តាម​​ប្រមាញ់​បេះដូង​នារី​ល្អ​ម្នាក់​មិន​ពិបាក​ទេ ​ប្រសិន​ដឹង​វិធី​សា​ស្ត្រ​ទំាង​នេះ​

ព្រហស្បតិ៍, ២១ ឧសភា ២០២០

2.8K

តាម​ចែ​ចង់​មនុ​ស្ស​ស្រី​ម្នាក់​មិន​ពិបាក​ទេ តែ​តាម​ស្រ​ឡាញ់​មនុ​ស្ស​​ស្រី​ម្នាក់​ និង​ទទួ​ល​បាន​ក្តី​ស្រ​ឡាញ់ពី​នាង​ត្រ​ឡប់​មក​វិញ ​ទើប​ជា​​រឿង​​ពិ​បាក​។​ បើសិន​បុរ​សៗ​ទាំង​ទ្បាយ​ មិន​ចេះ​វិ​ធី​សាស្រ្ត​ទាក់​ទាញ​ការ​​ចាប់​អា​រម្មណ៍​ពី​នារីទេ កុំសង្ឃឹម​ថាងាយ​ឆក់​យក​បេះ​ដូង​​នាង​បាន​ឲ្យ​សោះ​។

ដូច្នេះត្រូធ្វើយ៉ាងណា​​ដើ​ម្បីតាម​ស្រ​​ឡាញ់​ម​នុស្ស​ស្រី​ម្នាក់​ឲ្យ​បាន​ជោគ​ជ័យ​?​

ចេះរៀបចំខ្លួន

មនុស្សស្រីមិនមែនស្រឡាញ់តែប្រុសសង្ហារនោះទេ ប៉ុន្តែនាងនឹងលង់ស្នេហ៍នៅពេលបុរសចេះរៀបចំខ្លួនស្អាតបាត សមរម្យ អាច​ចូល​ចំណោម​គេ​បាន​ត្រូវ​តាម​កាលៈ​ទេសៈ​។ បុរស​ដែល​ចេះ​តុប​តែង​ខ្លួន​សម​រម្យ​ និងមានអនាម័យខ្លួនប្រាណ នោះហើយ​ជា​បុរស​សង្ហា​ដែល​នារី​លួច​គិត​ប៉ង​។

មានទំនួលខុស​ត្រូវ​

បង្ហាញ​ពី​ភាព​ទទួល​ខុស​ត្រូវ​ ជាចំណុចសំ​ខាន់​មែន​ទែន​ ព្រោះ​មនុស្ស​ស្រី​ស្រ​ឡាញ់មនុ​ស្ស​ប្រុស​ ដែល​មានទំនួល​ខុស​ត្រូវ​ក្នុង​ការ​និ​​យា​យ​​ស្តី​ ​ក៏​ដូច​ជា​ក្នុង​ពេល​បំ​ពេញ​ការ​ងារ​ និង​ទ​ទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​គ្រួ​សារ​ជា​​ដើម​។​

បង្ហាញចរិត​ល្អ​

ការ​ដែលមាន​ឫក​ពា ​និង​អត្ត​ច​រិត​ថ្លៃ​ថ្នូរ​ គឺជា​គុណ​សម្បត្តិ​មួយ​មិន​អាច​កាត់​ថ្លៃ​បាន​ ព្រោះថា​មនុ​ស្ស​ស្រីក៏ដោយ មនុស្ស​ទូទៅ​ក៏​ដោ​យ​ ​​សុទ្ធ​តែ​ចូលចិត្តមនុស្សដែលមានចិត្តល្អទាំងអស់ហ្នឹង។ ក្រៅពីនោះ អ្នកគួដើរតួជាមនុស្សចិត្តទូលាយផងដែរ​។ពេល​ញ៉ាំអី​ខាង​ក្រៅ​ត្រូវ​ជាអ្នកចំណាយ កុំឲ្យនាងចាប់បានថាជាមនុស្សកំណាញ់ឲ្យសោះ។

ទោះ​ជា​អ្នក​មាន​ប្រាក់​ច្រើន​យ៉ាង​ណា ​បើសិន​​អ្នក​នៅ​​ដក​​ប្រាក់​​បែប​​អឹម​​អៀ​ន​​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង​ នោះ​ពិត​ជា​ចំ​ណុច​ខ្សោយ​របស់​​អ្នក​ ​ព្រោះ​មនុស្ស​ស្រី​ខ្លះ​​ឆ្លាត​ណាស់ ​នាង​ចេះ​សង្កេត​​តាំង​​ពី​​រឿង​តូច​​តាច​​បែប​​នេះ​​ទ្បើង​។​

រៀនយល់​ចិត្ត​នាង​

នេះ​ជា​ចំណុច​ស្លាប់​រស់​ក្នុង​ទំ​នាក់​ទំ​នង​របស់​អ្នក​ ដោយ​សារ​ថា​គ្មាន​មនុស្ស​ណា​មិន​ចាប់​អារ​ម្មណ៍ ​ឬមិន​ចូល​ចិត្តមនុស្ស​ដែល​យល់​ពី​​ចិត្ត​​របស់​ខ្លួន​ទ្បើយ​ ព្រោះគ្រប់មនុស្ស​តែង​តែ​ចង់​បាន​មនុស្ស​ចេះ​យល់​ចិត្ត​ខ្លួន​ ដឹង​ពី​ចំ​ណូល​ចិត្ត​ខ្លួន។​ បើអ្នក​ដឹង​ថា​នាង​ត្រូវ​ការ​អ្វី​ ​ពេលណា​នាង​រីក​​រាយ​ និងពេលណា​នាង​ឯ​កា ​នោះ​​អ្នកកាន់ឆាប់បាននាងស្រឡាញ់ត្រឡប់មកវិញ។​ ហេតុ​នេះ​អ្នក​ត្រូវ​ចេះ​ស​ង្កេត​​ពី​​ចិត្ត​របស់​នាង ​ហើយបើពិបាកមើលដោយខ្លួនឯងណាស់ អាចលួចសួរមិត្តភក្តិនាងបាន។

គ្រាន់តែ​អ្នក​យល់​ពី​អា​រម្មណ៍​របស់​នាង​ ដឹង​ថា​នាង​ត្រូវ​ការ​អ្វី​ និង​នាង​មាន​​ចំ​​ណូល​ចិត្ត​បែប​ណា ​អ្នក​ទទួល​បាន​ជោគ​ជ័យ​ ​៥០​% បាត់​ទៅ​​ហើយ​៕

អត្ថបទផ្តល់៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...