផង។

ពិភពលោកប្រែ​​ស្រស់​ស្អាត​៖ ទៅដល់ទី​ណាក៏បាន ឬ​ធ្វើ​អ្វី​​ក៏​មិនចេះ​ធុញ​ដែរ ​ឲ្យ​តែ​មាន​គេ​នៅ​ក្បែរគឺមាន​ក្ដីសុខ​និង​ស្កប់​ស្កល់​ហើយ​​។

រំភើប​ដោយ​គ្មាន​ហេតុផល៖ ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​គ្រប់​ពេល ​ព្រោះ​បានដឹង​ថា​ ខ្លួនកំពុង​មាន​មនុស្ស​ម្នាក់​ដែល​ចាំ​យក​ចិត្ត​ទុក​​ដាក់​​​ជា​មួយ​។

ស្រឡាញ់​ខ្លួន​ឯង៖ បើជាមនុស្សដែលធ្លាប់មានអារម្មណ៍​ស្អប់​ខ្លួន​ឯង​ពី​មុន​ ពេលមានស្នេហាអារម្មណ៍ទាំងនោះត្រូវ​រលាយ​អស់​ តែ​ជំនួស​​មក​​វិញ​​ដោយ​​ការ​​ស្រឡាញ់​ ​និង​ជឿ​ជាក់​​លើ​ខ្លួន​ឯង។

ប្រឹងប្រែងជម្នះឧបសគ្គ៖ ទោះ​ជួប​ឧបសគ្គ​យ៉ាង​ណា​ នៅ​តែ​អាច​ពុះពារ​បាន ​ព្រោះ​តែ​ មាន​គេ​នៅ​ចាំ​គាំ​ទ្រ​ជា​និច្ច ជាពិសេស​ចង់​ឲ្យ​គេ​មាន​មោទន​ភាព​ចំពោះ​ខ្លួន​។

ចេះ​តែ​នឹក​៖ ​នឹក​គេ​រហូត ​ឲ្យ​តែ​គេ​មិន​នៅ​ជិត យ៉ាងហោចក៏បានឮសម្លេងបន្តិច ឬផ្ញើសាររកគ្នាបានតែមួយឃ្លាក៏អស់ចិត្ត។ ជា​ពិ​សេ​ស​ចង់​​តែ​​ឲ្យ​​គេ​នៅក្បែរគេស្ទើរ​ ២៤​ ម៉ោង​។

ចេះតែងខ្លួន៖ ធ្លាប់ជាមនុស្សខ្ជិលតែងខ្លួនពេលទៅណាម្ដងៗ តែបែរជាចេះឆ្លុះកញ្ចក់យូរៗមុនទៅក្រៅ ចេះបាញ់ទឹកអប់ និង​រៀប​ចំ​ខ្លួន​យ៉ាង​ស្អាត​បា​ត​មុន​ទៅ​ចេញ​ពី​ផ្ទះ​៕

អត្ថបទ៖ កម្ពុជាថ្មី

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...