ដាច់​ខាត​! ​កុំ​និយាយ​ពាក្យ ​៧ ​ឃ្លា​នេះ​ទៅ​កាន់​នរណា​ម្នាក់​ដែល​មាន​រោគ​ផ្លូវ​ចិត្ត​​ធ្ងន់​

ព្រហស្បតិ៍, ២១ ឧសភា ២០២០

53

ការរស់នៅ ដោយមានជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់មកជាមួយ គឺជាការរស់នៅដោយកៀកនឹងសេចក្តីស្លាប់។ ការបញ្ចប់ជីវិត​ ជា​វិធី​ងាយ​ស្រួល​​ដែល​​ពួក​​គេ​​តែង​​តែ​​នឹក​ឃើញ ​ដំបូង​រាល់​ពេល​ដែលចង់ដោះស្រាយបញ្ហា​ហើយ​ការនិយាយទៅកាន់ពួកគេ​ត្រូវការ​ប្រុង​ប្រ​យ័ត្ន​​ខ្លាំង​​​។

ខាងក្រោមនេះគឺជាឧទាហរណ៍ប្រាប់ នូវអ្វីខ្លះដែលអ្នកមិនគួរនិយាយទៅកាន់ពួកគេ៖

១. ជីវិតលំបាកពិតមែន

អ្នកដែលមានជំងឺផ្លូវចិត្ត​ ច្រើនតែមានអារម្មណ៍ថាអស់សង្ឃឹម និងទន់ជ្រាយ។ ពួកគេទំនងជាឆាប់ខ្លាចនិងចុះចាញ់។ គ្រាន់​តែ​អ​ង្គុ​យ​​​និង​និយាយ​ជាមួយជាការលើកទឹកចិត្តកុំបន្ថែម​ការដាក់សម្ពាធលើពួកគេដោយការ​ធ្វើឱ្យមើលឃើញជីវិតកាន់តែខ្មៅងងឹត។ពួក​គេ​នឹង​​ថប់​ដង្ហើម​។

២. អាណិតឯងខ្លាំង​

មាន​ការយល់ច្រឡំជាទូទៅអំពីមនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តថាពួកគេចង់ឱ្យអ្នកដទៃមានអារម្មណ៍អាណិត។ តាមពិត​ពួកគេ​ មិន​ស្វែង​រក​ការ​យក​ចិត្ត​ទុក​ដាក់​ទេ​។ ពួកគេឈឺចាប់ហើយដែល​ខ្លួនរឹងមាំ រហូត​ដល់ថ្នាក់មានអារម្មណ៍ថាគ្មាន​អ្នកណាឱ្យតម្លៃ។ បើ​អ្នក​លើក​ពី​ចំណុច​រឹ​ង​មាំ​​របស់គេមកបង្ហញាទំនងជាកំពុងជួយ​ឱ្យពួកគេមាន​មានអារម្មណ៍ធូរស្រាលទៅវិញ។

៣. អយុត្តិធម៌មែនហ្ន៎

ពាក្យនេះ​មិនត្រឹមតែមិនអាចជួយឱ្យគេ​ធូរចិត្ត​ថែមទំាង​ធ្វើឱ្យខ្នក់ចិត្តនិងឈឺចាប់កាន់តែ​ជ្រាលជ្រៅ។ អ្នកមិនយល់ពីរបួសពិត​រប​ស់​ពួក​គេ​​ទេ​។ កុំបន្ថែមល្បោយ កុំរោយអំបិល​លើសាច់រលាក។

៤. ម៉េចមិនអានសៀវភៅ?

កុំប្រាប់គេឱ្យធ្វើអ្វី​ដែលមិនមែនគេ។អ្នកដែលមាន វិបត្តិផ្លូវចិត្ត ច្រើនតែបាត់បង់​ចំណាប់​អារម្មណ៍លើស​កម្មភាព​ដែលពួកគេ​ធ្លាប់​ចូល​ចិត្ត​ធ្វើ​។ ប្រហែលជាមិត្ដរបស់អ្នកធ្លាប់ជាអ្នកចូលចិត្តអានតែឥឡូវ​គេ​លែង​ចូលបណ្ណាល័យ ឬប្រហែលជា​មិត្ត​របស់អ្នក​ចូល​ចិត្ត​ចំ​អិន​ប៉ុន្តែ​ឥឡូវ​គេទន់ដៃជើង។ តំណាក់កាលនេះ អ្នកត្រូវ​ការ​តែម្យ៉ាង​គឺអង្គុយកំដរនិងស្តាប់គេ។

៥. ញាតិមិត្តឯងយ៉ាប់មែន

កុំនិយាយប៉ះពាល់គ្រួសារគេ ទោះបីជា​អ្នកទំាង​នោះជាដើម​ចមនៃសម្ពាធចិត្ត​របស់គេក្តី​ប៉ុន្តែ​ការនិយាយ​របស់យើង​មិនបាន​ធ្វើ​ឱ្យ​ធូរ​ស្រាល​សម្ពាធ​នោះ​ឡើយ​។ ប្រសិន​អ្នកមានចំណុចល្អផ្សេងណានឹកឃើញលើកមកបង្ហាញ​និងពន្យល់ឱ្យគេឆាប់​ខឹងគ្នា​វិញ​ក្រែង​​អាច​សម្រាល​បាន​ល្អ​ជាង​។

៦. ឯងបាក់ទឹកចិត្ត​ហើយ

មនុស្ស​បាក់ទឹកចិត្ត​កាន់តែទទួលអារម្មណ៍​នេះបន្ថែម​ឡើងប្រសិនអ្នកដទៃណាមកថាគេកំពុងបាក់ទឹកចិត្ត។ នៅពេល​ដែល​អ្នក​ធ្វើ​ការ​​ស្រាវ​ជ្រាវបន្ថែមនិងរៀនអំពីជំងឺធ្លាក់ទឹកចិត្តអ្នកនឹងឃើញថាគ្មាននរណាម្នាក់“ មើល” ឃើញ​ចំពោះជំងឺផ្លូវ​ចិត្តខ្លួន​ឯង​ច្បាស់​ឡើយ​។ វាខុសគ្នាពីម្នាក់ទៅម្នាក់ ហើយរឿង​មួយដែល​សំខាន់បំផុត​ដែលអ្នកអាចធ្វើបាន​សម្រាប់មិត្ត​របស់អ្នក​គឺត្រូវទទួល​ស្គាល់​ថា​ពួក​គេ​ខ្លាំ​ង​ក្លា​ជាង​ទំហំ​​វិបត្ត​របស់ពួកគេ។

៧. ឯងគួរតែសម្រាកទៅ

ពួកគេ​មិនដែលសម្រាកទេ​ទំាងពេលដែលធ្មេចភ្នែកក្តី​លើកលែង​តែ អ្នកប្រាប់ពួកគេថា ឯងស្រស់បស់ ប្រហែលដេកគ្រប់ដឹង? សាច់​ឯង​ខ្ចី​ជាង​មុន ​ចេញ​ហាត់​ប្រាណ​បាន​ព្រឹក​ៗ​មែន​អត់​? ញាំទឹកច្រើនណាស់មើលទៅនៀក៕

អនុវត្តិបានទេមើលទៅ?

អត្ថបទ៖ kampucheathmey

ដោយ៖ ហាណា

ព័ត៌មាន​ទាក់ទង​

Loading...