គួរដឹង​! ​មុខ​វិជ្ជា​ចាំបាច់ ​៥ ​យ៉ាង​ដែល​ក្នុង​សា​លា​មិន​បាន​បង្រៀន​យើង​

សុក្រ, ២២ ឧសភា ២០២០

441

នៅក្នុងជីវិតមនុស្ស​ភាគច្រើនបាន​ចំណាយពេលផ្តោតលើការរៀនសូត្ររហូតដល់ ១២ ឆ្នាំ ចំណេះទូទៅ​និង​ ៤ ឆ្នាំទៀត​នៅថ្នាក់​ឧត្តម ​ឬ​អាច​លើស​ពីនេះក្នុងគោលបំណងចង់មានជំនាញ​ច្បាស់ ទីផ្សារ​ការងាររឹងមាំមានស្ថិរភាពជីវិតនិងការ​រស់នៅ​កាន់​តែ​ប្រសើរ​។

ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលសាលាមិនបានបង្រៀន ហើយមុខវិជ្ជាសំខាន់ៗទាំងនោះយើងត្រូវដឹង ដោយដកពិសោធន៍ ពិ​សេស​ការ​អាន​សៀវ​ភៅ​។

១. ការគ្រប់គ្រងពេលវេលា

សិស្សសាលា និងនិស្សិតសកលវិទ្យាល័យជាច្រើនកំពុងតែខ្ជះខ្ជាយពេលវេលារបស់ពួកគេ ដោយមិនចេះ​គ្រប់គ្រង​វាឲ្យបាន​ត្រឹម​ត្រូវ​។ គ្រូដាក់ការងារឲ្យធ្វើរយៈពេល ៣ សប្តាហ៍ ប៉ុន្តែសិស្សចាប់ផ្តើមធ្វើកិច្ចការទាំងនោះនៅថ្ងៃជិតផុតកំណត់ ២ ឬ ៣ ថ្ងៃ ឬ​មួយ​យប់​​មុន​គ្រូ​ប្រមូល​កិច្ច​ការ​។ ទោះបីគ្មានមុខវិជ្ជានេះនៅសាលារៀនក៏ដោយ យើងទាំងអស់​គ្នាគួរតែរៀន​ប្រើពេល​វេលាដែល​មាន​ឲ្យ​​បាន​​ល្អ​​ដើម្បី​​កុំ​​ឲ្យ​ស្ដាយ​ក្រោយ​ទៅថ្ងៃមុខ។

២. ការគ្រប់គ្រងលុយកាក់

នៅសាលាភាគច្រើនបង្រៀនតែទ្រឹស្តី បង្រៀនពីការវិនិយោគ ប៉ុន្តែគ្រូដែលជាអ្នកបង្រៀនមិនធ្លាប់វិនិយោគអ្វីសោះ ឬក៏ធ្លាប់ខ្លះ តែ​​​បរា​​​ជ័យ​​​។ សាលាបង្រៀនពីចំណេះដឹងជាច្រើនថា វាគឺជាអ្វី ប៉ុន្តែមិនបាន​បង្រៀនពីរ​បៀបយកចំណេះ​ដឹងទាំង​នោះ ទៅ​ប្រើក្នុង​សង្គម​ ​ជាក់​​ស្តែង​​ដោយ​​របៀប​​ណា​នោះ​​ទេ​​។

យ៉ាងណាក្ដី ការយល់ដឹងពីរឿងលុយសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់សម័យកាល ដូច្នេះទោះសាលាមិនបង្រៀនក្ដី ខ្លួន​យើ​ង​​ផ្ទាល់​​គួរ​ចេះ​​ទុក​ដាក់ ចាយវាយ និងសន្សំលុយដោយខ្លួនឯង ដើម្បីមានទ្រព្យទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ និង​ថ្ងៃ​អនា​គត​។

៣. សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ

សុខភាពផ្លូវចិត្តមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យបច្ចុប្បន្ន។ នៅសាលាក្រៅពីមិន​បង្រៀនពីរ​បៀ​ប​​ថែ​ទាំ​​ផ្លូវ​​ចិត្ត​​ ​ពួកគេនៅដាក់សម្ពាធឲ្យសិស្សថែមទៀតផង។ មានរឿងជាច្រើន ដែលនាំឲ្យមនុស្ស​កើតជំងឺ​ផ្លូវចិត្តដោយ​មិនដឹ​ង​ខ្លួន​។ ​ដូច្នេះ​មុន​នឹ​ង​ឈាន​ដល់​កើត​ជំងឺ​ផ្លូវ​ចិត្ត ​យើងគួរតែត្រូវបានគេបង្រៀនតាំងពីក្មេងមកម្លេះ។

ដូចនេះការរៀនឲ្យដឹងពីរបៀបថែទាំសុខភាពផ្លូវចិត្ត និងរាងកាយខ្លួនឯង ព្រមទាំងវិធីសង្គ្រោះបឋម អាចជួយ​ឲ្យយើង​ចៀសផុត​ពី​បញ្ហា​​សុខ​ភាព​បាន​កាន់​តែ​ល្អ​។

៥. របៀបភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គម

របៀបភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជារឿងសំខាន់ដែលនាំយើងឆ្ពោះទៅរកភាពជោគជ័យនៅក្នុងសង្គម។ មានវិធីសាស្ត្រជា​ច្រើន​ដើម្បី​​បង្កើត​ទំនាក់ទំនងជាមួយមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ប៉ុន្តែសាលាមិនបានបង្រៀនអ្នកនោះទេ។ បើសាលា​មិន​ប​ង្រៀ​ន ​យើង​ត្រូវ​រៀន​ដោយខ្លួនឯង រៀនឲ្យចេះភ្ជាប់ជាមិត្តនិងជាបណ្ដាញជាមួយគេឲ្យបានច្រើន ដើម្បីឲ្យការសិក្សា ការធ្វើការ និង​ការ​រក​ស៊ី​នៅ​ថ្ងៃ​អនា​គត​ទទួលជោគជ័យ៕

អត្ថបទផ្តល់៖ kampucheathmey

ដោយ៖ សន្យា

ព័ត៌មាន​ទាក់ទង​

Loading...